ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
រថយន្តដឹកឈើប្រណិតមួយគ្រឿងបើករត់ធ្លាក់ប្រលាយ ស្របពេលកងកម្លាំងរាជអាវុធហត្ថស្ទាក់ចាប់
Fri,01 July 2022 (Time 01:55 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 46នាក់)


កំពង់ធំ​: រថយន្ត​តូយ៉ូតា កាមរី (​បា​ឡែ​ន​) ពណ៌​ខ្មៅ ដឹកឈើ​ប្រណិត ចេញពី​ខេត្តព្រះវិហារ មកកាន់​ខេត្តកំពង់ធំ បាន​ព្យាយាម​បើក​គេច​ពី​សមត្ថកិច្ច តែ​បែរជា​ធ្លាក់ ចូល​ប្រឡាយ បណ្ដាលឱ្យ​រថយន្ត ខូចខាត​ផ្នែក​ខាងមុខ ចំណែក​តៃកុង រត់គេចខ្លួន​បាត់ ស្រមោល នៅពេល​កម្លាំង​កងរាជអាវុធហត្ថ ខេត្តកំពង់ធំ ស្ទាក់ចាប់​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៩ យប់ ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ត្រង់ចំណុច​ផ្លូវបំបែក​ជា​បី ស្ថិតនៅ​ក្នុងភូមិ​ប្រាសាទ​សំបូរ ឃុំ​ប្រាសាទ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។​ ​ការបង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​នេះ ដឹកនាំ​ដោយ​លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ធំ ដោយមាន​ការសម្របសម្រួល ពី​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ធំ រហូត​ឈានដល់​ការ​ស្ទូច​រថយន្ត យកមក​រក្សាទុក នៅ​កងរាជអាវុធហត្ថ ខេត្តកំពង់ធំ ដើម្បី​រង់ចាំ​ម្ចាស់ ចូលខ្លួន​ដោះស្រាយ ទៅតាម​នីតិវិធី​ច្បាប់​។ ​លោក ឃុន ប៊ុន​ហូ បាន​ឲ្យ​ដឹង នា​ព្រឹក​ថ្ងៃទី​១ ខែកក្កដា នេះ​ថាៈ កម្លាំង​សមត្ថកិច្ច បានទទួល​ព័ត៌មាន ពី​ប្រជាពលរដ្ឋ ថា​មាន​រថយន្ត​ដឹកឈើ​ប្រណិត ដែល​ចេញពី​គោលដៅ ខេត្តព្រះវិហារ ចូលមក​កាន់​ខេត្តកំពង់ធំ ហើយ​យើង​បាន​សហការ ជាមួយនឹង​កម្លាំង​អាវុធ ហត្ថ​ស្រុក​ប្រាសាទ​សំបូរ និង​កងរាជអាវុធហត្ថ ស្រុក​ប្រាសាទ​បល្ល័ង្ក តាម​ប្រមាញ់​រថយន្ត ដឹកឈើ​ប្រណិត ដែល​ចេញពី​ខេត្តព្រះវិហារ មកកាន់​ខេត្តកំពង់ធំ រហូត​រថយន្ត​នោះ បើក​គេច​ពី​សមត្ថកិច្ច ខ្វះ​ការប្រុងប្រយ័ត្ន បណ្ដាលឱ្យ​រថយន្ត​បួង​ចង្កូត មិនទាន់​ធ្លាក់ចូល​ប្រឡាយ ចំណែកឯ​តៃកុង​រថយន្ត បាន​រត់គេច​បាត់ស្រមោល ។​ ​លោក​មេបញ្ជាការរង អាវុធហត្ថ​ខេត្ត បាន​បន្តទៀតថាៈ ក្នុង​ប្រតិបត្តិ​ការដេញ​ឃាត់​រថយន្ត​នោះ មាន​រថយន្ត​ម៉ាក​តូយ៉ូតា កាមរី (​បា​ឡែ​ន​) ពណ៌​ខ្មៅ​១​គ្រឿង​ទៀត ដោយ​គ្មាន​លេខ បានធ្វើ​សកម្មភាព​រារាំង រថយន្ត​របស់​សមត្ថ​កិច្ច និង​បានធ្វើ​សកម្មភាព​បាច​ដែកគោល ពេញ​ផ្លូវ បណ្ដាល​ឲ្យ​រថយន្ត​របស់​សមត្ថកិច្ច បែក​កង់​រថយន្ត ១​គ្រឿង ផងដែរ ។​ ​លោក​មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត បាន​បន្ថែមទៀតថាៈ រថយន្ត​ដែល​ដឹកឈើ​ប្រណិត នោះ ម៉ាក​តូយ៉ូតា ការី (​បា​ឡែ​ន​) ពណ៌​ខ្មៅ ពាក​ស្លាក​លេខ ភ្នំពេញ 2H-3749 បាន​សន្និដ្ឋានថា ឈើ​ទាំងនោះ ប្រភេទ​ឈើ​ធ្នង់ ។​ ​បច្ចុប្បន្ន រថយន្ត​ដឹក​បទល្មើស​ផល​អនុផល​ព្រៃឈើ ខាងលើ​នោះ ត្រូវបាន​កម្លាំង​កង​រាជ អាវុធហត្ថ ខេត្តកំពង់ធំ បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​ស្រាវជ្រាវ រក​ម្ចាស់​ឈើ​ទាំងនោះ មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​ ​យោង​ប្រភពព័ត៌មាន បាន​បង្ហើប​ប្រាប់​ឱ្យដឹងថា រថយន្ត​ខាងលើនេះ ដែល​បាន​ដឹក​ផល អនុផល ព្រៃឈើ​ប្រណិត​នោះ ដែលមាន​ម្ចាស់​ឈ្មោះ ហ៊ី​ន ដែលមាន​លំនៅដ្ឋាន ក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។ Reaksmey kampuchea news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
198 នាក់
ម្សិលមិញ :
797 នាក់
សប្តាហ៍នេះ :
7603 នាក់
ខែនេះ :
30117 នាក់
3 ខែនេះ :
81605 នាក់
សរុប :
681665 នាក់