ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ក្រុមមេឈ្មួញចាស់វស្សា៣,៤នាក់ កំពុងសម្រុកដឹកជញ្ជូនឈើល្មើសច្បាប់ តាមទូកចុះទៅខេត្តក្រចេះខណៈទឹកកំពុងឡើង បែរជាសមត្ថកិច្ចនិងមន្ត្រីជំនាញធ្វើមិនដឹង
Wed,20 July 2022 (Time 08:10 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 33នាក់)


ខេត្តស្ទឹងត្រែង: ក្រុមឈ្មួញចាស់វស្សា៣,៤នាក់ ប្រចាំភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែងកំពុងបន្តប្រមូលគៀងគរពលរដ្ឋ ចូលព្រៃកាប់ឈើអារជ្រកដឹកជញ្ជូនតាមគោយន្តកន្រ្តៃ យកមកលក់ឲ្យក្រុមមេឈ្មួញឈរចាំទិញឈើ ដូចជាឈើប្រណិត ឈើលេខ១ និងឈើលេខ២ ប្រភេទក្តារនិងគ្រឿងផ្ទះ ដាក់ទូករាល់យប់ចុះតាមទន្លេមេគង្គ ឆ្ពោះទៅភូមិកោះខ្ញែរ និងឃុំវឌ្ឍនៈ ស្រុកសំបូរខេត្តក្រចេះ ដើម្បីដឹកបន្តទៅលក់នៅតាមខេត្តនានា។ សូមបញ្ជាក់ថា: បទល្មើសដឹកជញ្ជូនឈើយ៉ាងអណាធិបតេយ្យនេះ ដែលពលរដ្ឋដឹកយកមកឈប់តាមផ្ទះ នៅពេលយប់ទើបមេឈ្មួញឲ្យដឹកចុះតាកំពុង ដែលមានក្រុមឈ្មួញនៅចតចាំជាស្រេច ដូចជានៅកំពង់ក្រោមវត្ត១ នៅក្រោមអូរសៀមបូក១ និងអូរឡង់១ ស្ថិតនៅក្នុងភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅជាប់ព្រំប្រទល់ ជាមួយស្រុកសំបូរ ខេត្តក្រចេះ បែជាសមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការនោះទេ ហើយក៏នៅមិនឆ្ងាយពីប៉ុស្តិ៍រដ្ឋបាលឃុំសៀមបូក និងស្នាក់ការដែនជម្រកសត្វព្រៃ ព្រៃឡង់ សៀមបូកផងដែរ នេះប្រហែលជាត្រូវរ៉ូវគ្នាជាមួយក្រុមឈ្មួញទាំងនោះ អស់ហើយមើលទៅទើបមិនរវល់។ នេះបើតាមសេចក្តីរាយការណ៍ពីរពលរដ្ឋ រស់នៅទីនោះ បានឲ្យដឹងថា: មានមេខ្លោងឈ្មួញឈើនៅតំបន់នោះគ្រាក់ៗ ដែលគេស្គាល់ឈ្មោះដូចជា ១.ឈ្មោះវុធ ២.ឈ្មោះឈឹម ៣.ឈ្មោះរិទ្ធិ និងទី៤.ឈ្មោះសៀងឡាន ហើយក្រៅពីមេឈ្មួញចាស់វស្សាទាំង៤នាក់នោះ។ ហើយក៏មានឈ្មួញខ្មែរអីស្លាមជាច្រើននាក់ទៀតផងដែរ ដែលមកពីខេត្តក្រចេះនាំគ្នាមកប្រមូលទិញឈើ ពីអ្នកភូមិរស់នៅអូរឡង់ ឃុំសៀមបូក ដាក់ទូកចុះយកទៅលក់នៅខេត្តក្រចេះយ៉ាងរលូនផងដែរ ព្រោះគេបានពឹងពាក់ឈ្មោះតាវុធ ជាអ្នករត់ការដល់សមត្តកិច្ច មន្ត្រីជំនាញ រួមនិងអាជ្ញាធរមូលដ្ឋានផងដែរ ទើបដំណើរការបាន។ ប្រភពបានឲ្យដឹងទៀតថា: នៅពេលរសៀល ឬប្រលប់ទូកក្រុមឈ្មួញទាំងនោះ មកពីខេត្តក្រចេះជាច្រើនគ្រឿង ទំាងតូច ទាំងធំ មកឈប់ចតតាមគោលដៅ នៅក្បែរមាត់ច្រាំងទន្លេរួចជាស្រេច រងចាំទទួលយកឈើពីអ្នកភូមិ ដែលដឹកចេញពីព្រៃឡង់មកឈប់តាមផ្ទះ ចំណែកមេឈ្មួញធំៗគឺគេជាអ្នកចាត់ចែង ត្រៀមប្រមូលឈើទាំងនោះនៅលើគោយន្ត ដល់ពេលមេឃចាប់ផ្ដើមងងឹត មេឈ្មួញទាំងនោះចាប់ផ្ដើមបញ្ជាឲ្យគោយន្តដឹកឈើទៅទម្លាក់នៅតាមគោលដៅដែលទូកឈប់ចតរង់ចាំនៅកន្លែងលើករៀងៗខ្លួន ចំណែកសមត្ថកិច្ច មន្ត្រីជំនាញ សម្ងំដេកធ្វើមិនដឹងមិនឮអ្វីទាំងអស់ ព្រោះថ្នាំងសណ្តំរបស់ក្រុមឈ្មួញ រកស៉ីល្មើសច្បាប់អស់ហើយ។ ចំណែកប្រភពពីរកម្មកលើកឈើចុះទូក ឲ្យមេឈ្មួញធ្លាប់និយាយ ឮដល់ពលរដ្ឋថា: ក្នុងទូកមួយគ្រឿងអាចដាក់ឈើបានចំណុះ៣ ម៉ែត្រគុប ក៏ប៉ុន្តែបើទូកធំអាចផ្ទុកបានពី១៥ ទៅ២០ ម៉ែត្រគុប។ ក្នុងតម្លៃឈើក្តាកកោះទិញនៅអូរឡង់សៀមបូកខេត្តស្ទឹងត្រែង ក្នុងមួយម៉ែត្រគូបតម្លៃ១លាន៨០ម៉ឺនរៀល។ ពេលទៅដល់កោះខ្ញែរនិងឃុំវឌ្ឍនៈស្រុកសំបូរខេត្តក្រចេះគេលក់បានតម្លៃចាប់ពី៦០០ទៅ៧០០ដុល្លារ ក្នុងមួយម៉ែត្រគូប ប៉ុន្តែបើដល់ខេត្តកំពង់ចាមនិងខេត្តព្រៃវែង ក្នុង១ម៉ែត្រគូប តំលៃជាង១ពាន់ដុល្លារឯណោះ។ មេឈ្មួញនៅតំបន់នោះក៏ធ្លាប់បានបោះពាក្យសម្តីថា គេមិនខ្លាចសមត្ថកិច្ចណាទាំងអស់ ព្រោះគេរត់ការបង់លុយ តាំងពីថ្នាក់ក្រោម ដល់ថ្នាក់ខេត្ត រួចរាល់អស់ហើយ ហើយលើកទៀតថា: បើមិនបង់ឲ្យទេស្មានតែគេនិងដឹកឈើចេញបាន សូម្បីតែឈើ១កន្ទុយ ក៏ចេញមិនរួចដែរ បើចង់ដឹងដាក់មើលទៅ ដូចបរិស្ថាន ដូចប៉ុស្តិ៍ជាដើមគេថា.ខ្លាចតែអ្នកសារព័ត៌មានចុះផ្សាយប៉ុណ្ណោះទេ។ ចំណែកប្រភពពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា: ពិតជាមានការលំបាកណាស់ ក្នុងពេលចុះទៅបង្ក្រាបម្ដងៗ ឈ្មួញរកស៊ីឈើទាំងនោះ ហាក់បីដូចជាដឹងខ្លួនមុន ព្រោះនៅឆ្ងាយលំបាក់ ក្រុមឈ្មួញងាយស្រួលធ្វើសកម្មភាព។ ហើយក៏លំបាកក្នុងការសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ព្រោះគេធ្វើសកម្មភាពលើកឈើ ដឹកឈើ ចេញពីដែនសមត្ថកិច្ចរបស់គេ មានប៉ុស្តិ៍ មានស្នាក់ការនៅទីនោះ គេមិនអើពើផង លោកថាលោកក៏អត់យល់ដែរ។ មន្ត្រីជំនាញដដែល ដែលមានឆន្ទះបានលើកឡើងទៀតថា: បើចង់បង្រ្កាបឈើនៅតំបន់ ព្រំប្រទល់ដាច់ស្រយាល រវាងស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងស្រុកសំបូរ ខេត្តក្រចេះ នោះបានលុះត្រាតែ មានការចូលរួមពីសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋាននៅទីនោះទើបទៅរួច៕ nkd news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
248 នាក់
ម្សិលមិញ :
797 នាក់
សប្តាហ៍នេះ :
7653 នាក់
ខែនេះ :
30167 នាក់
3 ខែនេះ :
81655 នាក់
សរុប :
681715 នាក់