ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
សកម្មភាពដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាត ឆ្លងកាត់ស្រុកស្នួល គ្មានអ្នកបង្រ្កាប
Mon,09 October 2023 (Time 02:27 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 30នាក់)


ខេត្តក្រចេះ ! សកម្មភាពដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាត ឆ្លងកាត់ស្រុកស្នួល គ្មានអ្នកបង្រ្កាប ក្រុមឈ្មួញសម្រុកដឹកជញ្ជូនឈើ ឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ បន្តទៅស្រុកមេមត់ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង បានដោយរលូន គ្មានការបង្រ្កាបពីសមត្ថកិច្ចជំនាញ។ សកម្មភាពដឹកឈើយ៉ាងអនាធិបតេយ្យ ក្រោមខ្សែភ្នែកពីសមត្ថកិច្ចជាច្រើនស្ថាប័ន នៅតាមដងផ្លូវធ្វើឲ្យប្រជាពលរដ្ឋនឹកស្មានថា តើពួកគេអាចបើកបររថយន្តដឹកឈើទាំងនោះឆ្លងកាត់ភ្នែកសមត្ថកិច្ចចម្រុះ ដ៏ច្រើនស្អីសក្កះនៅតាមដងផ្លូវនោះម្ដេចនឹងកើត។ ប្រភ័ពព័ត៌មានបានឲ្យដឹងថា ក្រុមឈ្មួញទាំងនោះប្រើមធ្យោបាយដឹកជញ្ជូនឈើតាមរថយន្ដសាំងយ៉ុង បើកបរច្រើនគ្នាប្រសេចប្រសាចយ៉ាងអនាធិបតេយ្យពេញផ្លូវ ដោយមិនខ្លាចគ្រោះថ្នាក់ដល់អ្នកធ្វើចរាចរណ៍រួមផ្លូវជាមួយនោះឡើយ។ ក្រុមអ្នកបើកបរប្រថុយផ្សងជីវិតនិងគ្រោះថ្នាក់ដោយការបើកបរហ៊ានបុក ចំពោះអ្នកណាដែរមកពាំងនិងរថយន្តរបស់គេ។ ចំពោះសមត្ថកិច្ចខ្លះគឺពិតជាមិនអាចទៅឈរពាំងពីមុខរថយន្តដឹកឈើដ៏កាចសាហាវនោះបានទេ ប៉ុន្តែពួកគេបានសម្របសម្រួលចរចាគ្នាតាមទូរសព្ទជាមុន។ ប្រភពបញ្ជាក់ទៀតថា ក្រុមឈ្មួញដឹកឈើទាំងនោះដឹកឈើចេញពីខេត្តមណ្ឌលគីរី ចូលមកស្រុកស្នួលខេត្តក្រចេះ និងបន្តទៅខេត្តផ្សេងៗបានដោយរសេរី មិនមានការបង្រ្កាបពីសមត្ថកិច្ចជាច្រើនស្ថាប័នដែលឈរ ជើងនៅស្រុកស្នួលនោះឡើយ។ ជាពិសេសកម្លាំងកង រាជអាវុធហត្ថខេត្តក្រចេះ ឈរជើង នៅស្រុកស្នួលចាំបង្រ្កាបបទល្មើសធនធានធម្មជាតិ តែមិនបង្រ្កាបក្រុមរថយន្តដឹកឈើទាំងនោះទេ។ សកម្មភាពរបស់ពួកគេបានស្ដែងឲ្យឃើញស្ទើររៀងរបស់យប់ ហើយសមត្ថកិច្ចក៏បានអង្គុយសម្លក់រថយន្តទាំងនោះដែរ។ ជាក់ស្ដែង នៅយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ មានរថយន្ដសាំងយ៉ុង ដឹកឈើបន្តកន្ទុយគ្នាជាច្រើនគ្រឿងចេញពីស្រុកកែវសីមា ខេត្តមណ្ឌលគីរី ឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ បានដោយសុវត្តិភាព។ សមត្ថកិច្ចដែលឈរជើងនៅតាមដងផ្លូវជាច្រើនស្រុកស្ថាប័នមាននគរបាលសេដ្ឋកិច្ច, បរិស្ថាន, មេព្រៃ… សុទ្ធតែបានទំនាក់ទំនងជាមួយពួកនៅរកស៊ីដឹកឈើទាំងអស់នោះហើយ។ ដូច្នេះវាក្លាយទៅជាទម្លាប់នៃរបបរកស៊ីដឹកឈើដោយការសម្របសម្រួលពីសមត្ថកិច្ចដែលឈរជើងនៅតាមដងផ្លូវ៕Moneaksekar Khmer news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12 នាក់
ម្សិលមិញ :
217 នាក់
សប្តាហ៍នេះ :
1270 នាក់
ខែនេះ :
20557 នាក់
3 ខែនេះ :
57772 នាក់
សរុប :
1038406 នាក់