ថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ក្រុមគ្រួសារសពអនុភូមិរូង ដែលត្រូវបានអាវុធហត្ថចាប់ខ្លួន កន្លែងបើកល្បែងមាន់អនឡាញដាច់ខ្យល់ស្លាប់ក្នុងរថយន្តសមត្ថកិច្ច ស្រែករកពន្លឺយុត្តិធម៌
Tue,09 August 2022 (Time 06:56 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 41នាក់)


(កំពង់ធំ) ៖ នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ក្រុមគ្រួសារសពអនុភូមិ បានទាមទារពន្លឺយុត្តិធម៌ និងដោះស្រាយ បានចោទប្រកាន់កម្លាំងអាវុធហត្ថឃាត់ខ្លួននៅកន្លែងទីតាំងបើកមាន់ជល់អនឡាយ បង្កអោយដាច់ស្លាប់ជនរងគ្រោះពាក់កណ្តាលផ្លូវ ខណះពេលបញ្ជូនខ្លួនមកកាន់ខេត្តកំពង់ធំដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។      យោងតាមការអោយដឹងពីភរិយាសាកសព មានឈ្មោះ សុន សារិន អាយុ៤៦ឆ្នាំរស់នៅភូមិរួម ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានអោយដឹងថា ជនរងគ្រោះសព(ប្តី)ឈ្មោះ សួង ឌ័ន អាយុ ៤៧ឆ្នាំ ជាអនុភូមិក្រវ៉ា កាលវេលាម៉ោង ៥ល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានកម្លាំងអាវុធហ្ថចាប់ខ្លួន និងបានទៅសង្កត់ត្រង់ចំណុច ក រហូតគាត់ដកដង្ហើមមិនចេញ រហូតគាត់ផុតដង្ហើមនៅលើរថយន្តរបស់អាវុធហត្ថ សូមជួយរកពន្លឺយុត្តិធម៌ជូនគ្រួសារ។     លោកពេជ្រ ថៃ អាយុ ៥០ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនទៅជាមួយនិងជនរងគ្រោះខាងលើនេះបានអោយដឹងថា មុនកើតហេតុជនគ្រោះបានចូលជ្រក់ភ្លៀង នៅតូបបើកល្បែងមាន់អនឡាញ មិនទាន់អង្គុយផងស្រាប់តែមានកម្លាំងអាវុធហត្ថចុះចាប់តែម្តង ។ លោកបានបន្តថា កុំរត់អីមានក្រុមហ៊ុនគេជាអ្នកស្រាយទេ តែជនរងគ្រោះខ្លាចក៏រត់តែម្តង តែរត់មិនរួចត្រូវបានអាវុធហត្ថឃាត់ខ្លួនបានតែម្តង ហើយក៏វៃខ្នោះ តែភ្លាមនោះ ជនរងគ្រោះបានស្រែកប្រាប់កម្លាំងអាវុធហត្ថថា ខ្លួនមិនស្រួលខ្លួនឡើយ សូមដោះខ្នោះចេញ តែយ៉ាងណាកម្លាំងសមត្ថកិច្ចមិនព្រមដោះខ្នោះឡើយ ។        លោកបានបន្ថែមថា ក្រោមមកបានចាប់បញ្ជូនចូលក្នុងរថយន្តតែម្តង ដែលមានគ្នា ៤នាក់ ទាំងជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចចាប់បញ្ជូនមកខេត្ត តែភ្លាមនោះជនរងគ្រោះថា «បងខ្ញុំមិនស្រួលទេ» ដល់ពាក់កណ្តាលទើបកម្លាំងអាវុធហត្ថដោះខ្នោះចេញពីជនរងគ្រោះ តែអាការៈមិនស្រួលឡើយ ហើយសភាពរៀងកាយជនរងគ្រោះបែកញើសជោគ រហូតដល់ផ្លូវ២០២ទើប ជនរងគ្រោះស្រែកម្តងទៀតថា ស្រែកទឹកណាស់ តែក្នុងរថយន្តនោះគ្មានទឹកឡើយ ហើយក៏ឈប់រថយន្តទិញទឹកអោយជនគ្រោះផឹក តែជនរងគ្រោះមិនព្រមផឹកទេ ប្រហែលជា ១០នាទី សភាពជនរងគ្រោះត្រជាក់រឹងដូចដំថ្ម តែដល់ចំណុចមុខវត្តបល្ល័ង្ក ភូមិបល្ល័ង្ក ស្រុកបារាយណ៍ ឈ្មោះ សួង ឌ័ន បានធ្វើទុកម្តងទៀត ក៏ដាច់ខ្យល់ស្លាប់តែម្តង ទោះបីជាព្យាយាមធ្វើចលនាយ៉ាងណាក្តី តែជនរងគ្រោះបានស្លាប់ហើយ ។ លោកបន្ថែម ក្រោមពីបានស្លាប់ក្នុងរថយន្តសមត្ថកិច្ចក៏បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសន្ទុក បារាយណ៍ ដើម្បីឱ្យគ្រូពេទ្យធ្វើការសង្គ្រោះ ប៉ុន្តែពេលដល់មន្ទីរពេទ្យបានប្រាប់ថា ឈ្មោះ សួង ឌ័ន(ជនរងគ្រោះ) បានស្លាប់បាត់បង់ជីវិតហើយ។         ក្នុងនោះដែរក្រុមគ្រួសារសពរងគ្រោះបាន សំណូមពរស្នើសុំសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី លោកកែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មធិការសិទ្ធិមនុស្សកម្ពុជា សូមមេត្តាជួយស្វែងរកយុត្តិធម៌ដល់ក្រុមគ្រួសារ ដែលបានរងនូវអំពើរដ៏សាហាវព្រៃផ្សៃ និងអមនុស្សធម៌បែបនេះ។ យើងខ្ញុំជាក្រុមគ្រួសារសពសង្ឃឹមថា សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម កែវ រ៉េមី នឹងជួយផ្តល់នូវយុត្តិធម៌ដល់ក្រុមគ្រួសារនាងខ្ញុំឆាប់ៗខាងមុខនេះជាក់ជាមិនខាន»។ ដោយឡែកក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសន្ទុក បារាយណ៍បានអោយដឹងថា បញ្ហាខាងលើនេះ ក្រុមគ្រូពេទ្យមិនអាចសន្និដ្ឋានថា តើការស្លាប់ពីមូលហេតុអ្វីដែរ? ថា គាំបេះដូង ឬក៏បញ្ហាជម្ងឺអ្វីនោះដែរ? គឺមិនអាចសន្និដ្ឋានបានទេ ព្រោះអីជនរងគ្រោះស្លាប់បាត់បង់ជីវិត មុនដល់មន្ទីរទេព្យ បើសិនជននោះមានដង្ហើម ស្លាប់នៅក្នុងមន្ទីរពេទ្យ ក្រុមគ្រូពេទ្យអាចសន្និដ្ឋានបានជាក់ជាមិនខាន់ ។ nks news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
280 នាក់
ម្សិលមិញ :
375 នាក់
សប្តាហ៍នេះ :
6135 នាក់
ខែនេះ :
28032 នាក់
3 ខែនេះ :
86860 នាក់
សរុប :
718598 នាក់