ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
អុញនោះ ធំក្លិនបណ្តើរៗហើយ៖នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ល្បីគាបយកលុយពីអ្នកដំណើរបានរាប់ម៉ឺនដុល្លារក្នុង១ថ្ងៃៗ
Sun,03 July 2022 (Time 08:36 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 52នាក់)


(ស្វាយរៀង)៖ អ្នកដំណើរជាតិ និងអន្តរជាតិ ជាពិសេសពលរដ្ឋខ្មែរ ដែលត្រូវទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅ”ក្រុងហូជីមិញ”ប្រទេសវៀតណាម ។ បានរអ៊ូរទាំពីការធ្វើដំណើរ ទៅមក ដោយឆ្លងកាត់ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ។ គឺចំណាយប្រាក់អស់ច្រើន រាប់១០០$(ដុល្លារ)ក្នុងម្នាក់ៗ ពីលើតម្លៃប្រាក់ឈ្នួលរថយន្ត សម្រាប់អ្នកអត់មានលិខិតឆ្លងដែន(ប៉ាស្ព័រ)។ មិនតែប៉ុណ្ណោះ សូម្បីអ្នកមានលិខិតឆ្លងដែន(ប៉ាស្ព័រ) ក៍ត្រូវចំណាយលើសេវា បោះត្រា ពេលចេញទៅ២០$ មកវិញ២០$ ពីលើតម្លៃប្រាក់ឈ្នួល រថយន្តជាក់ស្ដែងៈទៀតផង។ ករណីនេះលោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត មិនអាចសុំការអត្ថាធិប្បាយបានទេ។ ជាក់ស្ដែងៈ អ្នកបើករថយន្តស៊ីរ៉ែនពេទ្យ បានអះអាងថាៈ ជារៀងរាល់លើក ខ្លួនដឹកភ្ញៀវ ពីកម្ពុជាទៅ ក្រុងហូជីមិញ ប្រទេសវៀតណាម។ គឺយកប្រាក់ឈ្នួលថ្លៃឡាន ក្នុងម្នាក់ៗ ១០០$ ក្នុងនោះអ្នកអត់លិខិតឆ្លងដែន(ប៉ាស្ព័រ) ។ ត្រូវបង់ចំនួន១០០$ បន្ថែមទៀត ពីលើតម្លៃឈ្នួលរថយន្ត សម្រាប់យកមករត់ការ បង់ជូននគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រោមការគ្រប់គ្រងរបស់លោក ខាត់ សារ័ត្ន អញ្ចឹងសរុបទាំងទៅវៀតណាម និងត្រឡប់មកខ្មែរវិញ ក្នុងម្នាក់ៗអស់៤០០$។ ទន្ទឹមនិងនោះ អ្នកបើករថយន្តតាកស៊ី កម្ពុជា ដោយសាងបន្តគ្នា ជាមួយរថយន្តតាកស៊ីវៀតណាម ។ បានលើកឡើងថាៈ ជារៀងរាល់លើកពួកខ្លួនដឹកភ្ញៀវពីកម្ពុជា ទៅ”ក្រុងហូជីមិញ”។ គឺបានកំណត់យកថ្លៃពីភ្ញៀវ ក្នុងម្នាក់ៗ ៥០$ សម្រាប់អ្នកមាន(ប៉ាស្ព័រ) ពេលចេញទៅវៀតណាម ១ជើង លុះត្រឡប់មកវិញ៥០$ទៀត។ អ្នករត់តាកស៊ីបន្តថាៈ ជាក់ស្ដែងថ្លៃឈ្នួល រថយន្តទាំងខាងខ្មែរនិងវៀតណាម អស់ម្នាក់ៗ២៥$ទេ។ រីឯ២៥$ទៀត សម្រាប់យកទៅ រត់ការបង់លុយឱ្យនគរបាលច្រកទ្វារព្រំដែនបាវិត។ ក្នុងនោះបើអ្នកអត់មាន(ប៉ាស្ព័រ) ខ្លួននិង កំណត់យកចំនួន១២៥$ ក្នុងម្នាក់ៗ សម្រាប់មួយជើង លុះពេលត្រឡប់មកវិញ យក១២៥$ទៀត។ អ្នករត់តាកស៊ីៈ ការកំណត់យកលុយពីភ្ញៀវច្រើនបែបនេះ គឺមិនមែនដោយសារថ្លៃឈ្នួលរថយន្តទេ។ ពោលគឺៈ ខ្លួនត្រូវរត់ការបង់លុយឱ្យនគរបាលព្រំដែន ទាំងខាងកម្ពុជា-និងវៀតណាម ។ ដែលនៅប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិត អស់ចំនួន១០០$ក្នុងភ្ញៀវម្នាក់ៗ លុះមកវិញបង់១០០$ទៀតក្នុងម្នាក់ៗទៀត។ ចំណែកបុគ្គលិក”រថយន្តក្រុង”ឯនេះបានបញ្ជាក់ថាៈ ប្រាក់ឈ្នួលសម្រាប់ក្រុមហ៊ុនខ្លួន ដែលដឹកភ្ញៀវពីភ្នំពេញទៅ”ក្រុងហូជីមិញ”គឺក្នុងម្នាក់ៗចំនួន១៥$ទេ ។ ប៉ុន្តែក្រុមហ៊ុនត្រូវលក់ សំបុត្រឱ្យភ្ញៀវរហូតដល់ ៣៥$ក្នុងម្នាក់ ដោយ២០$ សម្រាប់រត់ការបង់ឱ្យនគរបាលច្រកទ្វារព្រំដែនបាវិត។ បុគ្គលិក ដដែលបន្តថាៈ អ្នកអត់(ប៉ាស្ព័រ)ទៅក្រុងហូជីមិញ អស់៧៥$ មកវិញអស់៧៥$ទៀត ខណៈតម្លៃឈ្នួលរថយន្តត្រឹមតែ១ជើង១៥$ប៉ុណ្ណោះ។ ជាក់ស្ដែងៈ ក្នុងមួយថ្ងៃៗមានអ្នកដំណើររាប់ពាន់នាក់ ដែលត្រូវធ្វើដំណើរចេញចូលឆ្លងដែន ទៅមកប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត យ៉ាងគគ្រឹកគគ្រេង។ ជាហេតុនាំឱ្យលោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ។ អាចប្រព្រឹត្តអំពើពុករលួយ គាបយកលុយ ពីការធ្វើដំណើរ បានរាប់ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ដើម្បីបែងចែកបក្ខពួកខ្លួន។ រាល់ការចោទប្រកាន់ទាំងនេះ នៅថ្ងៃទី០៣.០៧.២០២២«ក្រុមការងារមិនអាចសុំការបកស្រាយ ពីលោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានទេ។ ទោះជាយ៉ាងណាក៍ដោយៈ ភ្ញៀវជាតិនិងអន្តរជាតិ ជាពិសេស អ្នកជំងឺដែលត្រូវទៅព្យាបាលនៅ ក្រុងហូជូមិញប្រទេសវៀតណាម ។ សូមស្នើយ៉ាងទទូចដល់ នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋាន អន្តោរប្រវេសន៍ក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិចារណាឡើងវិញ ចំពោះសកម្មភាព របស់លោក ខាត់ សារ័ត្ន រួមនិងមន្ត្រីក្រោមឱវាទ ដែលកំពុងប្រព្រឹត្តអំពើពុករលួយ គាបយកលុយពីការធ្វើដំណើរ បណ្ដាលឲ្យជះឥទ្ធិពលអាក្រក់ ប៉ះពាល់សតិអារម្មណ៍ភ្ញៀវជាខ្លាំង៕ដោយ ម្ចាស់ទន្លេមេគង្ក

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
186 នាក់
ម្សិលមិញ :
797 នាក់
សប្តាហ៍នេះ :
7591 នាក់
ខែនេះ :
30105 នាក់
3 ខែនេះ :
81593 នាក់
សរុប :
681653 នាក់