ថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
គ្រប់​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Tue,20 September 2022 (Time 11:21 AM)
ដោយ ៖ psr (ចំនួនអ្នកអាន: 6នាក់)


បរទេស! ក្រុមហ៊ុន Starlink គឺជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊ីនធឺណិត​ដែល​បង្កើតឡើង​ដោយ​មហាសេដ្ឋី​មាន​បំផុត​លើ​លោក Elon Musk ហើយ​ថ្មីៗនេះ​លោក​បានប្រកាស​ថា គ្រប់ទ្វីប​នៅ​លើ​ពិភពលោក​គឺ​អាច​ប្រើប្រាស់​សេវាកម្ម​របស់ Starlink បាន​ មិនថា​សូម្បី​តែ​នៅ​ទ្វីបអង់តាកទិក​។ យោងតាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​ផ្ទាល់ ផ្កាយរណប​​ថ្មី​របស់ Starlink ចំនួន ៥៤ ត្រូវបាន​បង្ហោះ​ទៅកាន់​លំហអាកាស​ ដើម្បី​អាច​ធានា​ដល់​ការ​ផ្គត់ផ្គង់​អ៊ីនធឺណិត​គ្រប់ទីកន្លែង ខណៈ​ល្បឿន​អ៊ីនធឺណិត​របស់​វា​គឺ​ 17 Mbps ហើយ​មនុស្ស​ប្រមាណ ១ ០០០ នាក់​នៅ​ទ្វីបអង់តាកទិក​ដែល​កំពុង​ប្រើប្រាស់​សេវាកម្ម​មួយ​នេះ បាន​បង្ហើប​ថា មិន​ទាន់​ជួប​បញ្ហា​រអាក់រអួល​អ្វីឡើយ។ សូមជម្រាប​ដែរ​ថា គិត​មក​ត្រឹម​ពេលនេះ ផ្កាយរណប Starlink ច្រើនជាង ៣ ០០០ កំពុង​បង្ហោះ​នៅ​លំហអាកាស ហើយ​ក្រុមហ៊ុន​ទម្លាយ​ថា នឹង​បង្ហោះ​បន្ថែមទៀត​នាពេល​ខាងមុខ ដើម្បី​ផ្ដល់ភាព​ងាយស្រួល​ដល់​ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​លើ​ផែនដី។ នេះ​គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយទៀត​របស់​មហាសេដ្ឋី​អាមេរិក ដ្បិត​កន្លង​មក Starlink ក៏​បាន​ដើរ​តួយ៉ាងសំខាន់​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​ទំនាក់ទំនង​របស់​ប្រជាជន​អ៊ុយក្រែន​ ដែល​រងផល​ប៉ះពាល់​ដោយសារ​សង្គ្រាម ដ្បិត​គ្រានោះ Elon Musk ប្រកាស​ផ្ដល់សេវាកម្ម​អ៊ីនធឺណិត​ដល់​ពួកគេ​ដោយ​ឥតគិតថ្លៃ៕oknha news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
252 នាក់
ម្សិលមិញ :
375 នាក់
សប្តាហ៍នេះ :
6107 នាក់
ខែនេះ :
28004 នាក់
3 ខែនេះ :
86832 នាក់
សរុប :
718570 នាក់