ខេត្តកណ្ដាល !លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ត្រូវគេមើលឃើញថាមិនហ៊ានហើបមាត់ចំពោះករណីម្ចាស់កាស៊ីណូថ្មពេជ្រ ដែលមានទីតាំងនៅច្រកព្រំដែនក្អមសំណរ ដែលបច្ចុប្បន្ននេះកំពុងដំណើរការដោយមានល្បែងជល់មាន់យ៉ាងគគ្រឹកគ្រេង កំពុងអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងជាចំហដោយមិនញញើតច្បាប់ទម្លាប់ប្រទេសកម្ពុជានៅឡើយ។ ក្នុងនាមអ្នកអនុវត្តច្បាប់លោកស្នងការនគរបាលខេត្តកណ្ដាល មិនខ្វល់ចំពោះបញ្ហានេះឡើយ។ ប្រការនេះធ្វើឲ្យគេយល់ថាទំនងជាលោកស្នងការទទួលបានលាភសក្ការៈពីម្ចាស់កាស៊ីណូនោះហើយ។ សព្វថ្ងៃម្ចាស់កាស៊ីណូថ្មពេជ្រកំពុងបន្តបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងច្រើនប្រភេទ ជាពិសេសជល់មាន់យ៉ាងគគ្រឹកគគ្រេង។ ប្រភពឲ្យដឹងថា កាស៊ីណូថ្មពេជ្រ នៅជាប់ច្រកទ្វារអន្តរជាតិក្អមសំណ ដែលមានទីតាំងនៅភូមិក្អមសំណ ឃុំក្អមសំណ ស្រុក លើកដែក ខេត្តកណ្តាល កំពុងបន្តបើកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសង ច្រើនប្រភេទយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដូចជាល្បែងជល់មាន់, អាប៉ោង, បៀនិងយូគី រហូតកើតមានហិង្សាញឹកញាប់ព្រោះសមត្ថកិច្ចប្រចាំកាស៊ីណូថ្មពេជ្រ មិនចាត់វិធានការទប់ស្កាត់ឡើយ ស្របពេលដែលអាជ្ញាធរខេត្តកណ្តាលបានរក្សាភាពស្ងៀមស្ងាត់។ ជាពិសេសលោកស្នងការនគរបាលខេត្តកណ្ដាល តែងតែបិទភ្នែក, បិទត្រចៀក ធ្វើមិនដឹងមិនឮចំពោះករណីបំពានច្បាប់ប្រទេសមួយនេះ។ កាលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីណែនាំមួយស្តីពីការរឹតត្បិតការចូលលេងល្បែង ភ្នាល់ក្នុងកាស៊ីណូនៅព្រះរាជាណាចក្រកម្ពុជា ដោយអនុលោម តាមមាត្រា៦៨ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលក្នុងនោះចំណុចទី៤ បានចែងយ៉ាងច្បាស់ពីការហាម ប្រជាពលរដ្ឋខ្មែរទូទៅដោយរួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិដោយការបោះឆ្នោតមិនឲ្យចូលលេងល្បែងស៊ីសងនោះទេ។ គណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្មបានលើកទៀតថា ក្នុងករណីប្រតិបត្តិករ និងឬកម្មសិទ្ធិករកាស៊ីណូ មិនអនុវត្តតាមសេចក្តីណែនាំនេះត្រូវចាត់ទុកថា បានប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មដែលត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មរដ្ឋបាល និងឬពិន័យអន្តរការណ៍ស្របតាមការកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ សម្រាប់ថៅកែកាស៊ីណូថ្មពេជ្រ មិនបានយកចិត្តទុកដាក់អនិវត្តន៍តាមទេ ជាក់ស្តែងក្រុមអ្នកលេងល្បែងក្នុងកាស៊ីណូថ្មពេជ្រ បានបង្កហិង្សាដាក់គ្នា កាលពីថ្ងៃ ទី០៨ ខែតុលា ឆ្នាំ២០២៣ ដោយអនាធិបតេយ្យផ្តើមចេញពីជម្លោះនៃការភ្នាល់ដាក់លុយ។ នៅក្នុងគ្រាដែលផឹកឆ្កែកំពុងប្រឹងបូមយកលុយពីពលរដ្ឋខ្មែរចូលលេងល្បែងក្នុងការស៊ីណូរបស់ខ្លួននោះ ស្នងការនគរបាលខេត្តកណ្ដាល ក៏កំពង់ស្ងាត់ស្ងៀមដូចគ្នានេះដែរ។ ឲការបង្ហើបពីអ្នកធ្លាប់ចូលទៅ ក្នុងកាស៊ីណូថ្មពេជ្រ បានឲ្យដឹងថា ម្ចាស់កាស៊ីណូនេះមានមន្ត្រីយោធាធំម្នាក់នៅពីក្រោយខ្នង ទើបអាចបើកល្បែងបញ្ជល់មាន់ បៀ អាប៉ោង យូគី ហើយកៀងគរពលរដ្ឋខ្មែរឲ្យចូលលេងល្បែងយ៉ាងពពាក់ពពូន។ ប្រភពនេះបង្ហើបឲ្យដឹងថា មានការឃុបឃិតពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកណ្តាល ទើបម្ចាស់កាស៊ីណូថ្មពេជ្រ ហ៊ានបើកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងយ៉ាងគំហុក ហើយម្ចាស់កាស៊ីណូ ប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ៕មនសិការខ្មែរ
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា