ថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
លោក ពូទីន និងលោក ស៊ី ជិនពីង នឹងជួបគ្នានៅស្អែកនេះដើម្បីពិភាក្សាអំពីបញ្ហានៅអ៊ុយក្រែននិងកោះតៃវ៉ាន់
Wed,14 September 2022 (Time 12:11 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 9នាក់)


រុស្ស៊ី៖ លោកប្រធានាធិបតីនៃប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងលោកប្រធានាធីបតីនៃប្រទេសចិន ស៊ី ជិនពីង នឹងមានកិច្ចប្រជុំរួមគ្នាមួយនៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា នេះបើយោងតាមការចុះផ្សាយរបស់ប​ណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញានេះ។ ជំនួបរវាងមេដឹកនាំកំពូលទាំង ២រូបនេះនឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសអ៊ូសបេគីស្ថាន ហើយជំនួបដ៏ពិសេសនេះត្រូវបានរៀបចំឡើងក្នុងដំណើរទស្សនកិច្ចចេញក្រៅប្រទេសរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ជាលើកដំបូងផងដែរ បើគិតចាប់តាំងពីមានការរាតត្បាតដោយជំងឺកូវីដ-១៩ មក។ បើតាមលោក Yuri Ushakov ដែលជាជំនួយការរបស់វិមានក្រឹមឡាំងបាននិយាយនៅក្នុងសន្និសីទសង្ខេបមួយនៅទីក្រុងមូស្គូថា ប្រធានបទដែលមេដឹកនាំកំពូងទាំង ២រូបនេះនឹងពិភាក្សាគ្នាមានដូចជា របៀបវារៈទ្វេភាគី ប្រធានបទសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ និងជាពិសេសនោះគឺបញ្ហានៅក្នុងប្រទេសអ៊ុយក្រែននិងបញ្ហានៅកោះតៃវ៉ាន់ផងដែរ។ សូមបញ្ជាក់ជូនថា ចិននិងរុស្ស៊ីគឺជាសម្ព័ន្ធមិត្តយ៉ាងស៊ីជម្រៅជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយទោះបីនៅក្នុងកាលៈទេសៈបែបណាក៏ដោយ ជាក់ស្តែងនៅពេលបច្ចុប្បន្ននេះរុស្ស៊ីនៅតែបន្តលក់ហ្គាសទៅឲ្យប្រទេសចិនក្នុងបរិមាណដ៏ច្រើន ខណៈចិននៅតែបន្តគាំទ្ររុស្ស៊ីជុំវិញករណីបើកប្រតិបត្តិការយោធានៅលើទឹកដីអ៊ុយក្រែន៕khmer note news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
245 នាក់
ម្សិលមិញ :
375 នាក់
សប្តាហ៍នេះ :
6100 នាក់
ខែនេះ :
27997 នាក់
3 ខែនេះ :
86825 នាក់
សរុប :
718563 នាក់