ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ប្រជាសហគមន៍ប្រគល់ឧបករណ៍ឆក់៤គ្រឿងជូនមន្ត្រីជំនាញក្នុងពិធីពង្រឹងសមត្ថភាពសហគមន៍នេសាទ
Fri,10 November 2023 (Time 01:16 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 15នាក់)


ខេត្តស្ទឹងត្រែង៖ ឧបករណ៍ឆក់ ៤គ្រឿង ត្រូវបានប្រជាសហគមន៍យកមកប្រគល់ជូនមន្ត្រីជំនាញ ក្នុងពិធីពង្រឹងសមត្ថភាពសហគមន៍នេសាទ នៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង នៅថ្ងៃទី៩ ខែវិច្ជិកា ឆ្នាំ២០២៣។ ប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ពុំ សុថា មានប្រសាសន៍នៅក្នុងឱកាសនោះថា ប្រជានេសាទទាំងអស់ ត្រូវដើរតួនាទីជាអ្នកអភិរក្សធនធានមច្ឆជាតិ ដោយគ្រាន់តែបញ្ឈប់ការលួចលាក់ ធ្វើនេសាទដែលប្រើឧបករណ៍ឆក់ ហើយត្រូវសហការជាមួយប្រជាសហគមន៍នេសាទ រួមគ្នាចាត់ វិធានការទៅលើបុគ្គលទាំងឡាយណាដែលធ្វើនេសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដែលបង្កការវិនាស មហន្តរាយដល់ធនធានជលផល។ ជាមួយនោះលោកប្រធានរដ្ឋបាលជលផល ក៏អំពាវនាវដល់ប្រជាអ្នកនេសាទឈប់លួចលាក់ប្រើឧបករណ៍ខុសច្បាប់ក្នុងការធ្វើនេសាទ ព្រោះវាជាទង្វើបំផ្លាញដល់ធនធានមច្ជជាតិរបស់ខ្លួន ហើយប្រសិនប្រជានេសាទណាមានប្រើឧបករណ៍នេះត្រូវភ្ញាក់រឭកយកមកប្រគល់ ឲ្យអាជ្ញាធរពាក់ព័ន្ធ ជៀសវាងការមានទោសទណ្ឌនៅ ពេលមន្ត្រីជំនាញធ្វើការបង្រ្កាប។ លោក លី ចិន្ត្រា ប្រធានសហគមន៍នេសាទភូមិថ្មី បានបញ្ជាក់ថា ធនធានជលផលជារបស់យើងទាំងអស់គ្នា ដូចនេះប្រជាសហគមន៍ក៏ដូចជាប្រជាអ្នកនេសាទ ត្រូវ តែរួមគ្នាអភិរក្សធនធានជលផល ហើយអ្នកដែលលួច លាក់ប្រើឧបករណ៍ឆក់ត្រី ត្រូវយកមកប្រគល់ឲ្យអជ្ញាធរមូលដ្ឋាន។ លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែង បានបញ្ជាក់ថា នេះជាការភ្ញាក់រលឹក និងមានស្មារតីទទួល ខុសត្រូវ ហើយអាចជាគំរូមួយសម្រាប់ឲ្យបងប្អូនប្រជាអ្នកនេសាទយើង នាំគ្នាបញ្ឈប់ការប្រើប្រាស់ឧបករណ៍ឆក់ ងាក់មកគោរពច្បាប់ជលផល និងរួមគ្នាអភិរក្សធនធានមច្ជជាតិអោយសម្បូរបែបឡើងវិញ ។ លោក ជា ម៉ាលី ចៅសង្កាត់សាមគ្កី បានបញ្ជាក់ថា ការអភិរក្សធនធានមច្ឆជាតិនេះ ប្រជានេសាទនៅសង្កាត់សាមគ្គីមានចំនួន២នាក់បានស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ឲ្យមកសហគមន៍នេសាទ ជាមួយនេះសកម្មភបង្ក្រាបបទល្មើសនេសាទក៏ប្រជាសហគមន៍ដកហូតបាន ឧបករណ៍ឆក់ចំនួន២គ្រឿងផងដែរ។... សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែងសហគមន៍នេសាទបានបង្កើតឡើងចំនួន ៦២សហគមន៍ ហើយសហគមន៍ដែលអនុវត្តការងារអភិរក្សធនធានជលផលបានល្អ ត្រូវបានរដ្ឋបាលជលផលផ្ដល់លិខិតសរសើរក្នុងការលើក ទឹកចិត្ត ដើម្បីបង្ហាញពីសុឆន្ទះក្នុងការស្រឡាញ់ធនធានជលផលរបស់ខ្លួន៕nkd news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
54 នាក់
ម្សិលមិញ :
217 នាក់
សប្តាហ៍នេះ :
1312 នាក់
ខែនេះ :
20599 នាក់
3 ខែនេះ :
57814 នាក់
សរុប :
1038448 នាក់