កោះកុង)៖ រដ្ឋបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង បានច្រានចោលការចោទប្រកាន់ថា”ប្រធានសាលាដំបូងខេត្តកោះកុង ឈូសឆាយរំលោភយកដី របស់លោក ឡាយ លិក មេភូមិកោះអណ្តែត”។លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ថា នាពេលថ្មីៗនេះ ឈ្មោះ ឡាយ លិក ជាមេភូមិកោះអណ្តែត បានពឹងឱ្យសារព័ត៌មានមួយចំនួនផ្សព្វផ្សាយចោទប្រកាន់ទៅលើ លោកប្រធានសាលាដំបូងខេត្តកោះកុង ថាបានឈូសឆាយដីរបស់ខ្លួន។ បើតាមលោក ប៉ែន ប៊ុនឈួយ ដីទំនាស់នោះមាន ទំហំជិត៥ហិកតាស្ថិតនៅភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាដីរបស់ឈ្មោះ ជឹម សារុំ ដែលអាជ្ញាធរស្រុក និងមន្រ្តីជំនាញ ចុះពិនិត្យវាស់វែងដោះស្រាយកាលពីកន្លងទៅ។ ដោយយោងតាមប្រវត្តិដី ព្រមទាំងមានភស្តុតាងគ្រប់គ្រាន់ជាក់ស្តែង ក្រោមការវាយតម្លៃរបស់គណៈកម្មាការជំនាញ រួមមាន អាជ្ញាធរភូមិកោះប៉ោ ឃុំប៉ាក់ខ្លង អភិបាលរងស្រុក និងមន្រ្តីការិយាល័យរៀបចំដែនដីស្រុកមណ្ឌលសីមា ចូលរួមពិនិត្យទទួលស្គាល់ជាដីរបស់ ជឹម សារុំ ដែលកាន់កាប់ទាំងពីឆ្នាំ១៩៩៨ មកម្លេះ។ លោកអភិបាលរងស្រុកមណ្ឌលសីមា បន្ថែមថា កន្លងមកលោក ឡាយ លិក បានដាក់ពាក្យបណ្តឹង មករដ្ឋបាលស្រុកមណ្ឌលសីមា ដើម្បីជួយដោះស្រាយផងដែរ។ ប៉ុន្តែឈ្មោះ ឡាយ លិក មានត្រឹមពាក្យសុំប្រើប្រាស់ដីធ្លី ចុះកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០០៣ លើទំហំ ៤៧.២០០ម៉ែត្រការ៉េ ដែលជាឯកសារសរសេរបំពេញបន្ថែមដោយខ្លួនឯង មិនអាចយកជាការបាន..!។ បើយោងតាមពាក្យសុំប្រើប្រាស់ដីរបស់ឈ្មោះ ឡាយ លិក បង្ហាញថាដី ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃ ស្រុកកោះកុង ប៉ុន្តែផ្ទុយទោវិញ ដីនេះស្ថិតនៅក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ មិនត្រឹមតែប៉ុណ្ណោះ ព្រំប្រទល់ដែលបញ្ជាក់ក្នុងពាក្យសុំ គឺដីស្ថិតនៅក្នុងព្រែកទឹក ឯណោះ ខុសព្រំប្រទល់ដីគ្នា ជាមួយទីតាំងដីដែលឈ្មោះ ឡាយ លិក កំពុងទាមទារក្នុងគំនូសបង្ហាញទីតាំងដី។ ក្នុងនោះលោក ជឹម សារុំ មុខរបរយោធា មានទីលំនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានចេញមុខបដិសេធទាំងស្រុងរាល់ការចុះផ្សាយព័ត៌មាន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ក្រោមចំណងជើង ប្រធានតុលាការខេត្តកោះកុង ត្រូវមេភូមិចោទប្រកាន់ឈូយ ឆាយទន្ទ្រានលើដីគាត់ ដែលកាន់កាប់ជាង៣០ឆ្នាំ វាជារឿងមិនពិតទេ ព្រោះដីនោះជាដីកម្មសិទ្ធិរបស់រូបលោកឈ្មោះ ជឹម សារុំ ពុំមែនជាដីរបស់មេភូមិឈ្មោះ ឡាយ លិក នោះឡើយ។ លោក ជឹម សារុំ បានអះអាងថា៖លោកបានកាន់កាប់តាំងពីឆ្នាំ១៩៨៨ គ្រាលោកនៅជាអតីតអនុវរៈសេនាតូចលេខ៤ ប្រចាំមការ ក្នុងតំបន់តាតៃ ហើយដោយឆ្នាំ១៩៩៣ ថ្នាក់ដឹកនាំសឹករងខេត្តកោះកុង មានគោលការណ៍បែងចែងដីធ្លីជូនកងទ័ព និងគ្រួសារកងទ័ព សម្រាប់អាស្រ័យផល ធ្វើកសិកម្មកែប្រែជីវភាព តាមដងផ្លូវជាតិលេខ៤៨ (ចាស់)។ ក្នុងនោះលោក ជឹម សារុំ មុខរបរយោធា មានទីលំនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។ បានចេញមុខបដិសេធទាំងស្រុងរាល់ការចុះផ្សាយព័ត៌មាន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ក្រោមចំណងជើង ប្រធានតុលាការខេត្តកោះកុង ត្រូវមេភូមិចោទប្រកាន់ឈូយ ឆាយទន្ទ្រានលើដីគាត់ ដែលកាន់កាប់ជាង៣០ឆ្នាំ វាជារឿងមិនពិតទេ ព្រោះដីនោះជាដីកម្មសិទ្ធិរបស់រូបលោកឈ្មោះ ជឹម សារុំ ពុំមែនជាដីរបស់មេភូមិឈ្មោះ ឡាយ លិក នោះឡើយ។ លោក ជឹម សារុំ បានអះអាងថា៖លោកបានកាន់កាប់តាំងពីឆ្នាំ១៩៨៨ គ្រាលោកនៅជាអតីតអនុវរៈសេនាតូចលេខ៤ ប្រចាំមការ ក្នុងតំបន់តាតៃ ហើយដោយឆ្នាំ១៩៩៣ ថ្នាក់ដឹកនាំសឹករងខេត្តកោះកុង មានគោលការណ៍បែងចែងដីធ្លីជូនកងទ័ព និងគ្រួសារកងទ័ព សម្រាប់អាស្រ័យផល ធ្វើកសិកម្មកែប្រែជីវភាព តាមដងផ្លូវជាតិលេខ៤៨ (ចាស់)។ លោក ជឹម សារុំ រៀបរាប់ទៀតថា អំឡុងឆ្នាំ២០១៧ មេសឹករងខេត្តកោះកុង បានតែងតាំងនិងផ្ទេរភារកិច្ចលោក ទៅជាមេសឹករងស្រុកគិរីសាគរ ។ ប៉ុន្តែដីនោះលោក ជឹម សារុំ ជាអ្នកគ្រប់គ្រងអាស្រ័យផលដាំដំណាំដដែលដោយមាន (ឈ្មោះ ហ៊ឹម សាមឿន) ជាអ្នកមេការមើលខុសត្រូវនិងបោះបង្គោលរបងប្រទល់ និងសាក្សីដឹងឮត្រឹមត្រូវច្បាស់លាស់។ ហើយដីកំពុងមានទំនាស់នេះ ក៏ស្ថិតនៅក្រោមគ្រប់គ្រង របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលបានហាមប្រាមមិនឲ្យនរណាម្នាក់ ធ្វើកសិកម្មបន្តទេ ព្រោះជាដីតំបន់ការពារអភិរក្ស។ បែបនេះក្តី ដីនេះនៅតែ ស្ថិតក្រោមការថែទាំរបស់លោកជឹម សារុំ ដដែរ!។ ជាក់ស្តែង ក្នុងខែកក្កដា ឆ្នាំ២០២៣ ស្រាប់តែមានឈ្មោះ ឡាយ លិក បានប្ដឹងមកសាលាស្រុកមណ្ឌលសីមា ដោយអះអាងថា ដីនោះជាដីរបស់ខ្លួនទៅវិញ។ ដោយផ្អែកថា រូបគាត់បានស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីចុះថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០០៣ ទំហំ៤៧,២០០ម៉ែត្រការ៉េ ។ ហើយឈ្មោះ ឡាយ លិក ចោទប្រកាន់ថា លោកប្រធានតុលាការខេត្តកោះកុង បានឈូយឆាយទន្ទ្រាន លើដីគាត់ដែលកាន់កាប់ជាង៣០ឆ្នាំ។ លោក ជឹម សារុំ បញ្ជាក់ថាៈ លោក ឡាយ លិក ប្រឌិតរឿងដើម្បីមួលបង្កាច់ថ្នាក់ដឹកនាំតុលាការប៉ុណ្ណោះ ក្នុងគោលបំណងដាក់សំពាធលើតុលាការខេត្តកោះកុង។ ស្របពេលដែលលោក ជឹម សារុំ បានប្ដឹងលោក ឡាយ លិក ទៅអយ្យការអមសាលាដំបូងខេត្តកោះកុង ពីបទៈ ក្លែងឯកសារសាធារណ និងប្រើប្រាស់ឯកសារក្លែង។ ពោលគឺលោក ឡាយ លិក ប្រើប្រាស់ក្នុងរូបភាពឈ្នះបានដី ចាញ់បានលុយ។ ហេតុនេះសូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ជៀសវាងការភ័ន្តច្រឡំ ដោយប្រការណាមួយ ធ្វើឱ្យប៉ះពាល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់ឯកឧត្តមប្រធានតុលាការខេត្តកោះកុង៕ដើមរាំង
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា