ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ទាន់ហន់ណាស់ ឃាត់ខ្លួន លោកគ្រូមន្តអាគមន៍ម្នាក់.ពីបទរួមភេទជាក្មេងស្រី ខណៈដែលម្តាយនាំជនរងគ្រោះជាកូនស្រីអាយុ ១៥ ឆ្នាំ ដែលមានជំងឺប្រចាំកាយទៅស្រោចទឹកនៅផ្ទះលោកគ្រូនោះ.!
Wed,20 July 2022 (Time 12:12 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 29នាក់)


(កំពង់ឆ្នាំង)៖ មុននឹងឈានទៅដល់ការចាប់ខ្លួនបុរសជាគ្រូហោល្មោភកាម ខាងលើសមត្ថកិច្ចបានទទួលបណ្ដឹងពីឈ្មោះ អ៊ុន យាន ភេទស្រី អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ គោកពេញ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាម្តាយ បានដាក់ពាក្យបណ្ដឹងនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ ក្នុងពាក្យបណ្ដឹងបានរៀបរាប់ថាខ្លួនបាននាំកូនស្រីឈ្មោះ( ន ស ផ)អាយុ ១៥ ឆ្នាំដែលមានជំងឺប្រចាំកាយ ទៅស្រោចទឹកនៅផ្ទះលោកគ្រូ ទី លី ហៅ រ៉ន រយះពេល ៧ ថ្ងៃដោយចាប់ផ្ដើមពីថ្ងៃទី ១២ខែកក្កដា ឆ្នាំ ២០២២។ កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង ១៧ និង ៣០នាទីនៅចំណុចផ្ទះរបស់ឈ្មោះ ទី លី ហៅ(រ៉ន)ស្ថិតនៅក្នុងភូមិត្រពាំងស្មាច់ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណី (រំលោភសេពសន្ទវៈ )ទៅលើអនីតិជនបង្កឡើងដោយឈ្មោះ ទី លី ហៅ រ៉ន ភេទប្រុសអាយុ ៥៩ឆ្នាំជនជាតិ ខ្មែរឥស្លាម រស់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពចាប់រំលោភសេពសន្តវៈ ទៅលើ កុមារី ឈ្មោះ( ន ស ផ)ភេទស្រីអាយុ ១៥ឆ្នាំ ជនជាតិខ្មែររស់នៅភូមិគោកពេញ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ លុះរហូតមកដល់ថ្ងៃទី ១៥ ខែឆ្នាំដដែល វេលាម៉ោង ១៨និង៣០ នាទីនៅពេលគ្រូស្រោចទឹករួចហើយ គ្រូហោរូបនោះបានឱ្យកូនស្រីរបស់ខ្លួនចូលទៅក្នុងបន្ទប់របស់គាត់ ដើម្បីផ្លាស់សំលៀកបំពាក់ហើយគាត់ចូលទៅតាមក្រោយឃើញកាន់កន្ត្រៃពណ៌ក្រហមនិងធូប ៥សរសៃ បាត់នៅក្នុងបន្ទប់ប្រហែលកន្លះម៉ោងទើបចេញត្រឡប់មកវិញគាត់ក៏នាំកូនមកផ្ទះវិញ។ លុះមកដល់ថ្ងៃទី១៦ខែឆ្នាំដដែលខ្លួនក៏បាននាំកូនស្រីទៅអោយលោកគ្រូស្រោចទឹកម្ដងទៀតនៅម៉ោង ១៧ .៣០នាទី លុះរហូតដល់ម៉ោង ១៩.០០នាទី កូនស្រីក៏បានប្រាប់គាត់ថាគ្រូស្រោចទឹកនោះបានចាប់រំលោភខ្ញុំ បានសម្រេច២ដង ឮ ដូចនេះគាត់ក៏បានសម្រេចចិត្តប្ដឹងទៅសមត្ថកិច្ចតែម្ដង។ បើយោងតាមចម្លើយសារភាពរបស់លោកគ្រូហោ រូបនោះបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះស្រាវជ្រាវនិងបានឃាត់ខ្លួនបុរសខាងលេីនៅថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០២២ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕ ម្ចាស់ទន្លេមេគង្គ

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
215 នាក់
ម្សិលមិញ :
797 នាក់
សប្តាហ៍នេះ :
7620 នាក់
ខែនេះ :
30134 នាក់
3 ខែនេះ :
81622 នាក់
សរុប :
681682 នាក់