ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
នោះទៀតហើយ!ចាប់ខ្លួនអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យម្នាក់ បញ្ជូនទៅតុលា ការ រឿងស៊ីដាច់លុយគេជាង១២ ម៉ឺនដុល្លារ សង់ផ្សារបំណក់
Thu,28 July 2022 (Time 07:50 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 24នាក់)


ភ្នំពេញ ៖ អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យម្នាក់ បញ្ជូនទៅតុលាការពីបទរំលោភលើទំនុកចិត្ត រឿងស៊ីដាច់ប្រាក់គេជាង១២ ម៉ឺនដុល្លារអាមេរិក ពាក់ព័ន្ធ​ ករណីម៉ៅការសាងសង់ផ្សារបំណក់ ខេត្តពោធិ៍សាត់  ។​ ជនសង្ស័យឈ្មោះ ប្រសើ ប៉ាត់តារី អាយុ៣៨ ឆ្នាំ មុខរបរ ជាអគ្គនាយកក្រុមហ៊ុន ប៉ាត់ តារី អចលនទ្រព្យ រកស៊ីទិញលក់ដីនិងសាងសង់លំនៅដ្ឋាន មានទីលំនៅភូមិ១ខ សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។  ការចាប់ខ្លួនអគ្គនាយកក្រុមហ៊ុនរូបនេះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិ១ខ សង្កាត់ច្រាំងចម្រះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានអតិថិជនឈ្មោះ ម៉ាន់ យូស៊ុល ភេទប្រុស អាយុ៤៧ ឆ្នាំ បានធ្វើកិច្ចសន្យាព្រមព្រៀងទទួលម៉ៅការសាងសង់ផ្ទះល្វែង និងផ្សារ ពីឈ្មោះ ប្រសើ ប៉ាត់តារី អគ្គនាយកក្រុមហ៊ុន ប៉ាត់ តារី ដែលមានទីតាំងស្ថិតនៅផ្សារបំណក់ ស្រុកក្រគរ ខេត្តពោធិសាត់ ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជាងមួយលានដុល្លារអាមេរិក ។  ក្រោយពីធ្វើកិច្ចសន្យារួចហើយឈ្មោះ ម៉ាន់ យូស៊ុល បាន​កម៉ុង​ ទិញសម្ភារៈសំណង់ដាក់ចូលការដ្ឋាន ដើម្បីសាងសង់ដោយត្រូវចំណាយទឹកប្រាក់ផ្ទាល់ខ្លួនអស់ចំនួន ១២៥.៣៦៩ ដុល្លារអាមេរិក និងប្រាក់ទិញឧបករណ៍ផ្សេងៗ ៧ ៥០០ ដុល្លារទៀត ។ បន្ទាប់មកឈ្មោះ ម៉ាន់ យូស៊ុល ចាប់ផ្តើមសាងសង់ផ្ទះល្វែងបានមួយរយៈ ស្រាប់តែឈ្មោះ ប្រសើ បាត់តារី មានបញ្ហាទំនាស់គ្នាជាមួយម្ចាស់ដី ហើយបានឲ្យឈ្មោះ ម៉ាន់ យូស៊ុល ផ្អាកការសាងសង់ ដោយប្រើល្បិចកលទុច្ចរិត យល់ព្រមទូរទាត់ប្រាក់ដែល យូស៊ុល ចំណាយអស់ប៉ុន្មានឲ្យគ្រប់ចំនួនវិញ ។  ប៉ុន្តែជាក់ស្តែងរហូតមកដល់ពេលនេះឈ្មោះ ប្រសើ ប៉ាត់តារី មិនបានទូទាត់ប្រាក់នោះឲ្យទៅឈ្មោះ ម៉ាន់ យូស៊ុល ទេ ទើប ម៉ាន់ យូស៊ុល ដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនអគ្គនាយកក្រុមហ៊ុន ប៉ាត់តារី នាំទៅអនុវត្តតាមផ្លូវច្បាប់ ។ ដូច្នេះអគ្គនាយកក្រុមហ៊ុនមួយនេះ បើគ្មានប្រាក់ដាក់តម្កល់ធានាខ្លួន ទំនងមិនអាចមានវាសនាបានត្រឡប់ទៅផ្ទះវិញឡើយ លុយច្រើនណាស់ជាង១២ ម៉ឺនដុល្លារអាមេរិក រកឯណាទាន់បើសេដ្ឋកិច្ចកំពុងធ្លាក់ចុះយ៉ាងនេះ ៕ ដោយ៖ nks news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
187 នាក់
ម្សិលមិញ :
797 នាក់
សប្តាហ៍នេះ :
7592 នាក់
ខែនេះ :
30106 នាក់
3 ខែនេះ :
81594 នាក់
សរុប :
681654 នាក់