ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ជាង ៣ឆ្នាំកន្លងមកនេះ កម្ពុជានាំចេញផលិតផលកសិកម្មទៅចិនក្នុងទំហំ ២.៤លានតោន គិតជាថវិកាជិត ២ពាន់លានដុល្លារ
Sat,23 July 2022 (Time 03:08 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 27នាក់)


ភ្នំពេញ! យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ កម្ពុជានាំចេញផលិតផលកសិកម្មទៅចិន ក្នុងទំហំ ២.៤លានតោន និងគិតជាថវិកាមានតម្លៃជិត ២ពាន់លានដុល្លារ ខណៈប្រទេស ចិនគឺជាទីផ្សារដ៏ធំរបស់កម្ពុជា។ ថ្លែងក្នុងអំឡុងកិច្ចសន្ទនាអនឡាញស្ដីពីកសិកម្មកម្ពុជា-ចិន ក្រោមក្របខណ្ឌ «ខ្សែក្រវាត់ និងផ្លូវ» នារសៀលថ្ងៃទី២០ កក្កដា ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទនៃប្រទេសកម្ពុជាមានប្រសាសន៍ថា ការនាំចេញ ផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ក្នុងរយៈពេល៣ឆ្នាំ ៦ខែ គិតចាប់ពីឆ្នាំ២០១៩ រហូតដល់ ៦ខែ ដើមឆ្នាំ២០២២ កន្លងមកនេះ សម្រេចបានទំហំជាង ២.៤ លានតោន ដែលក្នុងនោះមានផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី ដំណាប់ស្វាយ ជ័រកៅស៊ូ កាកសំណល់ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទីកែច្នៃ ម្សៅកាកាវ និងផលិតផលកសិកម្ម ចំនួន ២៤មុខ ផ្សេងទៀត ដែលមានតម្លៃ ១៩៤២លានដុល្លារអាមេរិក។ ឯកឧត្តម វេង សាខុន លើកឡើងដែរថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានលើកទឹកចិត្តដល់សហគ្រាសនៃប្រទេសទាំងពីរ កម្ពុជា-ចិន វិនិយោគបង្កើនសមត្ថភាពក្នុងការផលិត និងពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ពិសេសធ្វើឲ្យប្រសើរឡើង នូវវិស័យកសិ-ឧស្សាហកម្ម និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈធ្វើការអភិវឌ្ឍន៍រួមគ្នា ដោយប្រើប្រាស់ សក្តានុពលនៃការអភិវឌ្ឍន៍ឲ្យអស់ពីលទ្ធភាព និងពង្រីកទំហំទីផ្សារផលិតផលកសិកម្ម សំដៅជួយសម្រួលដល់ស្ថិរភាពកសិ-ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ប្រកបដោយចីរភាព។ ឯកឧត្តម រដ្ឋមន្ត្រីសូមវាយតម្លៃខ្ពស់ចំពោះ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ដែលពិតជាបានផ្តល់នូវផលប្រយោជន៍ជាច្រើន សម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា មានដូចជា៖១. ការជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ ស្តីពីដំណាំស្រូវ ដំឡូងមី បន្លែ ផ្លែឈើត្រូពិក ពោត កៅស៊ូធម្មជាតិ ត្រី សត្វ ។ល។ បង្កើតតំបន់សម្រាប់បង្ហាញអំពីកសិកម្ម ដែល មានលក្ខណៈជាសហគមន៍ ដោយធ្វើការបង្ហាញនិងជំរុញបច្ចេកវិទ្យាកសិកម្ម បទពិសោធន៍គ្រប់គ្រង និងប្រើប្រាស់គ្រឿងយន្ក កសិកម្ម ពិសេស ការកែលម្អគុណភាព និងស្តង់ដារផលិតផលកសិកម្ម។ ២. ការកែច្នៃផលិតផលកសិកម្ម រួមទាំងការបង្កើត សួនកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែមដល់វិស័យកសិកម្ម ធ្វើឲ្យប្រសើរឡើងនូវពាណិជ្ជកម្មទ្វេភាគី និង វិនិយោគលើម្ហូបអាហារ មានគុណភាពខ្ពស់ និងផលិតផលកសិកម្ម ៣ការផ្តល់បរិយាកាសល្អសម្រាប់វិនិយោគិនចិន ដើម្បីវិនិយោគលើផលិតកម្ម កសិកម្ម និងនាំចេញទៅប្រទេសចិន ដូចជាការវិនិយោគលើផលិតកម្មស្រូវ និងនាំចេញអង្ករ ដំឡូងមី ផ្លែចេក ស្វាយ និងផលិតផលកសិកម្មដទៃទៀត និង៤. ការគាំទ្របច្ចេកទេស ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងធនធានថវិកា សម្រាប់ជំរុញផលិតកម្មកសិកម្ម នៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន៕khmer note news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
241 នាក់
ម្សិលមិញ :
797 នាក់
សប្តាហ៍នេះ :
7646 នាក់
ខែនេះ :
30160 នាក់
3 ខែនេះ :
81648 នាក់
សរុប :
681708 នាក់