ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ហេតុអ្វីសមត្ថកិច្ចខេត្តកំពង់ធំ ចុះបង្ក្រាបបទល្មើសនេសាទដែរ តែហាក់ដូចជាវែកចក?
Thu,28 September 2023 (Time 07:06 AM)
ដោយ ៖ psr (ចំនួនអ្នកអាន: 38នាក់)


ខេត្តកំពង់ធំ !ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ មានសេចក្តីងឿងឆ្ងល់យ៉ាងខ្លាំងខណៈដែលនៅស្រុកកំពង់ស្វាយ និងស្រុកស្ទោង មានទីបញ្ជាការស្រាល សម្រាប់ចុះបង្ក្រាបគ្រប់បទល្មើសនេសាទ តាមបទបញ្ជាក្តៅរបស់ប្រមុខរាជរដ្ឋាភិបាល អាណត្តិចាស់។ តែរយៈពេល២ឆ្នាំកន្លងទៅនេះហាក់ដូចជាគ្មានប្រសិទ្ធភាពអ្វីបន្តិចសោះឡើយ! ខណៈដែរបង្ក្រាបខាងមុខ ដាក់ខាងក្រោយដដែលនោះ? ពោលគឺបទល្មើសនៅតែកើតមានដដែលមានដូចជា របាំងលបសាច់កាន់តែវែងរាប់សិបគីឡូម៉ែត្រលើសមុន? តិចលោ ម្ចាស់ ឧបករណ៍នេសាទល្មើសច្បាប់ទាំងនោះត្រូវរ៉ូវជាមួយសមត្ថកិច្ចដែលមានភារកិច្ចចុះបង្ក្រាបនោះទេដឹង។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចចុះបង្ក្រាបមិនលស់ថ្ងៃ ប៉ុន្តែបទល្មើសនេសាទដែលគេអាចមើលដោយភ្នែកទទេឃើញនោះមានមីដេរដាសនៅបឹងទន្លេសាបឋិតក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ។ បទល្មើសនេសាទប្រើប្រាស់ឧបករណ៍កាន់តែទំនើប ជាពិសេសគឺឧបករណ៍ទាំងនោះមគេអាចមើលដោយភ្នែកទទេឃើញហើយសមត្ថកិច្ចបានចុះបង្ក្រាបជាញឹកញាប់ ប៉ុន្តែពេលដែលសមត្ថកិច្ចដកចេញ គឺបទល្មើសទាំងនោះបានអណ្ដែតឡើងវិញដដែល។ បទល្មើសនេសាទទាំងនោះសុទ្ធតែរបាំងសាច់អួន,សាច់ក្រហមនិងច្បរ មានប្រវែងរាប់ពាន់ម៉ែត្របណ្ដែតលើផ្ទៃទឹកក៏មាន, ពន្លិចក្នុងផ្ទៃទឹកក៏មាន ឯឡុកនីមួយៗវិញ ប៉ុនៗសំពៅចិន សម័យបុរាណ។ ដោយឡែកនៅក្នុងតំបន់ស្នូលស្ទឹងសែន ជាដែនព្រៃអភិរក្សវិញនោះមានបទល្មើសដាក់ដៃជាច្រើនកន្លែងនៅចំណុចជួរព្រៃបាញ់កឹបក្រោមបឹងប៉ោង ឋិតក្នុងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ។ បទល្មើសទាំងនោះ មិនមែនសមត្ថកិច្ចមន្ត្រីរដ្ឋបាលជលផលនៅតំបន់នោះមិនដឹងទេ។ ប៉ុន្តែគេបាននិយាយថា គឺបានចុះបង្ក្រាបរាល់ថ្ងៃហើយ។ បើយោងតាមការឱ្យដឹងពីប្រជានេសាទលក្ខណៈគ្រួសារខ្លះបាននិយាយឱ្យដឹងថា ការដាក់ដៃជាច្រើនកន្លែង ទាំងនោះ គឺគេរត់ខ្សែរបាំងរាប់គីឡូម៉ែត្រដោយកាច់ដាក់ឡុកផងនិងដាក់ដៃកាងផង ហើយដៃកាងនីមួយៗមាន ទទឹងពី៤ ទៅ៥ម៉ែត្រ មានបណ្ដោយប្រមាណជាង៥០ ម៉ែត្រ។ ពួកអ្នកនេសាទល្មើសច្បាប់ទាំងនោះនិយាយថាឧបករណ៍សម្ភារៈដែលយកមកនេសាទ ប្រមូលយកធន ធានត្រីនៅបឹងទន្លេសាបនេះមានតម្លៃថ្លៃណាស់ដែរ។​ ដូច្នេះបើមិនបានចូលនេសាទទេ គឺចំណាយលុយអស់ទទេតែប៉ុណ្ណោះ។ ដូច្នេះត្រូវតែហ៊ានចំណាយលុយឲ្យសមត្ថកិច្ចដើម្បីបាននេសាទ។ បទល្មើសនេសាទដាក់ដៃនេះគឺមួយម៉ោងឬពីរម៉ោង គេកាងដៃចាប់ត្រីម្ដងដែលមានត្រីស្ទើរគ្រប់ប្រភេទ ជាពិសេសត្រីធំដូចជា ត្រីរ៉ស់, ត្រីឆ្ដោរ ជាដើម បើនៅរដូវទឹកស្រកទៅវិញគឺចាប់ត្រីរាប់តោនក្នុងដៃនីមួយៗ។ ចំណែកម៉ូយទិញត្រី និងជាអ្នកជួយលុយឈ្មោះយាយ ង៉ា នៅឃុំផាត់សណ្ដាយនេះឯង។ មានន័យថា យាយង៉ា បានបោះទុនវិនិយោគ លើវិស័យបំផ្លិចបំផ្លាញមច្ឆជាតិនៅតំបន់បឹងទន្លេសាបក្នុងឃុំផាត់សណ្ដាយ នេះយ៉ាងក្រាស់ក្រែល។ ប្រភពដដែលនេះបានបន្តថា បទល្មើសនេសាទរបាំងរ៉ាវច្បរ និងដៃនេះគឺបានកើតមានតាំងពីរដូវបិទនេសាទរហូតមកដល់ឥឡូវ ឯការបង្ក្រាបភាគច្រើនគឺធ្វើឡើងតែបទល្មើសកំប៉ិកកំប៉ុក ឬបទល្មើសដែលគេត្រូវធ្វើខ្លះៗតែប៉ុណ្ណោះ។ ប្រជានេសាទនិយាយថា សព្វថ្ងៃនេះបទល្មើសនេសាទកាន់រីកតែជីវភាពអ្នកនេសាទគោរពច្បាប់ កាន់តែដាបដោយត្រីកាន់តែថយចុះ៕Moneaksekar Khmer news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15 នាក់
ម្សិលមិញ :
217 នាក់
សប្តាហ៍នេះ :
1273 នាក់
ខែនេះ :
20560 នាក់
3 ខែនេះ :
57775 នាក់
សរុប :
1038409 នាក់