បរទេស! !ក្រុមមន្ត្រីម៉ិកស៉ិក និងអ៊ុយក្រែន នៅថ្ងៃសៅរ៍សប្តាហ៍នេះ បានជំរុញឱ្យអ៊ីស្រាអែល បើកច្រករបៀងមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។ ដើម្បីអនុញ្ញាតឲ្យប្រជាជន ចាកចេញ ខណៈដែលប្រទេសទាំងពីរ កំពុងព្យាយាមធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋរបស់ខ្លួនចេញពីតំបន់នោះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣។ ឆ្លើយតបនឹងសំណើរសុំជំនួយពីពលរដ្ឋម៉ិកស៉ិក រដ្ឋមន្ត្រីការបរទេស លោកស្រី អាលីសៀ បាសេណា (Alicia Barcena) ថា លោកស្រីកំពុងទាក់ទងជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីនាំពួកគេចេញតាមប្រទេសអេហ្ស៊ីប ។ ប៉ុន្តែអ៊ីស្រាអែលមិនអនុញ្ញាតឲ្យមានច្រករបៀងមនុស្សធម៌ ហើយក៏មិនអនុញ្ញាតឱ្យនរណាម្នាក់ចាកចេញនោះដែរ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សអ៊ុយក្រែន លោក ឌីមីត្រូ លូបីនេត (Dmytro Lubinets) ក៏បានឲ្យដឹងដែរថាក្រសួងការបរទេសអ៊ុយក្រែន បានផ្ញើរលិខិតតវ៉ាទៅកាន់អ៊ីស្រាអែលបន្ទាប់ពីពលរដ្ឋអ៊ុយក្រែនមិនត្រូវបានអនុញ្ញាតឲ្យជម្លៀសចេញពីតំបន់ហ្គាហ្សា ថ្ងៃសៅរ៍សប្តាហ៍នេះ។ នៅពេលនេះក្រសួងសុខាភិបាលហ្គាហ្សា បានឲ្យដឹងដែរថា ចំនួនអ្នកស្លាប់រហូតដល់២,២១៥នាក់.របួស៨.៧១៤នាក់ ក្នុងនោះមានកុមារ ២.៤៥០នាក់ និងស្ត្រី១.៥៣៦ នាក់។ នៅក្នុងការកើនឡើងយ៉ាងខ្លាំងនៃភាពតានតឹងនៅមជ្ឈិមបូព៌ា មួយសប្តាហ៍មុន កងកម្លាំងអ៊ីស្រាអែល។ បានចាប់ផ្តើមយុទ្ធនាការយោធាប្រកបដោយនិរន្តរភាព និងរឹងមាំប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប ។ ដែលជាការឆ្លើយតបទៅនឹងការវាយលុកយោធាដោយក្រុមហាម៉ាសប៉ាឡេស្ទីននៅក្នុងទឹកដីអ៊ីស្រាអែល។ ទោះជាយ៉ាងណា ជម្លោះបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅពេលដែលក្រុមហាម៉ាស់បានចាប់ផ្តើមប្រតិបត្តិការ Al-Aqsa Flood ប្រឆាំងនឹងអ៊ីស្រាអែល ។ ដែលជាការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើនរួមទាំងរបាំងនៃការបាញ់រ៉ុក្កែត និងការជ្រៀតចូលទៅក្នុងទឹកដីអ៊ីស្រាអែលតាមរយៈដី សមុទ្រ និងផ្លូវអាកាស។ ក្រុមហាម៉ាស់បាននិយាយថា ប្រតិបត្តិការនេះ គឺជាការសងសឹកចំពោះការវាយលុកនៃវិហារឥស្លាម Al-Aqsa នៅទីក្រុងហ្សេរុយសាឡឹមខាងកើត ដែលបានកាន់កាប់ និងការតាំងលំនៅរបស់ប្រជាជនអ៊ីស្រាអែលដែលកើនឡើងនូវអំពើហិង្សាប្រឆាំងនឹងប៉ាឡេស្ទីន។ បន្ទាប់មក យោធាអ៊ីស្រាអែលបានបើកប្រតិបត្តិការ Swords of Iron ប្រឆាំងនឹងគោលដៅរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ ការឆ្លើយតបរបស់អ៊ីស្រាអែលបានពង្រីកដល់ការកាត់ការផ្គត់ផ្គង់ទឹក និងអគ្គិសនីដល់តំបន់ហ្គាហ្សា។ ដែលធ្វើអោយជីវភាពរស់នៅកាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ដែលបានស៊ូទ្រាំនឹងការឡោមព័ទ្ធដ៏អាក្រក់ចាប់តាំងពីឆ្នាំ២០០៧ ក៏ដូចជាការបញ្ជាឱ្យប្រជាជនហ្គាហ្សាជាង 1 លាននាក់ នៅភាគខាងជើងជម្លៀសទៅកាន់តំបន់ភាគខាងត្បូងក្នុងរយៈពេល ២៤ ឆ្នាំ៕ដើមរាំង
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា