(ខេត្តកំពង់ចាម) ÷ ទីតាំងសង្វៀនល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ កំពុងដំណើរការបើកលេងបានយ៉ាងរំភើយ!នៅចំណុចចំការចេក មួយកន្លែង ស្ថិតនៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម សង្ស័យ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ ប្រហែល អសមត្ថភាពក្នុងការចាត់កម្លាំងចុះធ្វើការបង្ក្រាប!ទីតាំងវង់ល្បែងខុសច្បាប់មួយកន្លែងនេះទេដឹង! បើយោងតាមប្រជាពលរដ្ឋរាយការណ៍ប្រាប់ឲ្យដឹងថា÷ ទីតាំងល្បែងសុីសងដុះស្លែខាងលើនេះ នៅតែដំណើរការបើកលេងបានបែបនេះសង្ស័យ ម្ចាស់ទីតាំងល្បែងខុសច្បាប់មួយកន្លែងនេះ អាចផ្ដល់ផលប្រយោជន៍ប្រចាំខែឲ្យ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មួយចំនួនក្នុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួចរាល់ជាក់ជាមិនខានឡើយ! ទើបទីតាំងវង់ល្បែងមួយនេះហ៊ានបើកលេងបានទៅដោយរលូន ថែមទាំងនាំគ្នាស្រែកហ៊ោកញ្ច្រៀវយ៉ាងទ្រហឹងទៀតផង បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឲ្យមានការព្រួយបារម្ភ និងភ័យខ្លាចអំពីអសន្តិសុខ និងបទល្មើសផ្សេងៗ(ពោលគឺ) ដូចជា គ្រឿងញៀន លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ។ សូមរំលឹកថាកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ព័ន្ឋក្រោមឪវ៉ាទ ត្រូវតែបង្ក្រាប!រាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវឲ្យមានការយោគយល់ឡើយ!ត្រូវតែបង្ក្រាប!ឲ្យខានតែបាន! តែផ្ទុយទៅវិញ អាជ្ញាធរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហ៊ានល្មើសបទបញ្ជាថ្នាក់ដឹកនាំ បណ្តោយឲ្យកើតមានទីតាំងសង្វៀនល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងបើកលេងបានយ៉ាងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ ពុំឃើញ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចាត់វិធានការបង្ក្រាប!ដើម្បីឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព(ទាំង៧)ចំណុច របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះឡើយ! ជុំវិញករណីនេះប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំថ្មពូន ស្រុកព្រៃឈរ បាននាំគ្នាធ្វើការសូមណុំពរយ៉ាងទទួចទៅដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេស ឧត្តមសេនីយ៍ទោ ឯម កុសល ជាស្នងការនគរបាលខេត្តកំពង់ចាម សូមមេត្តាចាត់កម្លាំងជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យភាពជាក់ស្ដែងដើម្បីធ្វើការបង្រ្កាប!ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ នៅតែបន្តបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះ ផងទាន ៕ ប្រភពពី Angkor borey news
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា