ប៉ោយប៉ែត! ក្រៅពីល្បែងស៊ីសងស្របច្បាប់ ដែលដំណើរការនៅក្នុងកាស៊ីណូក៏មានល្បែងស៊ីសង មិនស្របច្បាប់រីកព្រោង ព្រាតនៅក្រុងប៉ោយប៉ែត។ នោះគឺ ល្បែងស៊ីសងជល់ មាន់ចាក់ភ្នាល់តាមប្រព័ន្ធអនឡាញ ដែលកំពុងបន្លំជ្រកក្រោមស្លាកយីហោឡូតូនៅអាហាដ្ឋាន ភពថ្មីឮថាមានខ្សែធំ ពេលនេះសមត្ថកិច្ចក្រុងសិរីសោភ័ណមិនទាន់ចាត់វិធានការចុះបង្គ្រាបនៅឡើយទេ បើកលេងយ៉ាងរំភើយជារៀងថ្ងៃ សូម្បីតែលោកអធិការក៏មិនហ៊ានចុះមកបង្ក្រាបដែរ។ ដូចគ្នានេះដែរ នៅឯក្រុងសិរីសោភ័ណក៏មានល្បែងស៊ីសងគ្រប់ប្រភេទរីកដុះដាលគ្រប់ទីកន្លែងគួរឲ្យមោទនភាពដូចគ្នា។ នៅក្រុងប៉ោយប៉ែត ល្បែងស៊ីសងគ្រប់ប្រភេទមាននៅតាមហាងអាហារឬក៏ផ្ទះល្វែងដែលកំពុងដំណើរការយ៉ាងសកម្ម។ អាជ្ញាធរមានសមត្ថកិច្ចជាពិសេសអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ត្រូវគេអះអាងថាទទួលបានលាភសក្ការៈ ពីម្ចាស់ទីតាំងល្បែងស៊ីសងអាណាធិបតេយ្យខុសច្បាប់ទាំងអស់នោះហើយ។ នៅ ពេលដែលមានសេចក្តីរាយការណ៍អំពីករណីល្បែងស៊ីសងបង្កឲ្យមានបញ្ហាអាសន្តិសុខក្នុងសង្គមពោលគឺករណីហិង្សាកើតឡើងនគរបាលក្រុងប៉ោយប៉ែត មិនហ៊ានទៅមើលប្រភពនៃបញ្ហានោះទេ។ ប្រភពខ្សឹបខ្សៀវនៅតាមហាងកាហ្វេថា លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតកាក់កប យ៉ាងសម្បើមអំពីបញ្ហាបទល្មើសល្បែងស៊ីសងនេះ។ ពាក់ព័ន្ធរឿងល្បែងស៊ីសងប្រជល់មាន់តាមប្រព័ន្ធអនឡាញ នៅទីតាំងអាហារដ្ឋាន ភពថ្មីស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋស្នើលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានវិធានការចំពោះការបង្កើតល្បែងសុីសងយ៉ាង គគ្រឹកគគ្រេងអនាធិបតេយ្យយ៉ាងរលូនបែបនេះផង ព្រោះថា វរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ មិនហ៊ានមានវិធានការទៅលើទីតាំងខាងលើនេះឡើយ ខណៈពលរដ្ឋរាយការណ៍ជូន និងមានរូបភាពច្បាស់ លាស់ហើយក៏លោកមិនចុះបង្ក្រាបដែរ។ ប្រជាពលរដ្ឋនិយាយថា តើនរណាល្ងង់ទៅវ៉ៃបំបែកឆ្នាំងបាយខ្លួនឯងចោលយ៉ាងដូច្នោះ? និយាយយ៉ាងដូច្នេះ មានន័យថាល្បែងស៊ីសងអនឡាញជល់មាន់ ដែលកំពុងកើតមាននៅទីប្រជុំជាន់ក្រុងសិរីសោភ័ណ្ឌសព្វថ្ងៃ ជាឆ្នាំងបាយរបស់សមត្ថកិច្ច។ ប្រជាពលរដ្ឋសង្ឃឹមថា ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនៃស្នងការដ្ឋាននរគបាលខេត្តបន្ទាយមានជ័យ ដាក់វិធានការបង្ក្រាបផងកុំឲ្យល្បែងជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍រីករាលដាលដូចផ្សិត និងកុំអោយមានការចោទប្រកាន់ថា ការដែលមិនបង្ក្រាបល្បែងស៊ី សងនៅតាមមូលដ្ឋានដូច្នេះ ជាឆ្នាំងបាយប្រចាំខែរបស់អស់សមត្ថកិច្ច។ ពីព្រោះថាសព្វថ្ងៃនេះល្បែងស៊ីសងតាមអនឡាញកំពុងកើតមានយ៉ាងច្រើន ហើយប្រជា ពលរដ្ឋសង្ស័យថានជាប្រភពសេដ្ឋកិច្ចដ៏សម្បើមរបស់អធិការក្រុងប៉ោយប៉ែតនិងអធិការក្រុងសិរីសោភ័ណ្ឌ៕ មនសិការខ្មែរ
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា