ប្រភពព័ត៌មានពីក្រុមការងារចម្រុះបានឲ្យដឹងថា រថយន្តដឹកប្រហិតមួយគ្រឿងដែលនាំចូលមកពីប្រទេសថៃឆ្លង កាត់ខេត្តកំពង់ឆ្នាំង ហើយត្រូវសមត្ថកិច្ចចាប់ឃាត់ទុកកាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នោះខណៈ នេះមានខ្នងអ្នកធំនៅទីក្រុងភ្នំពេញកំពុងរត់ការស្នើសុំឲ្យមន្ត្រីជំនាញដោះលែងវិញ ប៉ុន្តែករណីនេះក្រុមការងារចម្រុះពុំមានស្ថាប័នណាមួយពេញចិត្តគាំទ្រនិងទង្វើខុសច្បាប់នេះឡើយ។ យ៉ាងណាក៏មិនទាន់ដឹងនៅ ឡើយថា តើកិច្ចអន្តរាគមន៍សុំដោះលែងនោះបានផលឬយ៉ាងណានោះទេ។ ករណីនេះគួរតែសមត្ថកិច្ចក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ស្រាវជ្រាវរកអ្នកអន្តរាគមន៍ដោះលែងនោះដើម្បីផ្ដន្ទាទោសថែមទៀត ពីព្រោះថា ពួកគេនោះហើយ ដែលជាអ្នកមានចេតនាយ៉ាងពិតប្រាកដ ក្នុងការបំផ្លាញសុខភាពប្រជាពលរដ្ឋ និងធ្វើឲ្យសេដ្ឋកិច្ចរបស់ពលរដ្ឋអ្នកចិញ្ចឹមសត្វធ្លាក់ចុះ។ បើទោះជាយ៉ាងណាក៏ដោយមិនទាន់ពិតប្រាកដថា តើសំណើអន្តរាគមន៍របស់អ្នកធំនៅរាជធានីភ្នំពេញនោះ បរាជ័យទាំងស្រុងឬយ៉ាងណានោះទេ ពីព្រោះសមត្ថកិច្ចនៅខេត្តកំពង់ឆ្នាំង ក៏មិន ទាន់មានភាពប្រាកដប្រជារឹងមាំ ក្នុងការតាំងចិត្តថា មិនដោះលែងនោះដែរ។ បើអ្នកអន្តរាគមន៍នោះ មានអំណាចខ្លាំងប្រាកដណាស់ថា សាច់បង្កកដែលសមត្ថកិច្ចខេត្តកំពង់ឆ្នាំងចាប់ផ្អើលពេញផ្ទៃប្រទេសនោះ នឹងបានធ្លាក់ដល់មាត់ប្រជាពលរដ្ឋក្រីក្រមិនខាន។ Moneaksekar Khmer ទំព័រដើម ស៊ើបអង្កេត មានអ្នកធំនៅភ្នំពេញរត់ការដោះលែងសាច់បង្កក និងប្រហិតខុសច្បាប់ពីប្រទេសថៃ ដែលសមត្ថកិច្ចខេត្តកំពង់ឆ្នាំង បង្ក្រាបបាន ខែតុលា 28, 2023 មានអ្នកធំនៅភ្នំពេញរត់ការដោះលែងសាច់បង្កក និងប្រហិតខុសច្បាប់ពីប្រទេសថៃ ដែលសមត្ថកិច្ចខេត្តកំពង់ឆ្នាំង បង្ក្រាបបាន ប្រភពព័ត៌មានពីក្រុមការងារចម្រុះបានឲ្យដឹងថា រថយន្តដឹកប្រហិតមួយគ្រឿងដែលនាំចូលមកពីប្រទេសថៃឆ្លង កាត់ខេត្តកំពង់ឆ្នាំង ហើយត្រូវសមត្ថកិច្ចចាប់ឃាត់ទុកកាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នោះខណៈ នេះមានខ្នងអ្នកធំនៅទីក្រុងភ្នំពេញកំពុងរត់ការស្នើសុំឲ្យមន្ត្រីជំនាញដោះលែងវិញ ប៉ុន្តែករណីនេះក្រុមការងារចម្រុះពុំមានស្ថាប័នណាមួយពេញចិត្តគាំទ្រនិងទង្វើខុសច្បាប់នេះឡើយ។ យ៉ាងណាក៏មិនទាន់ដឹងនៅ ឡើយថា តើកិច្ចអន្តរាគមន៍សុំដោះលែងនោះបានផលឬយ៉ាងណានោះទេ។ ករណីនេះគួរតែសមត្ថកិច្ចក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ស្រាវជ្រាវរកអ្នកអន្តរាគមន៍ដោះលែងនោះដើម្បីផ្ដន្ទាទោសថែមទៀត ពីព្រោះថា ពួកគេនោះហើយ ដែលជាអ្នកមានចេតនាយ៉ាងពិតប្រាកដ ក្នុងការបំផ្លាញសុខភាពប្រជាពលរដ្ឋ និងធ្វើឲ្យសេដ្ឋកិច្ចរបស់ពលរដ្ឋអ្នកចិញ្ចឹមសត្វធ្លាក់ចុះ។ បើទោះជាយ៉ាងណាក៏ដោយមិនទាន់ពិតប្រាកដថា តើសំណើអន្តរាគមន៍របស់អ្នកធំនៅរាជធានីភ្នំពេញនោះ បរាជ័យទាំងស្រុងឬយ៉ាងណានោះទេ ពីព្រោះសមត្ថកិច្ចនៅខេត្តកំពង់ឆ្នាំង ក៏មិន ទាន់មានភាពប្រាកដប្រជារឹងមាំ ក្នុងការតាំងចិត្តថា មិនដោះលែងនោះដែរ។ បើអ្នកអន្តរាគមន៍នោះ មានអំណាចខ្លាំងប្រាកដណាស់ថា សាច់បង្កកដែលសមត្ថកិច្ចខេត្តកំពង់ឆ្នាំងចាប់ផ្អើលពេញផ្ទៃប្រទេសនោះ នឹងបានធ្លាក់ដល់មាត់ប្រជាពលរដ្ឋក្រីក្រមិនខាន។ មន្ត្រីបសុពេទ្យខេត្តកំពង់ឆ្នាំង បានបញ្ជាក់យ៉ាងច្បាស់ឲ្យអ្នកកាសែតយើងដឹងថា តាមគោលការណ៍ថ្នាក់ជាតិមិនអនុញ្ញាតឱ្យនាំចូលប្រភេទប្រហិតចម្រុះដូចខាងលើនេះចូលប្រទេសកម្ពុជាឡើយព្រោះថា៖ ទី១-នាំឲ្យសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងស្រុកធ្លាក់ចុះ ទី២-នាំឲ្យប៉ះពាល់សុខភាពដល់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកទទូលទានពិសេសសិស្សានុសិស្សតាមសាលារៀនទូទាំងប្រទេស។ ថ្មីៗនេះក្រសួងកសិកម្ម ហាក់ដូចជាបានតាំងចិត្តមាំទាំខ្លាំងដែរ ក្នុងបញ្ហាបង្ក្រាបការនាំចូលសាច់បង្កក និងប្រហិតខូចគុណភាពនេះ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលខ្វះការចេះដឹងឆ្ងល់ដោយងាយយល់ថា សាច់បង្កកដែលនាំពីប្រទេសថៃចូលកម្ពុជា តើត្រូវឆ្លងកាត់បារ៉ាសសម្មត្ថកិច្ចប៉ុន្មាន តាំងពីព្រំដែនកម្ពុជា-ថៃ ទម្រាំចូលមកដល់ខេត្តកំពង់ឆ្នាំង នេះ។ តើសមត្ថកិច្ចច្រើនស្អេក ស្កះក្បាលដូចកណ្ដាច់ នៅតាមដងផ្លូវនោះមិនបានដឹងថា វាជាសាច់បង្កក, ប្រហិត ដែលនាំចូលមកដើម្បីបំផ្លាញសុខភាពប្រជាពលរដ្ឋគេឬអ្វី? ឬមួយក៏អំណាចលុយអ្នកអន្តរាគមន៍នៅរាជធានីភ្នំពេញ នោះជាអ្នកបែងចែកផលប្រយោជន៍ឲ្យសមត្ថកិច្ចគ្រប់ផ្នែកនៅតាមដងផ្លូវទាំងអស់។ មហាជនស្នើសុំស្ថាប័នពាក់ព័ន្ធចាត់វិធានការដុតកម្ទេចចោលសាច់បង្កក និងប្រហិតចម្រុះខាងលើនេះ ដើម្បីបង្ហាញពីតម្លាភាពនៃការអនុវត្តច្បាប់របស់មន្ត្រីរាជការគ្រប់ស្ថាប័ននៅក្នុងកម្ពុជា និងដែលអ្វីៗទាំងអស់ត្រូវតែធ្វើ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនិងផលប្រយោជន៍ជាតិ។ ជាពិសេសត្រូវតាមដានឲ្យប្រាកដប្រជាថា តើសាច់បង្កកដែលចាប់បានលើកនេះពិតជាត្រូវបានដោះលែងមែនឬទេ? ហើយបើបានដោះលែងគួរតែសួរគាត់ថាគាត់ត្រូវបន្តរបស់រកស៊ីនេះប៉ុន្មានឆ្នាំទៀត និងបានរកស៊ីប៉ុន្មានឆ្នាំមកហើយ?៕Moneaksekar Khmer news
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា