(កណ្ដាល)៖ សេចក្ដីរាយការណ៍បានឱ្យដឹងថា កាស៊ីណូ”ថ្មពេជ្រ”ដែលមានទីតាំង នៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ស្ថិតនៅភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល។មិនត្រឹមតែធ្លាប់កើតអំពើហិង្សាប៉ុណ្ណោះទេ គឺថែមទាំងបំពានច្បាប់អាជីវកម្មទៀតផង ដោយជារៀងរាល់ថ្ងៃ កាស៊ីណូមួយនេះតែងតែបើកលេងល្បែង តាំងពីព្រលឹម រហូតដល់ម៉ោង០៩យប់!។ ពោលគឺ បើកលេងល្បែងផុត ម៉ោងរដ្ឋបាល សម្រាប់ជនជាតិវៀតណាម ដែលត្រូវឆ្លងដែន ទៅប្រទេសខ្លួនវិញ។ហើយកាស៊ីណូ”ថ្មពេជ្រ”ក៏បានរៀបចំឱ្យជនជាតិវៀតណាម សំរាកស្នាក់នៅក្នុងកាស៊ីណូ ដោយខុសច្បាប់ថែមទៀត!។ -ករណីនេះពុំមានការបកស្រាយពីលោកឧត្ដមសេនីយ៍ត្រី រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ នោះឡើយ។ សេចក្ដីរាយការណ៍បានបញ្ជាក់ប្រាប់បន្តទៀតថា នៅថ្ងៃទី០៨.១០.២០២៣ មានអំហិង្សាមួយបានកើតឡើង ក្នុងកាស៊ីណូ”ថ្មពេជ្រ”ត្រង់ចំណុចខាងលើ រវាងជនជាតិវៀតណាម និងជនជាតិវៀតណាមដូចគ្នា ហើយពួកគេពុំបានប្ដឹងផ្ដល់នោះឡើយ..!។ លើសជាងនេះទៅទៀតកាស៊ីណូ”ថ្មពេជ្រ”ក៏បានបើកឱ្យខ្មែរចូលលេងល្បែងភ្នាល់ដាក់លុយ ម៉ាសេរី ដោយពុំមានការទប់ស្កាត់។ ជាក់ស្ដែងៈ ពលរដ្ឋកម្ពុជា ដែលតែងតែប្រមូលផ្ដំគ្នា ចូលលេងល្បែងស៊ីសង ក្នុងកាស៊ីណូ”ថ្មពេជ្រ”ជាប្រចាំ..!។ភាគច្រើនជាអ្នក នៅរាជធានីភ្នំពេញ.ស្រុកកៀនស្វាយ.អ្នកលឿង និងនៅស្រុកលើកដែក ខេត្តកណ្ដាលតែម្ដង។ ដោយជារៀងរាល់លើក ពួកគេបើករថយន្តដឹកគ្នាផង ដឹកមាន់ជល់ផង និងខ្លះទៀត ជិៈម៉ូតូស្ពាយកន្ត្រក មាន់ជល់ផង.!។ ដើម្បីមកប្រមូលផ្ដុំគ្នាលេងល្បែង”បញ្ជល់មាន់”បៀរ”អាប៉ោង”យូគី”រួមនិងល្បែងស៊ីសងផ្សេងៗទៀត”ដោយភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេងបំផុត! ក្នុងកាស៊ីណូ”ថ្មពេជ្រ”ត្រង់ចំណុចខាងលើ។ មិនទាំងអស់នោះទេ ក្នុងនោះក៏មានជនជាតិវៀតណាម មួយចំនួនបានសម្រុកមកលេងល្បែង ក្នុងកាស៊ីណូ”ថ្មពេជ្រ”ផងដែរ..!។ មាន់”បៀរ”អាប៉ោង”យូគី”រួមនិងល្បែងស៊ីសងផ្សេងៗទៀត”ដោយភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេងបំផុត! ក្នុងកាស៊ីណូ”ថ្មពេជ្រ”ត្រង់ចំណុចខាងលើ។ មិនទាំងអស់នោះទេ ក្នុងនោះក៏មានជនជាតិវៀតណាម មួយចំនួនបានសម្រុកមកលេងល្បែង ក្នុងកាស៊ីណូ”ថ្មពេជ្រ”ផងដែរ..!។ ពោលគឺ ជនជាតិវៀតណាមខ្លះ ឆ្លងដែនចូលមកតាមច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ដោយស្របច្បាប់ និងមួយចំនួនធំទៀត ឆ្លងដែនចូលមកលេងល្បែងដោយខុសច្បាប់ ពុំមានការត្រួតពិនិត្យ និងគ្មានលិខិតស្នាម”ប៉ាស្ព័រ”អ្វីឡើយ ហើយបន្តលេងល្បែងរហូតដល់យប់ជ្រៅ រួចស្នាក់នៅក្នុងកាស៊ីណូតែម្ដង!។ដើមរាំង
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា