រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ព្រឹទ្ធសភា និងប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខប្រកបដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយនឹងសភា រដ្ឋាភិបាល ប្រជាជនជប៉ុន និងក្រុមគ្រួសារសព ចំពោះការបាត់បង់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រី ប្រទេសជប៉ុន ដែលជាឥស្សរជនដ៏ឆ្នើម និងជាទីគោរពស្រឡាញ់របស់ប្រជាជនជប៉ុន និងជាមិត្តដ៏ល្អរបស់ប្រជាជនកម្ពុជា។ ដោយចងចាំជានិច្ចនិរន្តរ៍ចំពោះមនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅរបស់ឯកឧត្តមចំពោះប្រទេស និងប្រជាជនកម្ពុជា ជាពិសេសការជួយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកទាំងមូល។ លោក អាបេ ស៊ិនហ្សូ បានទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុង ពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ៕khmer note news
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា