ថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ហួសហេតុពេកហើយ គ្រូបង្រៀនថៃម្នាក់ រំលោភផ្លូវភេទលើកុមារជាសិស្ស ២២នាក់ និងបានបង្ហោះវីដេអូ នៅលើបណ្តាញសង្គមថែមទៀត
Thu,08 September 2022 (Time 06:04 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 13នាក់)


បរទេស៖ គ្រូបង្រៀនម្នាក់ត្រូវបានចោទប្រកាន់ ពីបទរំលោភផ្លូវភេទលើកុមាររហូតដល់ ២២នាក់ ដែលភាគច្រើនចូលរៀន នៅសាលាដែលគាត់ធ្វើការ ហើយថែមទាំងបានបង្ហោះវីដេអូនោះ នៅលើបណ្តាញសង្គមថែមទៀត។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ព័ត៌មានលម្អិតត្រូវបានចេញផ្សាយ ដោយជំនួយការនគរបាលជាតិ ឧត្តមសេនីយ៍ទោ Surachate Hakparn ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ។ ឧត្តមសេនីយ៍ទោ Surachat បាននិយាយថា នេះគឺជាករណីមួយក្នុងចំណោម ករណីរំលោភផ្លូវភេទ និងការជួញដូរមនុស្សចំនួន៤ ដែលត្រូវបានដោះស្រាយដោយអង្គភាព ឧក្រិដ្ឋកម្មអ៊ីនធឺណេតប្រឆាំងនឹងកុមារ (TICAC) នៃស្នងការដ្ឋាននគរបាលខេត្តតំបន់ ៣ ។ ក្នុងចំណោមករណីទាំង៤ មាន២ករណី គួរឲ្យចាប់អារម្មណ៍ជាសាធារណៈ។ ដំបូងឡើយ អង្គការ TICAC ត្រូវបានផ្តល់ព័ត៌មានដោយ មជ្ឈមណ្ឌលជាតិសម្រាប់ការបាត់ខ្លួន និងកេងប្រវ័ញ្ចលើកុមារ តាមរយៈក្រសួងសន្តិសុខមាតុភូមិ សហរដ្ឋអាមេរិក អំពីគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលប្រើប្រាស់ឈ្មោះថា “រៀនភាសាថៃជាមួយ Khru Art” ដែលត្រូវបានបង្ហោះជាមួយ បរិមាណដ៏ច្រើននៃសម្ភារៈអាសអាភាស។ ព័ត៌មាននេះនាំឱ្យមានការចាប់ខ្លួនលោក Nantaphan Chanaphai ជាគ្រូបង្រៀននៅសាលាក្នុងខេត្ត Nakhon Ratchasima តាមដីការបស់តុលាការ។ ក្នុងការឆែកឆេរផ្ទះរបស់គាត់ ប៉ូលិសបានរកឃើញទូរស័ព្ទដៃ និងកុំព្យូទ័រលើតុដែលផ្ទុក វីដេអូអាសអាភាសរាប់ម៉ឺនឈុត។ ក្នុងនោះមាន ៦៣៩ ជាឃ្លីបដែលបង្ហាញពី ការបំពានផ្លូវភេទលើកុមារ ដែលថតដោយគ្រូផ្ទាល់តាមទូរសព្ទ។ កុមារភាគច្រើនជាសិស្សនៅសាលា ដែលគាត់បានធ្វើការតាំងពីឆ្នាំ២០២០ ៕ Day news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
228 នាក់
ម្សិលមិញ :
375 នាក់
សប្តាហ៍នេះ :
6083 នាក់
ខែនេះ :
27980 នាក់
3 ខែនេះ :
86808 នាក់
សរុប :
718546 នាក់