ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
លោក ម៉ែន អេង ៖ ក្រោយការចុះអង្កេតវាយតម្លៃពីសាវតាដី ទាំងអស់ខាងលើនោះ ជាលទ្ធផលដីដែលប្រជាពលរដ្ឋបានស្នើសុំនោះគឺមិនស្របច្បាប់ទេ ហើយរដ្ឋបាលខេត្តស្វាយរៀង បានផ្ញើរបាយការណ៍គោរពជូន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បីលោកជាអ្នកធ្វើការសម្រេច
Thu,19 October 2023 (Time 12:59 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 31នាក់)


ខេត្តស្វាយរៀង: លោក​ ម៉ែ​ន​ អេង​ អភិបាលរងខេត្តស្វាយរៀង​ តំណាងលោក ប៉េង​ពោធិ៍សា​ អភិបាលខេត្ត​ បានថ្លែងថាក្រោយការចុះអង្កេតវាយតម្លៃពីសាវតាដីទាំងអស់ខាងលើនោះ ជាលទ្ធផលដីដែលប្រជាពលរដ្ឋបានស្នើសុំនោះគឺមិនស្របច្បាប់ទេ ហើយរដ្ឋបាលខេត្តស្វាយរៀង បានផ្ញើរបាយការណ៍គោរពជូន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បីលោកជាអ្នកធ្វើការសម្រេច។ ការថ្លែងបែបនេះធ្វើឡើងនារសៀលថ្ងៃទី១៨ខែតុលាឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំជាមួយតំណាងប្រជាពលរដ្ឋចំនួន៣១គ្រួសារ ដែលធ្វើការស្នើសុំអន្តរាគមន៍ដោះស្រាយវិវាទដីធ្លី នៅឃុំត្រស់ ស្រុករមាសហែកនៅសាលប្រជុំសាលាខេត្ស្វាយរៀង។ លោក ម៉ែន អេង អភិបាលរងខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា: អ្នកទាំឡាយណាដែលចូលមកកកូរកកាយក្នុងរឿងដីខាងលើនេះគឺត្រូវអនុវត្តតាមច្បាប់។ ដូច្នេះកិច្ចការទាំងអស់នេះត្រូវតែមានភាពច្បាស់លាស់ដើម្បីបិទបញ្ចប់នូវករណីទាំង៣១គ្រួសារនេះតែម្តង ដើម្បីកុំឲ្យមានការយឺតយ៉ាវបន្តទៅទៀត។ ក្នុងកិច្ចប្រជុំនោះដែរ លោក មុិញ សុីចាយ ប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត បានឲ្យដឹងថា: -ទី១. យោងតាមស្ថានភាពទីតាំងដីជាក់ស្តែងដែលពួកគាត់កំពុងទាមទារជាកម្មសិទ្ធិគឺជាដីសាធារណ:របស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ (មានប្លង់រឹង) គឺមិនអាចទាមទារធ្វើជាកម្មសិទ្ធិបានទេ។ -ទី២. ឯកសាររណបកាន់កាប់ដី ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ដីប្រើប្រាស់ដីធ្លីលេខ ០៣៤០ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩២ ដែលមានទំហំ៥ហិកតា ស្ថិតនៅភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក និងឯកសារពាក្យសុំបញ្ជាក់ដីសង់លំនៅឋានមួយចំនួនទៀតគឺស្ថិតនៅភូមិសេរីអោ ឃុំត្រស់ មិនអាចយកមកជាសំអាងនិងបញ្ជាក់ស្ថានភាពនៃការកាន់កាប់ឲ្យស្របតាមច្បាប់ ដើម្បីស្នើសុំកម្មសិទ្ធិកាន់កាប់ និងចេញប័ណ្ណនោះឡើយ។ -ទី៣. ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណ:ជាទង្វើខុសច្បាប់ មានចែងមាត្រា២៥៩ នៃច្បាប់ភូមិបាលឆ្នាំ២០០១ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០១ ដូច្នេះគណ:កម្មការគ្រប់គ្រងដីរដ្ឋ និងគណ:កម្មការសុរិយោដីថ្នាក់ខេត្ត សម្រេចច្រានចោលមិនដោះស្រាយនោះឡើយ៕nkd news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11 នាក់
ម្សិលមិញ :
217 នាក់
សប្តាហ៍នេះ :
1269 នាក់
ខែនេះ :
20556 នាក់
3 ខែនេះ :
57771 នាក់
សរុប :
1038405 នាក់