ថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
កម្លាំងសមត្ថកិច្ច ក្នុងប៉ោយប៉ែត បង្រ្កា.ប ក្រុមក្មេងឆ.ក់ ទ្រព្យសម្បត្តិពលរដ្ឋ
Sun,11 September 2022 (Time 04:03 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 12នាក់)


ខេត្តបន្ទាយមានជ័យ ÷ នៅវេលាម៉ោង ០០ៈ៥០នាទី ឆ្លងចូលថ្ងៃសៅរ៍ ១៥ កើត ខែភទ្របទ ឆ្នាំខាល ចត្វា ស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២ ពលរដ្ឋរាយការណ៍ថា មានករណីឆក់នៅមុខ អាហារ ដ្ឋាន វ៉ាយ ស្ថិតក្នុងភូមិ បាលិលេយ្យ១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ ជនរងគ្រោះឈ្មោះ ផន សិលា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរ បុគ្គលិកកាសុីណូ បច្ចុប្បន្នស្នាក់នៅភូមិ សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន ៤នាក់ ជិះម៉ូតូចំនួន ២ គ្រឿង មកពីក្រោយ ជនរងគ្រោះ គឺស្រមទិស គ្នា បានធ្វើ សកម្មភាព ឆក់កាបូប តែពុំបាន សម្រេច ហើយម៉ូតូជនសង្ស័័យដែលធ្វើ សកម្មភាពឆក់ នោះ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាក់លេខ 1X-6454 បន្ទាយមានជ័យ បើកបរដោយឈ្មោះ ផេង ភេទប្រុស (គេចខ្លួន) និង ឈ្មោះញ៉ា ភេទប្រុស ជិះពីក្រោយជាអ្នកឆក់ (គេចខ្លួន) ក៏ជ្រុលទៅ បុកគូទ ឡាន គេ ចតទុក បណ្ដាល អោយដួល រត់ចោល ម៉ូតូ។ ចំណែក ម៉ូតូ ១គ្រឿង ទៀត ម៉ាកហុងដាហ្សូម័អិច ពណ៌ទឹកក្រូច-ស បើកបរដោយឈ្មោះម៉ុន ផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកកាសុីណូបច្ចុប្បន្នស្នាក់នៅមណ្ឌលប្រាំបួនភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ឃាត់ខ្លួន) និងឈ្មោះណាន ថៃហៀង ភេទប្រុស មុខរបរគ្នាន បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជិះពីក្រោយ (ឃាត់ខ្លួន)។ ក្រោយពីទទួលបានដំណឹងហើយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុ ហើយក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកហុងដាហ្សូម័អិច មកក្បែរកន្លែងកើតហេតុ ទើបកម្លាំង យើងធ្វើការ ឃាត់ខ្លួន រួមទាំងម៉ូតូចំនួន ២គ្រឿង ខាងលើ មកសាកសួរ នៅ ចំពោះមុខសមត្ថកិច្ចឈ្មោះ ម៉ុន ផានិត និងឈ្មោះ ណាន ថៃហៀង បានឆ្លើយសារភាពថាខ្លួន និង បក្សពួកចំនួន ២នាក់ទៀត ពិតជាបានធ្វើ សកម្មភាព ឆក់កាបូប គេពិតប្រាកដមែន។ លុះរហូតដល់វេលាម៉ោង១០ៈ០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ និងបានកំណត់មុខសញ្ញាឃើញថា ឈ្មោះ ខេង លាភហេង ហៅផេង ភេទប្រុស ជាអ្នកបើកបរ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាក់លេខ 1X-6454 បន្ទាយមានជ័យ ស្នាក់នៅបន្ទប់ជួល ខាងកើតវត្ដត្រាច ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ភ្លាមនោះកម្លាំងយើងបានសហការណ៍ជាមួយ ប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរជ្រៅ ចុះទៅដល់បន្ទប់ របស់ឈ្មោះ ខេង លាភហេង ហៅ ផេង និងបានធ្វើការឃាត់ខ្លួនយកមកសួរនាំ ហើយឈ្មោះខេង លាភហេង បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព ឆក់កាបូបគេនៅមុខ អាហារដ្ឋាន វ៉ាយ មែន។ ក្នុងនោះ ជនរងគ្រោះ បានស្នើ អោយ សមត្ថកិច្ច ចាត់ការ តាម នីតិវិធី ច្បាប់ ។ ជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំង3នាក់ដើម្បីកសាងសំណុំរឿងបញ្ជូមតាមនីតិវិធី ៕Friday daily news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
210 នាក់
ម្សិលមិញ :
375 នាក់
សប្តាហ៍នេះ :
6065 នាក់
ខែនេះ :
27962 នាក់
3 ខែនេះ :
86790 នាក់
សរុប :
718528 នាក់