ថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រុងស្រុកត្រូវដឹកនាំ នឹងផ្ដល់ភាពកក់ក្ដៅគ្រប់តំរូវការដល់ប្រជាពលរដ្ធ
Wed,31 August 2022 (Time 11:03 AM)
ដោយ ៖ psr (ចំនួនអ្នកអាន: 22នាក់)


កំពត/ នៅក្នុងពិធីប្រកាសតែងតាំងលោក អុឹម ច័ន្ទសោធន ជាអភិបាលស្រុកទឹកឈូ ជំនួស លោក នាក់ សុវណ្ណារី ដែលបានផ្ទេរតំណែង ជាអភិបាលស្រុកឈូក នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅសាលាស្រុកទឹកឈូ នោះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថាៈអភិបាលអភិបាលក្រុង ស្រុក ត្រូវប្រើប្រាស់តួនាទីខ្លួន ក្នុងការផ្តល់ភាពកក់ក្តៅ និងឆ្លើយតបរាល់តម្រូវការរបស់ ប្រជាពលរដ្ឋមូលដ្ឋាន។ ថ្នាក់ដឹកនាំមិនត្រូវប្រើតួនាទី របស់ខ្លួន ធ្វើឲ្យប្រជាពលរដ្ឋ មានភាពថ្នាំងថ្នាក់ឡើយ។ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថាៈ គ្រប់អភិបាលក្រុងស្រុក ទាំងប្រាំបួន ត្រូវខិតខំបម្រើប្រជាពលរដ្ឋ ពិសេសត្រូវដឹងពីសុខទុក្ខ និងតម្រូវការ ប្រចាំថ្ងៃរបស់ពលរដ្ឋមូលដ្ឋាន។ តួនាទីគ្រប់គ្រងនាពេលនេះ បានកើតឡើងដោយសារ ប្រជាពលរដ្ឋ។ និយាយរួម តួនាទី ភារកិច្ចនេះ ជាអំរែកដែលលោក លោកស្រី ត្រូវរែករាស្ត្រ និងច្បាប់។ លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ តួនាទីក្នុងការរែករាស្ត្រ គឺត្រូវដឹងពីសុខទុក្ខ ក្តីលំបាក និងត្រូវដោះស្រាយ រាល់សំណូមពរ ក៏ដូចជា តម្រូវការរបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ ពេលវេលា។ ចំណែកតួនាទីក្នុងការរែកច្បាប់ គឺលោក លោកស្រី ត្រូវចេះពិនិត្យ រួចដោះស្រាយបញ្ហាពាក់ព័ន្ធនឹងច្បាប់ ដោយធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋ មានលទ្ធភាព ក្នុងការរស់នៅប្រចាំថ្ងៃ។ ថា្នក់ដឹកនាំក្រុងស្រុក មិនត្រូវយកតួនាទី ទៅប្រព្រឹត្តអំពើខុសច្បាប់ ឬបង្កក្តីឈឺចាប់ ចំពោះបងប្អូនប្រជាពលរដ្ឋដាច់ខាត៕rsk news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
278 នាក់
ម្សិលមិញ :
375 នាក់
សប្តាហ៍នេះ :
6133 នាក់
ខែនេះ :
28030 នាក់
3 ខែនេះ :
86858 នាក់
សរុប :
718596 នាក់