កំពង់ឆ្នាំង !ក្រសួងហាមការនេសាទដោយដាក់របាំងធ្នស់ផ្ចិតព្រែក និងប្រឡាយក្នុងខេត្តកំពង់ឆ្នាំង, តែមេសហគមន៍កំពុងរៀបចំឧបករណ៍ល្មើសច្បាប់ ជារៀងរាល់ឆ្នាំក្នុងរដូវសម្រក ខណៈទឹកទន្លេហូរចេញពីតំបន់ឡូនេសាទ, បឹងបួរ និងវាលទំនាបផ្សេងៗដោយហូរតាមព្រែក, ប្រឡាយ, ឬចង្អូចូលមកទន្លេវិញ បើតាមទម្លាប់ដល់រដូវនេះ គឺក្រុមឈ្មួញធំៗក៏ត្រូវចាប់ ផ្តើមរៀបចំនូវឧបករណ៍នេសាទសម្រាប់ធ្វើធ្នស់ដាក់របាំងផ្ជិតព្រែក, ប្រឡាយ, និងចង្អូរទាំងនោះ ដោយពួកគេបានប្រើឧបករណ៍របាំងសាច់អួនក្រឡាញឹក, ឬរបាំងស្បៃមុងជាដើមដើម្បីត្រៀមស្ទាក់ចាប់ត្រីដែលហ្វូងត្រីទាំងនោះកាលពីរដូវទឹកឡើង ទឹកហូរចូលទីវាលទំនាប បឹងបួរផ្សេងៗ ហ្វូងត្រីក៏បាននាំគ្នីគ្នាឡើងតាមទឹក ដើម្បីរកទីកន្លែងពងកូននៅពេលរដូវសម្រកទឹកហូរចូលទន្លេវិញ ហ្វូងត្រីទាំងនោះក៏បាននាំបណ្ដើរកូនចៅរបស់វាចុះតាមទឹកហូរតាមប្រឡាយព្រែកចង្អូរ សំដៅមកកាន់ទន្លេវិញដើម្បីរកទីទឹកជ្រៅ សម្រាប់ចិញ្ចឹមកូនចៅឲ្យរស់រានមានជីវិតបន្តពូជពង្សផងដែរ។ ស្របពេលដែលការប្រកាសរបស់ក្រសួង ហាក់ដូចជាតឹងតែងបំផុតនោះ មេៗសហគមន៍នេសាទនៅក្នុងខេត្តកំពង់ឆ្នាំង កំពុងរបៀបចំផែនការ ដើម្បីបានប្រមូលផលនេសាទនៅក្នុងរដូវត្រីចុះប៉ុន្មានថ្ងៃខាងមុខនេះ។ ក្នុងនោះមេសហគមន៍ឈ្មោះឈឹម ឈឿន រៀបចំបណ្ដាញខ្សឹបខ្សៀវគ្នាដើម្បីអនុវត្តផែនការល្មើស និងបទបញ្ជារបស់ក្រសួងកសិកម្ម។ គេកំពុងរង់ចាំមើលថា តើបទ បញ្ជារបស់ក្រសួងកសិកម្ម មានប្រសិទ្ធភាពដែរឬទេ? ស្របពេលដែលមន្ទីរកសិកម្មកើតកំពង់ឆ្នាំង ក៏បានប្ដេជ្ញាថានឹងអនុវត្តឲ្យមានប្រសិទ្ធភាព។ យ៉ាងណាក៏ ដោយគេកត់សម្គាល់ថា ការប្ដេជ្ញាចិត្តរបស់មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងលោកងិន ហ៊ុន តែងតែកើតមានក៏ប៉ុន្តែបោះល្មើសទាល់តែងតែកើតមានស្របគ្នានោះដែរ។ បើតាមប្រភពប្រជាពលរដ្ឋបាននិយាយថា ជាអកុសលហ្វូងត្រីទាំងតូចទាំងធំ ដែលបានឡើងតាមទឹកពងកូនរួចហើយនៅពេលបណ្ដើរកូនចៅចុះមកទន្លេវិញ ដើម្បីរកទីទឹកជ្រៅចិញ្ចឹមកូនចៅតែត្រូវមកជាប់របាំងស្បៃមុងដែលក្រុមឈ្មួញដាក់ស្ទាក់រង់ចាំនៅមាត់ទន្លេទាំងមេបា និងកូនចៅ គឺមានតិចតូចណាស់ដែលអាចមានវាសនាឆ្លងផុតពីឧបករណ៍ស្បៃមុងរបស់ក្រុមឈ្មួញបានរស់រានមានជីវិតបន្តពូជពង្ស។ ស្របពេលដែលការប្រកាសរបស់ក្រសួង ហាក់ដូចជាតឹងតែងបំផុតនោះ មេៗសហគមន៍នេសាទនៅក្នុងខេត្តកំពង់ឆ្នាំង កំពុងរបៀបចំផែនការ ដើម្បីបានប្រមូលផលនេសាទនៅក្នុងរដូវត្រីចុះប៉ុន្មានថ្ងៃខាងមុខនេះ។ ក្នុងនោះមេសហគមន៍ឈ្មោះឈឹម ឈឿន រៀបចំបណ្ដាញខ្សឹបខ្សៀវគ្នាដើម្បីអនុវត្តផែនការល្មើស និងបទបញ្ជារបស់ក្រសួងកសិកម្ម។ គេកំពុងរង់ចាំមើលថា តើបទ បញ្ជារបស់ក្រសួងកសិកម្ម មានប្រសិទ្ធភាពដែរឬទេ? ស្របពេលដែលមន្ទីរកសិកម្មកើតកំពង់ឆ្នាំង ក៏បានប្ដេជ្ញាថានឹងអនុវត្តឲ្យមានប្រសិទ្ធភាព។ យ៉ាងណាក៏ ដោយគេកត់សម្គាល់ថា ការប្ដេជ្ញាចិត្តរបស់មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងលោកងិន ហ៊ុន តែងតែកើតមានក៏ប៉ុន្តែបោះល្មើសទាល់តែងតែកើតមានស្របគ្នានោះដែរ។ បើតាមប្រភពប្រជាពលរដ្ឋបាននិយាយថា ជាអកុសលហ្វូងត្រីទាំងតូចទាំងធំ ដែលបានឡើងតាមទឹកពងកូនរួចហើយនៅពេលបណ្ដើរកូនចៅចុះមកទន្លេវិញ ដើម្បីរកទីទឹកជ្រៅចិញ្ចឹមកូនចៅតែត្រូវមកជាប់របាំងស្បៃមុងដែលក្រុមឈ្មួញដាក់ស្ទាក់រង់ចាំនៅមាត់ទន្លេទាំងមេបា និងកូនចៅ គឺមានតិចតូចណាស់ដែលអាចមានវាសនាឆ្លងផុតពីឧបករណ៍ស្បៃមុងរបស់ក្រុមឈ្មួញបានរស់រានមានជីវិតបន្តពូជពង្ស។ នៅរដូវទឹក សម្រកនេះក្រសួងកសិកម្មប្រកាសដាច់ខាតមិនអនុញ្ញាតឲ្យដាក់ដាយតាមដងទន្លេនានានោះទៀតទេ។ នៅប៉ុន្មានថ្ងៃខាងមុខនេះលោក ឈឹម ឈឿន ត្រូវគេរាយការណ៍ថា បានរៀបផែន ការរួចស្រេចហើយ ក្នុងការប្រមូលផលនេសាទបំពានច្បាប់របស់ក្រសួងកសិកម្ម។ នៅខេត្តកំពង់ឆ្នាំង ការនេសាទដោយដាក់របាំងធ្នស់ភ្ជិតព្រែកខាងលើនេះគឺក្រុមឈ្មួញបានធ្វើសកម្មភាពស្ទើរជារៀងរាល់ឆ្នាំនៅតាមបណ្ដាព្រែក ប្រឡាយ ចង្អូរជាច្រើន។ ទើបតែនៅឆ្នាំ២០២៣នេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីជូនដំណឹងដល់សហគមន៍នេសាទ និងសហព័ន្ធសហគមន៍ក្នុងខេត្តកំពង់ឆ្នាំង ដែលលិខិតជូនដំណឹងចុះថ្ងៃទី ២៦ ខែតុលាឆ្នាំ២០២៣ ដោយក្រសួងមិនអនុញ្ញាតឱ្យក្រុមឈ្មួញធ្វើការនេសាទដោយដាក់របាំងធ្នស់ភ្ជិតព្រែក ប្រឡាយ ចង្អូរផ្សេងៗស្ទាក់ចាប់ត្រី ចាប់ពីរដូវសម្រកឆ្នាំ២០២៣ នេះតទៅ លិខិតជូនដំណឹងរបស់ក្រសួងខាងលើនេះ ក៏បានចម្លងជូនរដ្ឋបាលជលផល មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បីជ្រាបនិងអនុវត្តផងដែរ។ តែចាប់ពីរដូវទឹកសម្រកឆ្នាំ២០២៣នេះទៅ គឺក្រសួងកសិកម្មនិងមិនអនុញ្ញាតឲ្យមានការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ដោយដាក់របាំងធ្នស់ផ្ជិតព្រែក ប្រឡាយ ឬចង្អូរផ្សេងៗ ដើម្បីស្ទាក់ចាប់ត្រី នៅក្នុងខេត្តកំពង់ឆ្នាំង ជាបន្តទៀតនោះឡើយ។ ប្រភពបញ្ជាក់ឲ្យ ដឹងថា ចំនួនព្រែក ប្រឡាយ និងចង្អូរផ្សេងៗដែលជាទីតាំងសម្រាប់ការនេសាទត្រី ដែលធ្លាប់ធ្វើពីឆ្នាំមុនៗកន្លងមកបើរាប់ត្រួសៗទាំងតូចទាំងធំមានប្រមាណជិត៣០ទីតាំងឯណោះនៅទូទាំងខេត្តកំពង់ឆ្នាំង ហើយពេលនេះក្រុមសហគមន៍ ក៏កំពុងរៀបចំផែនការរត់ការដើម្បីបិទបាំងបទល្មើសដែលខ្លួននឹងធ្វើនៅពេលខាង មុខនេះដែរ៕Moneaksekar Khmer news
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា