ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
សម្តេចធិបតី ហ៊ុន ម៉ាណែត អរព្រះគុណ អរគុណបងប្អូនប្រជាពលរដ្ឋខ្មែរចំនួនប្រមាណជាង ២.៥០០នាក់ ដែលបាននិមន្តអញ្ជើញមកពីតាមបណ្តារដ្ឋ និងខេត្តនានា នៅសហរដ្ឋអាមេរិក កាណាដា ជួបសំណេះសំណាលជាមួយសម្តេច !
Mon,25 September 2023 (Time 01:23 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 76នាក់)


ភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មាន អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋខ្មែរចំនួនប្រមាណជាង ២.៥០០នាក់ ដែលបាននិមន្ត និងអញ្ជើញមកពីតាមបណ្តារដ្ឋ និងខេត្តនានា ក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា​ ដើម្បីជួបជុំគ្នានៅទីក្រុងញូវយ៉ក ជួបសំណេះសំណាលជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រី ជាមួយបរិយាកាស រីករាយស្និទស្នាលបំផុត លើទឹកដីអាមេតិកកាំង ។ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការ និងប្រព័ន្ធ Telegram មានប្រសាសន៍យ៉ាងដូច្នេះថា ៖ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយការអរព្រះគុណប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ។ ជាពិសេសសូមអរគុណចំពោះ អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋខ្មែរចំនួនប្រមាណជាង ២.៥០០នាក់ ដែលបានអញ្ជើញមកពីតាមបណ្តារដ្ឋ និងខេត្តនានា ក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា​ ដើម្បីជួបជុំគ្នានៅទីក្រុងញូវយ៉ក។ ការណ៍នេះគឺជាការបង្ហាញនូវភាពកក់ក្តៅ ប្រកបដោយស្មារតីរួបរួម គាំទ្រជាមហាគ្រួសារតែមួយ ជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារូបខ្ញុំព្រះករុណាខ្ញុំផ្ទាល់។ សម្តេចធិបតីថ្លែងបន្តថា ៖ ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រុមការងារយុវជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយរៀបចំកម្មវិធីជួបជុំដ៏មានអត្ថន័យក្នុងធ្លុងសាមគ្គីភាពនៃមហាគ្រួសារខ្មែរ ប្រកបដោយភាពសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត​ ៕nkd news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
29 នាក់
ម្សិលមិញ :
217 នាក់
សប្តាហ៍នេះ :
1287 នាក់
ខែនេះ :
20574 នាក់
3 ខែនេះ :
57789 នាក់
សរុប :
1038423 នាក់