ថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
តើពិតទេ សាច់ញាតិជនសង្ស័យជួញដូរគ្រឿងញៀនដែលសមត្ថកិច្ចស្រុកទ្រាំងចាប់បានចោទអធិការរងស្រុកយកលុយ ១៥០០ដុល្លារដើម្បីដោះលែង
Mon,15 August 2022 (Time 01:19 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 27នាក់)


ខេត្តតាកែវ ៖ ប្រភពព័ត៌មានរាយការណ៍ថា កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២៤និង០០នាទីកណ្តាលអធ្រាត្រ កម្លាំងប្រចាំការនៅគោលដៅគល់ស្ពានខាងលិចភ្នំសន្លុង ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងនោះជនសង្ស័យម្នាក់មានដីកាតាមចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។ តាមប្រភពច្បាស់ការណ៍មួយបានបញ្ជាក់ថា ជនសង្ស័យម្នាក់ត្រូវបានគេស្គាល់ឈ្មោះ ឡុង ហាក់ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ មានដីកាតាមចាប់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ដោយឡែកជនសង្ស័យម្នាក់ទៀតមិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះមិនមានជាប់ពាក់ព័ន្ធសមត្ថកិច្ចក៏បានដោះលែងវិញភ្លាមៗ។ ប្រភពដដែលបានបន្តទៀតថា ក្រោយការឃាត់ខ្លួនជនសង្ស័យ ប្រពន្ធជននេះបានរត់រកលុយអ្នកជិតខាងទាំងយប់យកទៅឱ្យលោក ប៉ាត ម៉ាត អធិការរងទទួលបន្ទុកគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកទ្រាំងដើម្បីឱ្យដោះលែងប្តីខ្លួនមកផ្ទះវិញ។ ទីបំផុតជនសង្ស័យដែលចាប់តាមដីកានោះត្រូវបានដោះលែងនៅវេលាម៉ោង ១១ថ្ងៃត្រង់ថ្ងៃទី១៣ខែសីហាដោយសារការសូកប៉ាន់លុយ១៥០០ដុល្លារដែលលោកប៉ាត ម៉ាត យកជាថ្នូរនឹងការលុបដីកាចាប់ខ្លូនរបស់សាលាដំបូងខេត្តតាកែវ។ ជុំវិញករណីខាងលើនេះ លោក ឃុត ភិន អធិការនគរបាលស្រុកទ្រាំងបានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ តាមរយៈការហៅទូរស័ព្ទថា កម្លាំងប្រចាំការគោលដៅគល់ស្ពានខាងលិចភ្នំសន្លុង ស្រុកទ្រាំង ពិតជាបានចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់មែននៅយប់ថ្ងៃទី១២ខែសីហា តែចាប់ច្រឡំ មិនមែនជនសង្ស័យឈ្មោះ ឡុង ហាក់ ដែលមានដីកាតាមចាប់ខ្លួននោះទេ ហើយក៏បិទទូរស័ព្ទទៅ។ មហាជនមានចម្ងល់ថា បើប៉ូលិសចាប់ច្រឡំ តើបុគ្គលដែលចាប់ច្រឡំនោះជានរណា? និងថា ហេតុអ្វីបានជាប្រពន្ធជនសង្ស័យឈ្មោះ ឡុង ហាក់ រត់រកលុយទាំងយប់ផ្អើលអ្នកស្រុក អ្នកភូមិដើម្បីយកទៅអធិការដ្ឋានស្រុកទ្រាំង?៕ប្រភពពៅnkd news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
219 នាក់
ម្សិលមិញ :
375 នាក់
សប្តាហ៍នេះ :
6074 នាក់
ខែនេះ :
27971 នាក់
3 ខែនេះ :
86799 នាក់
សរុប :
718537 នាក់