ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
អោយចឹងចុះ !ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ ដាក់ពាក្យបណ្ដឹងមន្រ្តីក.ប.បខេត្តកណ្ដាលទៅACUរួចរាល់ហើយ
Thu,14 July 2022 (Time 11:30 AM)
ដោយ ៖ psr (ចំនួនអ្នកអាន: 33នាក់)


ខេត្ដកណ្ដាល)៖យោងពាក្យបណ្ដឹងចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ ម្ចាស់ដេប៉ូប្រេងឥន្ទនៈប្រមាណ៤២ដេប៉ូបានដាក់ពាក្យប្ដឹងលោក តូច ចៅកុយ តួនាទីមន្ត្រីក.ប.ប ខេត្តកណ្ដាល ទៅអង្គភាពប្រឆាំងអំពើពុករលួយ ករណីចុះអនុវត្តការងារនិងគៀបសង្កត់ពិន័យម្ចាស់ដេប៉ូប្រេងដោយគ្មានវិក័យបត្រនិងករណីខ្លះចេញវិក័យបត្រដោយសរសេរទឹកប្រាក់តិចជាងទឹកប្រាក់ដែលបានទាមទារជាក់ស្ដែងពីម្ចាស់ដេប៉ូ។ នេះបើយោងតាមប្រភពឯកសារច្បាស់ការមួយដែលអង្គភាពយើងខ្ញុំទទួលបាន។ ក្នុងបណ្ដឹងនោះបានរៀបរាប់ថា៖ កន្លងមកមន្ត្រី ក.ប.ប មិនដឹងចុះមកត្រួតពិនិត្យអ្វីឲ្យពិតប្រាកដនោះទេ ធ្វើការដោយគ្មានបង្ហាញច្បាប់ គឺប្រើច្បាប់និងពិន័យតាមតែមាត់របស់ពួកគាត់ រៀងរាល់ឆ្នាំសាលាខេត្តតែងតែជូនដំណឹងឲ្យម្ចាស់ដេប៉ូទាំងអស់មកដាក់ពាក្យសុំពិនិត្យដៃបាញ់ប្រេង និងវាស់ប្រេងរួចមន្រ្តីមាត្រាសាស្រ្តតែងតែចុះមកពិនិត្យនិងវាស់មិនដែលអាក់ខានទេ ។ ផ្ទុយទៅវិញពេលមន្រ្តី ក.ប.ប ចុះមកដល់គ្រាន់តែសួរនាំបន្តិចបន្តូច និងអនុវត្តការងារដោយបង្ខំតែម្ដងរួចប្រាប់ថា«សាំងមិនគ្រប់លីត្រ និងបាត់គុណភាព» ហើយបានធ្វើការសម្លុតគំរាមទារប្រាក់តែរាប់លានរៀលគ្មានការញញើតមាត់ និងហួសសមត្ថភាពម្ចាស់ដេប៉ូ ហើយបានទាមទារប្រាក់មិនដូចអ្វីដែលបានសរសេរក្នុងវិក័យបត្រឬជួលកាលពិន័យដោយមិនចេញវិក័យបត្រថែមទៀតផង ។ បណ្ដឹងដដែលបានឲ្យដឹងទៀតថា ៖ប្រសិនបើម្ចាស់ដេប៉ូមិនព្រមទៅបង់ប្រាក់តាមការទាមទារនោះទេ ពួកគាត់លើកហេតុផលផ្សេងៗនិងនិយាយតែរឿងគុកច្រវ៉ាក់ គំរាមបិទដេប៉ូ ចុះកាសែត និងកសាងសំណុំរឿងទៅកាន់តុលាការតែម្ដង ដោយគ្មានធ្វើកិច្ចសន្យាឬអប់រំណែនាំអ្វីឡើយ ដែលជាហេតុធ្វើឲ្យម្ចាស់ដេប៉ូទាំងអស់នៅខេត្តកណ្ដាលក្ដៅក្រហាយនិងរងការភ័យខ្លាច ខ្លះក៏ត្រូវខ្ចីលុយគេមកអោយ រីឯខ្លះទៀតត្រូវធ្វើការបង់រំលោះជាមួយក្រុមពួកគាត់ដូចជាការបង់រំលោះឡានឬជំពាក់លុយធានាគារអញ្ចើង ទើបពួកគាត់សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយតែម្ដង។ លោក តូច ចៅកុយ មន្រ្តីក.ប.ប ខេត្តកណ្ដាល បានឲ្យអង្គភាពយើងដឹងថា«លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះ លោកអនុវត្តការងារមានព្រះរាជអាជ្ញានិងមន្រ្តីកូនចៅត្រឹមត្រូវ និងបានធ្វើរបាយការណ៍នៅមានចុះការងារ ហើយករណីនេះគឺជារឿងប្រឌិតឡើយដោយពួកខិលខួចមួយចំនួនធំដែលរកស៊ីកិបកេងលីត្រប្រជាពលរដ្ឋរួចមានការខឹងសម្បារដល់រូបលោកចុះចាប់ »។ លោកបានបន្ថែមទៀតថា៖ «ករណីនេះលោកក៏បានដឹងដែរឃើញមានការចុះផ្សាយតាមរយៈហង្សមាស ហើយលោកពុំបានដឹងពួកគាត់បានប្ដឹងចំពោះរូបលោកទៅអង្គភាពប្រឆាំងអំពើពុករលួយពិតមែនឬក៏អត់នោះទេ!»។នេះបើយោងកិច្ចសម្ភាសន៍រវាងអង្គភាពយើងខ្ញុំនិងលោក តូច ចៅកុយ តាមរយៈទូរសព្ទ័។ ក្រុមការងារយើងខ្ញុំបានព្យាយាមហៅទូរសព្ទ័ទៅកាន់ឯកឧត្តម ផាន អូន ប្រតិភូរាជដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីសុំសម្ភាសន៍ព័ត៌មានបន្ថែមជុំវិញបញ្ហាចោទប្រកាន់របស់ម្ចាស់ដេប៉ូតែមិនអាចទំនាក់ទំនងបាន និងបានផ្ញើសារសម្ភាសន៍តាមរយៈប្រពន្ធ័ Telegram ប៉ុន្តែមិនមានការឆ្លើយតប។ គួរផងដែរថា៖មហាជនជាច្រើនប្រាកដជាបានដឹងហើយកន្លងមកក៏ធ្លាប់មានអាជីវករបានដាក់ពាក្យបណ្ដឹងមន្ត្រីក.ប.បជារឿយៗទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយដើម្បីធ្វើកាស៊ើបអង្កេតនឹងជួយរកយុត្តិធម៌ ជាក់ស្ដែងករណីប្រជាពលរដ្ឋលក់ចាប់ហួយក្នុងខេត្តបន្ទាយមានជ័យប្ដឹង ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទពាក់ពន្ធ័ករណីប្រព្រឹត្តអំពើពុករលួយ ចូលអង្គភាពប្រឆាំងអំពើពុករលួយ។ កាលពីខែកញ្ញា ឆ្នាំ២០២២១កន្លងទៅនិងកាលពីខែសីហា ឆ្នាំ២០២១ម្ចាស់ហាងម៉ាត់២៥០០រៀលបានប្ដឹងប្រធានការិយាល័យក.ប.ប ខេត្តស្ទឹងត្រែងនិងបក្ខពួកពីបទៈ កំហែងយក គំរាមកំហែង និងញុះញង់ឲ្យប្រព្រឹត្តអំពើពុករលួយ (សូកប៉ាន់) ចូលសាលាដំបូងខេត្តស្ទឹងត្រែងហើយ៕ម្ចាស់ទន្លេមេគង្គ

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
252 នាក់
ម្សិលមិញ :
797 នាក់
សប្តាហ៍នេះ :
7657 នាក់
ខែនេះ :
30171 នាក់
3 ខែនេះ :
81659 នាក់
សរុប :
681719 នាក់