ខណៈរដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ឈប់ការបង្កើតរោងចក្រធ្យូងថ្មថ្មីបន្ថែម យ៉ាងណាមិញរោងចក្រថាមពលមួយនេះដែលអនុម័តរួច នឹងនៅតែបន្តដំណើរការដដែល។ មន្រ្តីក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា បច្ចុប្បន្ននេះមានស្ថានីយធ្យូងថ្មចំនួន៣ទីតាំង កំពុងដំណើរការសាងសង់ដែលមានអនុភាពជាង ១៦០០ មេហ្គាវ៉ាត់នៅតាមបណ្តាខេត្តចំនួន៣។ រោងចក្រស្ថានីយធ្យូងថ្មទាំំង ៣ ទីតាំងដែលកំពុងដំណើរការសាងសង់ ទីមួយនៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ មានអនុភាព ៧០០ មេហ្គាវ៉ាត់ ទីពីរនៅស្រុកបទុមសាគរខេត្តកោះកុង ដែលមានអនុភាព ៧០០ មេហ្គាវ៉ាត់ និងទីបីនៅខេត្តឧត្តរមានជ័យ ដែលមានអនុភាព ២៦៥ មេហ្គាវ៉ាត់។ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលបានប្រាប់ប្រតិភូរបស់ធនាគារពិភពលោកកាលពីពេលថ្មីៗនេះថា កម្ពុជាពុំអនុញ្ញាតឱ្យមានរោងចក្រផលិតថាមពលដើរដោយធ្យូងថ្មថ្មីទៀតទេ ដោយកម្ពុជានឹងជំរុញប្រើប្រាស់ឧស្ម័នធម្មជាតិពង្រាវដើម្បីផលិតថាមពលជំនួសវិញ។ បើតាមមន្រ្តីរូបនេះ ក្រៅពីគម្រោងដែលអនុម័តរួចដែលកំពុងសាងសង់ កម្ពុជាជំរុញប្រើប្រាស់ឧស្ម័នធម្មជាតិពង្រាវ (LNG) ដើម្បីផលិតថាមពលជំនួសវិញ ។ រាជរដ្ឋាភិបានកម្ពុជាបានដាក់គោលនយោយបាយបញ្ឈប់ការសាងសង់ស្ថានីយធ្យូងថ្មបន្ថែមទៀត ចាប់ពីឆ្នាំ២០២២។ ប៉ុន្តែចំពោះស្ថានស្ថានីយធ្យូងថ្មចំនួន ៣ ទីតាំងដែលកំពុងដំណើរការសាងសង់ នៅតែបន្តដំណើរការដដែល។ បច្ចុប្បន្ននេះ កម្ពុជាមានស្ថានីយធ្យូងថ្មចំនួន ៣ កន្លែងកំពុងដំណើរការរួចហើយ ដែលមានអនុភាពតម្លើងសរុបចំនួន ៦៧៥ មេហ្គាវ៉ាត់ មានទីតាំងនៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ។ បើតាមប្រភពពីក្រសួងរ៉ែ និងថាមពល គិតត្រឹមឆ្នាំ២០២១ កម្ពុជាបានទាញប្រភពផ្គត់ផ្គង់ថាមពលជាង ៦០ភាគរយ បានមកពីការប្រើប្រាស់ឥន្ធនៈផូស៊ីល ក្នុងនោះមានធ្យូងថ្ម និងប្រេង។ ចំណែកថាមពល៤០ភាគរយទៀត បានមកពីប្រភពកកើតឡើងវិញរួមមានវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងជីវម៉ាស់៕oknha news
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា