(ភ្នំពេញ )៖ ជនសង្ស័យ២នាក់ ជិះមួយគ្រឿងមិនស្គាល់ម៉ាក ដកកាំភ្លើងបាញ់ ២គ្រាប់ តែផ្ទុះ១គ្រាប់ ឯ១គ្រាប់ទៀតមិនផ្ទុះធ្លាក់នៅ លើដី ៖ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អេីល ទាំងកណ្ដាលយប់នេះបានកើតឡើងកាលពី វេលាម៉ោង១និង ២០នាទីរំលង អាធ្រាត្រ ចូលថ្ងៃទី១៨ខែកក្តដា ឆ្នាំ២០២២ នៅត្រង់ចំណុច ស្ពានបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ បេីតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុគេមិនបានថាជនសង្ស័យទាំង២នាក់ ជិះម៉ូតូមកពីទិសខាង ណា នោះទេ ជាប្រភេទម៉ូតូ អូតូ តែមិនស្គាល់ម៉ាក ស្រាប់តែមកដល់ចំណុចកើត ហេតុខាងលើ បានដកកាំភ្លើងមិនស្គាល់ម៉ាក បាញ់ចំនួន២គ្រាប់ តែផ្ទុះ១គ្រាប់ និង១គ្រាប់ ទៀតមិនផ្ទុះធ្លាក់នៅលើដី ។ ប្រភពបន្តថា បន្ទាប់ពីធ្វេីសកម្មភាពបាញ់រួច ក្រុមជនសង្ស័យក៏បាននាំគ្នាជិះម៉ូតូគេចខ្លួន បាត់ ស្រមោល ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមក ដល់ពិនិត្យនៅកន្លែងកើតហេតុរួចប្រមូលយក សំបកគ្រាប់ និងគ្រាប់មិនទាន់ផ្ទុះទៅ រក្សាទុកដេីម្បីធ្វេីការស្រាវជ្រាវស្វែងរកជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់។ ពលរដ្ឋ សង្ឃឹមថា លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ នឹងបើកការស្រាវជ្រាវ តាមចាប់ ជនសង្ស័យខាងលើ មកផ្តន្ទាទោសតាមច្បាប់ ដោយខានតែបាន៕ម្ចាស់ទន្លេមេគង្ក
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា