ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបន្លំឯកសាដកលុយធនាគារ ABA ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួន
Tue,10 October 2023 (Time 03:31 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 30នាក់)


ភ្នពេញ! នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤:០៦នាទី នៅចំណុចធនាគារABA បុរីកីឡា ផ្លូវ១៦៩ កែង១៣៤ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបន្លំឯកសាដកលុយធនាគារABA តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះគ្រេង សុខជាតា ភេទ ស្រី អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកធនាគារABA សាខាបុរីកីឡា (តំណាងធនាគារABA) ស្នាក់នៅសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ សារ សុគន្ធី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានឥណទានធនាគារABA សាខាបុរីកីឡា មានទីលំនៅបន្ទប់លេខ១២C ជាន់ទី១២ ខុនដូររ៉ូយ៉ាល់ផាកសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ កិច្ចសន្យាសងប្រាក់៩០,៣៧៦,៩៤ ចំនួន១សន្លឹក (ថតចំលង) ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣, លិខិតទទួលស្គាល់ប្រាក់ដែលដកប្រាក់ពីធនាគារ ០១សន្លឹក (ថតចំលង) ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣, របាយការណ៍គណនេយ្យ ចំនួន៥សន្លឹក (ថតចំលង)។ សម្ភារៈដែលបាត់បង់៖ ប្រាក់ចំនួន២៧០,៣៧៦,៩៤ (ម្ភៃប្រាំពីមុឺនបីរយចិត្តសិបប្រាំមួយនឹងកៅបួនសេន)។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕ស្នងការដ្ធានរាជធានីភ្នំពេញ

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
50 នាក់
ម្សិលមិញ :
217 នាក់
សប្តាហ៍នេះ :
1308 នាក់
ខែនេះ :
20595 នាក់
3 ខែនេះ :
57810 នាក់
សរុប :
1038444 នាក់