ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ផ្កាយពីរ វ៉ាន់​ កុសលនិងបក្ខពួក៦នាក់ទៀត ត្រូវចោទប្រកាន់ពីបទ ចាប់បង្ខាំងមនុស្សជំរិតទារប្រាក់!
Sun,12 November 2023 (Time 06:26 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 14នាក់)


ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១២.១១.២០២៣ បានចេញប្រកាសព័ត៌មាន។ ដោយអះអាងថាៈ តំណាងអយ្យការសម្រេចចោទប្រកាន់ លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ អនុប្រធាន​មន្ទីរ​ប្រឆាំងបទល្មើសគ្រឿងញៀន រួមនិងបក្ខពួកចំនួន៦នាក់ទៀត ពីបទ៖ ចាប់និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជមរិតទារប្រាក់)។ ដែលបានប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តាមមាត្រា២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ។ សូមជម្រាបថា៖ ថ្មីៗនេះសមត្ថកិច្ចបានឃាត់ខ្លួន លោកផ្កាយពីរ វ៉ាន់​ កុសលនិងបក្ខពួកពាក់ព័ន្ធ​ បទៈ ល្មើស​កំហែង​យក​លុយពីជនសង្ស័យគ្រឿងញៀនចំនួន៣ម៉ឺនដុល្លារ ជាថ្នូរនឹងដោះលែងវិញ។ តាម​ដំណេីររឿង នៅ​ពាក់​កណ្ដាល ខែ​ តុលា​ ឆ្នាំ​២០២៣​ លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ បាន​ស្នេីសុំ​គោលការណ៍​ពីលោកឧត្ដមសេនីយ៍​ឯក​ ឃីង​ សារ៉ាត់​ ប្រធានមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ។ ដើម្បីចុះបង្ក្រាប​ជនជាតិ​ចិន សង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ ។ លុះចាប់​ឃាត់ខ្លួន​មក​ ជនជាតិ​ចិនទាំងនោះ​ គ្មាន​ភស្តុតាង​ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ទេ​! ។ បន្ទាប់​ពី​ឆែកឆេរ​គ្មាន​ភស្តុតាង បទល្មើស​គ្រឿងញៀន​ លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ បានសុំគោលការណ៍​លោក​ប្រធានមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។ ដើម្បីអនុញ្ញាត​អោយ​ពួកគេត្រលប់​ទៅវិញ​ ដោយលោក​ប្រធានមន្ទីរ បាន​ឯក​ភាព​តាមការ​ស្នេីសុំ​ តែ​មិនបាន​អោយ​ លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ យកលុយ​ជនជាតិ​ចិននោះឡើយ។ តែផ្ទុយទៅវិញលោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ បាន​ទាមទារ​លុយ​ពី​ជនជាតិ​ចិនទាំងនោះ ចំនួន​៣​ម៉ឺន​ដុល្លារ​ ជាថ្នូរ​នឹងការ​ដោះលែង​ ដោយទៅយកលុយ​ដល់​ធនាគារ​ថែមទៀត​ផង​។ ជនជាតិ​ចិនទាំងនោះ បន្ទាប់​ពី​ប្រគល់​លុយអោយទៅ​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ និង​បក្ខពួក​រួចហើយ​ ពួកគេ​ក៏​ប្ដឹង​មកថ្នាក់ដឹកនាំ ក្រសួង​មហាផ្ទៃ​ ដេីម្បី​ទាមទារ​រកយុត្តិធម៌ រហូតឈានដល់ឃាត់ខ្លួនជាបន្តបន្ទាប់៕ដើមរាំង

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
37 នាក់
ម្សិលមិញ :
217 នាក់
សប្តាហ៍នេះ :
1295 នាក់
ខែនេះ :
20582 នាក់
3 ខែនេះ :
57797 នាក់
សរុប :
1038431 នាក់