ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
លោក អូន ព័ន្ធមុនីរ័ត្ន មានតួនាទីដ៏ចម្បងដឹកនាំក្រសួងសេដ្ឋកិច្ច ក្នុង​គោលដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច និងសមធម៌​សង្គម
Wed,24 August 2022 (Time 02:29 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 166នាក់)


ភ្នំពេញ! ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ដឹកនាំដោយផ្ទាល់ ដែលមានមុខ​ងារ​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ដើម្បីដឹកនាំ​បេសកកម្ម​ និង​គ្រប់គ្រង​លើ​វិស័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​គោលដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកតម្កើនជីវភាព​ប្រជាជន ដោយ​ឈរ​លើ​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ និង​សមធម៌​សង្គម។ ក្រសួងសេដ្ឋកិច្ច មានតួនាទីដ៏ចម្បងមួយគឺ ការបង្កើតគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិទាំងមូល។ តួនាទីមួយនេះក៏រួមបញ្ចូលនូវ ការរៀបចំផែនការចំណូល ចំណាយរដ្ឋ និងការបង្កើតឡើងនូវបទបញ្ញត្តិនានាសម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុរបស់ជាតិទាំងមូល ដូចជា ស្ថាប័នហិរញ្ញវត្ថុ ទីផ្សារហិញ្ញវត្ថុ ឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្មហិរញ្ញវត្ថុ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបំពេញមុខ​ងារ​ជា​បេឡាករ ​និង​គណនេយ្យករ​សាធារណៈ​របស់​រាជរដ្ឋាភិបាល ដើម្បី​រៀបចំ​គោលការណ៍ និង​បទបញ្ជា​គណនេយ្យករ​សាធារណៈ។​​ មិនត្រឹមតែបង្កើត និងអនុវត្តគោលនយោបាយប៉ុណ្ណោះទេ ក្រសួងក៏មានតួនាទីកែសម្រួលការអនុវត្តុប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសនីមួយៗ ឧទាហរណ៍ ករណីមាន អតិផរណា ឬបដិផរណា ឬនៅពេលមានវិបត្តិសេដ្ឋកិច្ចណាមួយ ដែលតម្រូវឲ្យមានការអន្តរាគម ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្ថែមពីលើនេះ ក្រសួងសេដ្ឋកិច្ច ក៏មានតួនាទីក្នុងការវិភាគ ​និងតាមដានស្ថានភាព​សេដ្ឋកិច្ចទាំងមូល​ទាំងក្នុងរយៈពេល​ខ្លី មធ្យម និង​​វែង ដោយតាមដានពីស្ថានភាពរបស់ប្រព័ន្ធហិរញ្ញវត្ថុជាតិ ឈ្វេងយល់ពីហានិភ័យដែលអាចនឹងកើតមានឡើងចំពោះគ្រឹះស្ថានហិរញ្ញវត្ថុជាដើម។ បន្ថែមពីនេះទៀត ក្រសួងសេដ្ឋកិច្ច បានចូលរួមក្នុងការ​បែងចែកនូវ​ផលទុនជាតិ តាមរយៈការប្រមូល​ចំណូល បែកចែកចំណាយ​ ដោយត្រួតពិនិត្យ​​កិច្ចការ​លទ្ធកម្ម​សាធារណៈ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ​នៃ​បណ្ដា​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សហគ្រាស​សាធារណៈ គ្រឹះ​ស្ថាន​សាធារណៈរដ្ឋ​បាល អង្គភាព​រដ្ឋ​ជាដើម។ បេសកកម្ម និងមុខងារ​ភារកិច្ចទាំងអស់បានធ្វើ​ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចអនុវត្តការងាររបស់ខ្លួនកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយចូលរួម​ដោយពេញសមត្ថភាពរបស់ខ្លួនក្នុងការ​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​លើ​កិច្ចការ​សហប្រតិបត្តិការទាំងជាតិ និងអន្ដរជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1740 នាក់
ម្សិលមិញ :
2833 នាក់
សប្តាហ៍នេះ :
6294 នាក់
ខែនេះ :
19499 នាក់
3 ខែនេះ :
42384 នាក់
សរុប :
996763 នាក់