ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
សាហាវណាស់ ព្រោះតែឥទ្ធិពលគ្រឿងញៀនធ្វើឱ្យឪពុកក្លាយជាឃាតកសម្លាប់កូនបង្កើតខ្លួនឯងអាយុ៥ខែ
Sun,31 July 2022 (Time 11:41 AM)
ដោយ ៖ psr (ចំនួនអ្នកអាន: 19នាក់)


យោងតាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺបានឱ្យដឹងថា អំពើឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចស្រុកថ្ពងបានឱ្យដឹងទៀតថាទារកដែលរងគ្រោះនេះមានឈ្មោះ ធី ខេមរា អាយុ៥ខែ ត្រូវបានស្លាប់បន្ទាប់ពីឪពុកឈ្មោះ បឿន រ័ត្នធី អាយុ២៩ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើបានប្រើអំពើហិង្សាវាយដោយដៃបណ្តាលឱ្យរងរបួសបាក់ដៃខាងឆ្វេង ជាំថ្ងាស ផុងលលាដ៏ក្បាលផ្នែកគុម្ពត្រចៀកខាងស្តាំ ខណៈដែលម្តាយទារករងគ្រោះរវល់ទៅធ្វើស្រែបាត់ពីផ្ទះនោះ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាឪពុកភ្លាមៗយកមកអធិការដ្ឋាននគរបាលស្រុកថ្ពងខេត្តកំពង់ស្ពឺ បើតាមសម្តីរបស់ស្ត្រីជាម្តាយទារករងគ្រោះបាននិយាយថា ពេលដែលគាត់ត្រឡប់ពីស្ទូងស្រូវវិញមកដល់ផ្ទះបុរសជាប្តីប្រាប់ថា កូនមានជំងឺអត់ស្រួលទើបយកកូនទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ហើយគ្រូពេទ្យប្រាប់ថា ជនរងគ្រោះមានជំងឺសួតធ្ងន់ធ្ងរ ឱ្យបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា។ លុះ ពេលបញ្ជូនដល់ពាក់កណ្តាលផ្លូវជនរងគ្រោះបានស្លាប់ក៏យកកូនត្រឡប់មកផ្ទះវិញ ។ ស្ត្រីជាប្រពន្ធមានការសង្ស័យដោយឃើញកូនមានស្នាមផុងលលាដ៏ក្បាល ជាំថ្ងាស និងបាក់ដៃឆ្វេង ក៏ប្តឹងទៅអាជ្ញាធរនិងសមត្ថកិច្ចឱ្យជួយសេុីបអង្កេតធ្វើកោសលវិច័យទើបដឹងថាជាអំពើហិង្សាដោយឪពុកជាអ្នកប្រព្រឹត្ត។ ក្រោយមកសមត្ថកិច្ចក៏ឃាត់ខ្លួនជនដៃដល់ជាឪពុកនោះយកមកសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធីតែម្ដង៕nkd news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
225 នាក់
ម្សិលមិញ :
797 នាក់
សប្តាហ៍នេះ :
7630 នាក់
ខែនេះ :
30144 នាក់
3 ខែនេះ :
81632 នាក់
សរុប :
681692 នាក់