ថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
កម្លាំង​ការិយាល័យ​ប្រឆាំង​ភេរវកម្ម​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០២២​បាន​ចុះ​បិទ​ទីតាំង​ពីរ​កន្លែង តាម​ការសម្រេច​របស់​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ។​ទីតាំង​ទាំងពីរ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹករ​ណី​គ្រឿងញៀន​ចំនួន​ពីរ​គីឡូ​កន្លះ​។
Wed,17 August 2022 (Time 07:16 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 33នាក់)


កំពង់ឆ្នាំងៈ​ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​ទទួលបន្ទុក​ប្រឆាំង​គ្រឿងញៀន​,​កម្លាំង​ការិយាល័យ​ប្រឆាំង​ភេរវកម្ម​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០២២​បាន​ចុះ​បិទ​ទីតាំង​ពីរ​កន្លែង តាម​ការសម្រេច​របស់​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ។​ទីតាំង​ទាំងពីរ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹករ​ណី​គ្រឿងញៀន​ចំនួន​ពីរ​គីឡូ​កន្លះ​។ ​លោក​វរសេនីយ៍ឯក ហ៊ុល វាសនា បានឱ្យដឹងថា​ទីតាំង​ដែល​សមត្ថកិច្ច​បិទ​មាន​៖​ទី​១.​ទីតាំង​ក្រុមហ៊ុន​បញ្ញើ​ឥ​វ៉ាន់ (​ជេ​ត​អ៊ិ​ច​ប្រេ​ស សាខា​ខេត្តកំពង់ឆ្នាំង ) ស្ថិតនៅ​ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​ឈ្មោះ សួន ម៉េង​លាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ភូមិ​ផ្សារលើ​(​ជា​ម្ចាស់​ទទួលបញ្ញើ និង​បញ្ចេញ​មានការ​ពាក់ព័ន្ធ​) ។​ទី​២.​បិទ​បន្ទប់​ស្នាក់នៅ របស់​ជនសង្ស័យ​ឈ្មោះ វណ្ណៈ បញ្ញា​វឌ្ឍន៍ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ដែលមាន​លាក់​គ្រឿងញៀន​នៅក្នុង​បន្ទប់​ផ្ទាល់ខ្លួន ចំនួន ពីរ​គីឡូ​កន្លះ​ស្មើនឹង ២៥ កញ្ចប់​ដែលមាន​ទីលំនៅ​ក្នុងភូមិ​ធ្នង់​កំបុត ឃុំ​ក្រាំង​ដី​មាស ស្រុក​រលាប្អៀរ ។​ ​ស្នងការ​ង​ទទួល​ផែន​គ្រឿងញៀន​បានឱ្យដឹង​ទៀតថា​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែលជា​តំណាង​ក្រុមហ៊ុន​បញ្ញើ​ឥ​វ៉ាន់​សាខា​ខេត្តកំពង់ឆ្នាំង​ដោយ​ដកហូត​ម៉ាស៊ីន​កុំព្យូទ័រ​ដែលមាន​ភ្ជាប់​លេខ​ទូរស័ព្ទ​បញ្ញើ​ឥ​វ៉ាន់​មួយគ្រឿង​និង​វិក្ក​យ​ប័ត្រ​បញ្ញើ​ឥ​វ៉ាន់​(​ឧបករណ៍​ជក់​គ្រឿងញៀន​) ហើយ​បន្តធ្វើ​ការស្រាវជ្រាវ​ដើម្បី​ឈានដល់​ការឃាត់ខ្លួន​បក្ខពួក​។​ ​សូមបញ្ជាក់ថា​ករណី​បង្ក្រាប​គ្រឿងញៀន​ខាងលើ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១១​ខែសីហា​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​មួយកន្លែង​ដែល​ស្ថិតនៅ​ក្នុងភូមិ​ធ្នង់​កំបុត​ឃុំ​ក្រាំង​ដី​មាស​ស្រុក​រលាប្អៀរ​។​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​និង​វត្ថុតាង​ថ្នាំ​ញៀ​ង​ពីរ​គីឡូ​កន្លះ​ផងដែរ ៕ rsk news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
232 នាក់
ម្សិលមិញ :
375 នាក់
សប្តាហ៍នេះ :
6087 នាក់
ខែនេះ :
27984 នាក់
3 ខែនេះ :
86812 នាក់
សរុប :
718550 នាក់