ថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
មានចឹងទៀត រថយន្តដឹកឈើរបស់ឈ្មួញជើងខ្លាំងឈ្មោះ តុលា បាត់ចេញពីសង្កាត់រដ្ឋបាលព្រៃឈើរវៀងមិនដឹងជាចោរស្រុកឬចោរព្រៃអ្នកចូលលួចនោះទេ?
Sat,13 August 2022 (Time 11:17 AM)
ដោយ ៖ psr (ចំនួនអ្នកអាន: 34នាក់)


ខេត្តព្រះវិហារ ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើរវៀងបន្ទាប់ពីរថយន្តម៉ាកហាយឡេនឌ័រ១គ្រឿងត្រូវបានចោរចូលលួចយកចេញពីសង្កាត់រដ្ឋបាលព្រៃឈើរវៀងដោយមិនដឹងពីមូលហេតុ ខណៈដែលនៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើរវៀងនោះមានការយាមកាមតឹងតែងបំផុត។ ហេតុការណ៍បាត់រថយន្តដឹកបទល្មើសខាងលើបានកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ដែលគេដាក់ការងឿងឆ្ងល់ថា លោក យឹម វាសនា នាយរងសង្កាត់រដ្ឋបាលព្រៃឈើរវៀងនៅនឹងស្នាក់ការសោះចុះហេតុអ្វីបានជាចោរលួចកើត ? នេះជាលើកទី១ហើយ ដែលវត្ថុតាងដឹកបទល្មើសត្រូវបានចោរលួចបាត់។ សូមបញ្ជាក់ជូនផងដែរថា រថយន្តម៉ាកហាយឡេនឌ័រដឹកឈើខាងលើត្រូវបានលោក ស៊ុំ សុវុត្ថា នាយផ្នែករវៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក នគរបាលស្រុកនិងអ្នកសារព័ត៌មាន បង្ក្រាបបានកាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិពោធិ៍ ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ។ វត្ថុតាងមានរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ស១គ្រឿង និងឈើលេខ១ មួយចំនួន ត្រូវបានរឹបអូសយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង ប៉ុន្តែទុកបានតែមួយថ្ងៃប៉ុណ្ណោះរថយន្តត្រូវបានចោរអាថ៌កំបាំងលួចយកទៅបាត់ ។ ពាក់ព័ន្ធករណីបាត់រថយន្តជាវត្ថុតាងនេះ លោក ជ័យ ជេដ្ឋានាយសង្កាត់រដ្ឋបាលព្រៃឈើរវៀងបានឱ្យដឹងថា លោកមិនបាននៅកន្លែងទេដោយជាប់រវល់នៅឯស្រុក ព្រោះទៅមើលបងឈឺ ទុកឱ្យលោក យឹម វាសនា នាយរងសង្កាត់នៅចាំកន្លែង។ ចំណែករថយន្តដឹកបទល្មើសដែលបានបាត់នោះលោកមិនទាន់ដឹងពីមូលហេតុពិតប្រាកដទេ រង់ចាំស្រាវជ្រាវមើលសិនដែរ ។ ចំណែកលោក ស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានឱ្យដឹងថា លោកហួសចិត្តដែលចោរវាហ៊ានចូលមកលួចយករថយន្តដែលជាវត្ថុតាងដល់ក្នុងសង្កាត់រដ្ឋបាលរវៀងយ៉ាងនេះ ប៉ុន្តែលោកនឹងបន្តតាមបង្រ្កាបទៀតឱ្យខាងតែបាន ៕nkd news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
241 នាក់
ម្សិលមិញ :
375 នាក់
សប្តាហ៍នេះ :
6096 នាក់
ខែនេះ :
27993 នាក់
3 ខែនេះ :
86821 នាក់
សរុប :
718559 នាក់