ថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
អីយ៉ាស់ កូរ៉េខាងជើង បានរិះគន់អ្នកជំនាញសិទ្ធិមនុស្សរបស់ UN ថាជាអាយ៉ងរបស់សហរដ្ឋអាមេរិក
Fri,02 September 2022 (Time 11:15 AM)
ដោយ ៖ psr (ចំនួនអ្នកអាន: 20នាក់)


បរទេស !ក្រសួងការបរទេសកូរ៉េខាងជើង បានរិះគន់អ្នកជំនាញសិទ្ធិមនុស្សដែលទើបនឹងឡើងកាន់តំណែងថ្មីៗ របស់អង្គការសហប្រជាជាតិថា ជាមនុស្ស «លម្អៀង» ដោយនិយាយថា ប្រទេសនេះនឹងមិនអត់ឱនចំពោះអ្វីដែលខ្លួនហៅថា កិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរបបរបស់ខ្លួននោះទេ។ លោកស្រី Elizabeth Salmon ដែលជាអ្នកជំនាញថ្មីរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង បាននិងកំពុងបំពេញទស្សនកិច្ចផ្លូវការលើកដំបូងរបស់គាត់ទៅកាន់កូរ៉េខាងត្បូង ចាប់តាំងពីចូលកាន់តំណែងកាលពីខែមុន។ នៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ លោកស្រី Salmon បាននិយាយថា ស្ថានភាពសិទ្ធិមនុស្សរបស់កូរ៉េខាងជើងកាន់តែអាក្រក់ទៅៗ បន្ទាប់ពីមានវិធានការតឹងរ៉ឹងជាង ២ ឆ្នាំ ដើម្បីទប់ស្កាត់ជំងឺ COVID-19 ហើយការលើកឡើងរបស់លោកស្រី ក៏បានទទួលប្រតិកម្មតបតពីភាគីកូរ៉េខាងជើងភ្លាមៗ។ សារព័ត៌មាន KCNA បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេស ដែលមិនបញ្ចេញអត្តសញ្ញាណបានឱ្យដឹងថា៖«យើងបានបញ្ជាក់យ៉ាងច្បាស់នូវជំហរជាគោលការណ៍របស់យើងថា យើងមិនទទួលស្គាល់ ឬដោះស្រាយជាមួយ អ្នករាយការណ៍ពិសេស ដែលគ្រាន់តែជាអាយ៉ងរបស់សហរដ្ឋអាមេរិកនោះទេ»។ ជាក់ស្ដែងគឺទីក្រុងព្យុងយ៉ាងបានច្រានចោលការចោទប្រកាន់ជាច្រើនដង អំពីការរំលោភសិទ្ធិមនុស្ស និងបានរិះគន់ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិលើបញ្ហានេះថា ជាគម្រោងដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ គួរឱ្យដឹងដែរថា របាយការណ៍របស់អង្គការសហប្រជាជាតិថ្មីៗដាច់ដោយឡែកមួយ ក៏បាននិយាយផងដែរថា វិធានការទប់ស្កាត់មេរោគឆ្លង COVID-19 របស់កូរ៉េខាងជើង បានធ្វើឱ្យមានការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងររបស់ប្រទេសនេះ ដោយលើកឡើងពីការរឹតត្បិតបន្ថែមលើការទទួលបានព័ត៌មាន សន្តិសុខព្រំដែនកាន់តែតឹងរ៉ឹង និងការឃ្លាំមើលតាមប្រព័ន្ធឌីជីថល៕khmer note news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
264 នាក់
ម្សិលមិញ :
375 នាក់
សប្តាហ៍នេះ :
6119 នាក់
ខែនេះ :
28016 នាក់
3 ខែនេះ :
86844 នាក់
សរុប :
718582 នាក់