ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តចំនួនបីក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង
Sun,08 October 2023 (Time 05:02 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 28នាក់)


ខេត្តស្វាយរៀង! នៅឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ព្រឹកថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីក្រោមឱវាទបានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨ ចំនួន ៣វត្ត មានវត្តអង្គស្វាយ (ហៅវត្តស្វាយរំពារ), វត្តពោធិ៍ទន្ទឹម (ហៅវត្តកក់) និង វត្តព្រៃធ្នង់ ស្ថិតនៅឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ នាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថាបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីនៃព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនជាតិខ្មែរគ្រប់ៗរូប។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និង បងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ម៉្យាងទៀតក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សាលោហិត ដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផង។ ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ សៅ សុខា បាននាំយកនូវបច្ច័យ និង ទេយ្យទានមានអង្ករចំនួន ៣បាវ , មីម៉ាម៉ាចំនួន ១៥កេស, ទឹកដោះខាប់ចំនួន ៣កេស, ត្រីខកំប៉ុងចំនួន ៣កេស, ទឹកក្រូចនិងទឹកផ្លែឈើចំនួន ១៥កេស, ទឹកបរិសុទ្ធចំនួន១៥កេស, ទឹកត្រីចំនួន ១៥យួរ, ទឹកស៊ីអ៊ីវចំនួន ១៥យួរ, នំធុងចំនួន ៦ធុង, តែចំនួន ៣កញ្ចប់ធំ, ស្ករសចំនួន ១៥គីឡូក្រាម, ប៊ីចេងចំនួន ១៥គីឡួក្រាម, ធូបចំនួន៣ដុំ, ទៀនចំនួន៣ដុំ, ចង្ហាន់ប្រគេនព្រះសង្ឃចំនួន១៨ស្រាក់ស្មើនឹង ៧២០,០០០រៀល , សាដកប្រគេនព្រះសង្ឃចំនួន១៨អង្គអស់បច្ច័យចំនួន ៧២០,០០០រៀល, បច្ច័យប្រគេនព្រះសង្ឃ ១៨អង្គចំនួន ៩០០,០០០រៀល និងបានប្រគេនបច្ច័យកសាងវត្តទាំង៣ វត្តចំនួន១៤,៤៣០,០០០រៀល សរុបបច្ច័យចំណាយទាំងអស់ចំនួន=២០,០១៦,០០០រៀល ៕Moneaksekar Khmer news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
217 នាក់
ម្សិលមិញ :
171 នាក់
សប្តាហ៍នេះ :
1527 នាក់
ខែនេះ :
21002 នាក់
3 ខែនេះ :
60450 នាក់
សរុប :
1038398 នាក់