ខេត្តកណ្តាល : លោក អ៊ុច សុវណ្ណ ប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាល រងនូវពាក្យបណ្តឹងពីម្ចាស់សត្តឃាតដ្ឋា នចោទប្រកាន់ពេទ្យសត្វខេត្តកណ្តាលថាមិនដែលចុះពង្រឹងទីសត្តឃាតដ្ឋានគឺចាំតែដើរដាក់ខែពីក្រុមអាជីវករកាប់ជ្រូកតាមផ្ទះនិងជម្រិតទាលុយពីម្ចាស់សត្តឃាតដ្ឋានយ៉ាងចាស់ដៃតែម្តង។នេះបើយោងតាមសារបែកធ្លាយដែលលោក អ៊ុច សុវណ្ណ បានតេគម្រាមទៅម្ចាស់សត្តឃាតដ្ឋាននៅស្រុកកៀនស្វាយដើម្បីជម្រិតទាប្រាក់។ ក្រោយពីមានសារបែកធ្លាយរួចមកក៏មានម្ចាស់សត្តឃាតនៅស្រុកកៀនស្វាយឈ្មោះគល់ ឆាយ បានដាក់ពាក្យបណ្តឹងចូលទៅច្រកចេញចូលតែមួយខេត្តកណ្តាលដោយប្តឹងចោទប្រកាន់លោក អ៊ុច សុវណ្ណ ប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាល ថាបានតេគម្រាម ជម្រិតទាប្រាក់និងចោទប្រកាន់ថាមន្ត្រីជំនាញពេទ្យសត្វខេត្តកណ្តាលចាំតែដើរទាប្រាក់ពីក្រុមអាជីវករកាប់ជ្រូកតាមផ្ទះតែមិនដែលដាក់មន្ត្រីពេទ្យជំនាញចុះត្រួពិនិត្យសុខភាពសាច់មុននិងលក់ចែកចាយតាមទីផ្សារអោយប្រពលរដ្ឋបរិភោគ។ ពិសេសលោកអ៊ុច សុវណ្ណ ធ្លាប់មានពិរុទពេលចេញពីគុកមិនបានប៉ុន្មានខែផងបែជាមានសំណាងបានឡើងជាប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាលយ៉ាងខ្ពស់ត្រដែត។មន្ត្រីបានសំណូមពរដល់ថ្នាក់លើពិនិត្យការតែងតាំលោកអ៊ុច សុវណ្ណដែលគ្មានសមត្ថភាពដឹកនាំរូបនេះផង៕nkd news
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា