ថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
សាហាវណាស់ យុវតីម្នាក់ត្រូវបុរសបួននាក់ចាប់រំលោភបូកនៅពេលដែលនាងទៅជួបសង្សារដែលស្គាល់គ្នាតាមឆាតហ្វេប៊ុក
Thu,25 August 2022 (Time 03:02 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 22នាក់)


បន្ទាយ​មាន​ជ័​យៈ យុវតី​ម្នាក់ គ្រាន់តែ​ស្គាល់​យុវជន​ម្នាក់ តាមរយៈ បណ្តាញ​សង្គម​ហ្វេ​ស​បុក ដោយ​ឆាត​និយាយ​គ្នា​លេង​ធម្មតា ហើយក៏​បាន​ឈាន ទៅ​ជួប​យុវជន​ម្នាក់​នោះ​ដល់​បន្ទប់​ជួល ហើយ​ត្រូវ​ចាប់រំលោភ​បូក បន្តបន្ទាប់​ដល់​ទៅ បួន​នាក់ ។ ទាក់ទិន​នឹង​រឿងរ៉ាវ​នេះ យុវតី​រងគ្រោះ និង​ពូ​របស់​នាង បាន​ទៅប្តឹង​នៅ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ។​ ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​អូរ​អំបិល បាន​ប្រាប់​អ្នកសារព័ត៌មាន នៅ​ពី​ថ្ងៃទី​២៥ ខែសីហា នេះ​ថាៈ យុវតី​រងគ្រោះ មានឈ្មោះ រ​.​ស​.​វ អាយុ ១៥​ឆ្នាំ រស់នៅ​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ។​ ​យុវតី​រងគ្រោះ និង​ពូ​របស់​នាង បានមក​ប្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​អំបិល ដោយបាន រៀបរាប់ ប្រាប់​សមត្ថកិច្ច​ថាៈ ប៉ុន្មាន​ថ្ងៃនេះ ខ្លួន​បាន​ជជែក​លេង តាម​បណ្តាញ​សង្គម (​ឆាត​តាម​ហ្វេ​ស​បុក​) និយាយ​គ្នា​លេង ជាមួយ​ប្រុស​ម្នាក់ ដោយ​សន្ម​ត់​ថា សង្សារ ” លើ​សម្លេង ” តែ​ខ្លួន​មិនទាន់បាន​ស្គាល់ និង​ជួប​មុខ​គ្នា​ផ្ទាល់​សោះ ។​ ​លុះ​នៅ​ល្ងាច​ថ្ងៃទី​២២ ខែសីហា ឆ្នាំ ២០២២ បុរស​ជនសង្ស័យ (​សង្សារ​លើ​សម្លេង​) បាន​ឲ្យ​ខ្លួន​មកជួប នៅ​បន្ទប់​ជួល ស្ថិតនៅ​ទល់មុខ​ស្ថានីយ៍​រោងចក្រ​ទឹកស្អាត ខេត្តបន្ទាយមានជ័យ នា​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ។ នាង​ក៏បាន យល់ព្រម​មក​តាម​ការ​ណាត់ជួប គ្រាន់តែ​ជិះ​ម៉ូតូ​មកដល់​បន្ទប់ មិនទាន់បាន​និយាយ​គ្នា​អី​ផង ស្រាប់តែ​ជនសង្ស័យ ក៏​ចាប់​ចូលក្នុង​បន្ទប់ ហើយ​ធ្វើ​សកម្មភាព​បន្ទាន់​មួយចំនួន ដោយ​ចាប់រំលោភ រហូត​បានសម្រេច​តែម្តង ។​ ​យុវតី​រងគ្រោះ បាន​ប្រាប់ថាៈ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ១ និង ៤០ នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២ ។ ក្រោយពី​បុរស​ទី​១ នេះ រំលោភ​បានសម្រេច​ហើយ គេ​ក៏​ចេញពី​បន្ទប់ ហើយក៏​លេចមុខ​បុរស​ថ្មីៗ បន្តបន្ទាប់ បីនាក់ (​បក្ខពួក​ជនសង្ស័យ បី នាក់​) បាន​ចូលមក​ចាប់រំលោភ​នាង​ម្តងម្នាក់ៗ ជា​បន្តបន្ទាប់ បានសម្រេច​ទាំងអស់​។​ ​យុវតី​រងគ្រោះ បានបញ្ជាក់​ថាៈ លុះ​ពួកគេ​រំលោភ​ចប់​ទាំង បួន​នាក់ ទើប​យុវតី​រងគ្រោះ បាន​វិល​ត្រឡប់មកផ្ទះ ហើយ​ពូ​របស់​នាង ក៏​បានឃើញ​រូបរាង សក់ និង​សម្លៀកបំពាក់ របស់​នាង ក៏​បែកការណ៍​ថា នាង​ត្រូវគេ​ចាប់រំលោភ ហើយ​រង់ចាំ​ដល់​ព្រឹក ទើប​ពូ​របស់​នាង ជូន​នាង​មក​ដាក់ពាក្យ​ប្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល សង្កាត់​អូរ​អំបិល ។​ ​សមត្ថកិច្ច​នគរបាល បាន​បន្តថាៈ ក្រោយពី​ទទួល​បណ្តឹង​ហើយ កម្លាំង​ប៉ុស្តិ៍នគរបាល សហការ​កម្លាំង​ជំនាញ​ក្រុង បាន​ចុះ​ស្រាវជ្រាវ​បន្ទាន់ រហូតដល់​វេលា​ម៉ោង ៥ ល្ងាច ថ្ងៃទី​២៣ ទើប​ចាប់ខ្លួន​ជនសង្ស័យ ករណី​រំលោភ​នេះ​បាន រួមមានៈ ឈ្មោះ ហឿ​ម សុជា ភេទ​ប្រុស អាយុ ២២ ឆ្នាំ (​ជា​សង្សារ​លើ​សម្លេង​) ស្រុកកំណើត នៅ​ភូមិ​កណ្តាល​ត្បូង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ស្នាក់នៅ​បណ្តោះអាសន្ន បន្ទប់​ជួល ស្ថិតនៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ។ នៅ​ថ្ងៃទី​២៤ ខែសីហា សមត្ថកិច្ច​នគរបាល បាន​បន្ត​ចាប់បាន ពីរ​នាក់​ទៀត ហើយ​បញ្ជូនមក​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល ក្រុង​សិរីសោភ័ណ ។​ ​ ជនសង្ស័យ ឈ្មោះ ហឿ​ម សុជា បាន​សារភាពថាៈ ខ្លួន និង​មិត្តភក្តិ បីនាក់​ទៀត​ ​រួមមាន ១. ឈ្មោះ ម៉ៅ អាយុ ២២ ឆ្នាំ មុខរបរ បើកឡាន​ដឹក​ទឹកកក ស្រុកកំណើត នៅ​ភូមិ​កណ្តាល​ជើង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល (​គេចខ្លួនបាត់​) ។ ២. ឈ្មោះ ភិល អាយុ ២៤ ឆ្នាំ និង ៣. ឈ្មោះ ធា អាយុ​១៨​ឆ្នាំ ។ យុវជនជាប់ចោទ​ទាំងបី​នាក់​នេះ មានមុខ​របរ បើកឡាន​ដឹក​ទឹកកក យីហោ មង្គល​បូរី ស្នាក់នៅ​បន្ទប់​ជូ​ល​ជាមួយគ្នា​។ ទាំង​បួន​នាក់ ពិតជា​បានធ្វើ​សកម្មភាព រំលោភ​ជនរងគ្រោះ ពិតប្រាកដ​មែន​។​ ​លោក​វរសេនីយ៍ឯក សុ​ី ឌី អធិការនគរបាល​ក្រុង​សេរី​សោភ័ណ បានដឹងថាៈ នៅ​ថ្ងៃទី​២៤ ខែសីហា កម្លាំង​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ និង​សំណុំរឿង ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ រីឯ​នគរបាល​ជំនាញ​ខេត្ត​នេះ បាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​២៥ ខែសីហា ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕/risk news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
268 នាក់
ម្សិលមិញ :
375 នាក់
សប្តាហ៍នេះ :
6123 នាក់
ខែនេះ :
28020 នាក់
3 ខែនេះ :
86848 នាក់
សរុប :
718586 នាក់