ថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
លោក ឃួង ស្រេង៖ សរសើរ ចំពោះប្រជាពលរដ្ឋ ដែលបានទៅចូលរួមបោះឆ្នោតយ៉ាងកកកុញនាថ្ងៃបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ
Sun,05 June 2022 (Time 01:12 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 18នាក់)


ភ្នំពេញ៖  អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង  សរសើរចំពោះបងប្អូនប្រជាពលរដ្ឋរស់រាជធានីភ្នំពេញ ដែលបានទៅចូលរួមបោះឆ្នោតយ៉ាងកកកុញនាថ្ងៃទី ០៥ មិថុនា ឆ្នាំ២០២២នេះ ដើម្បីបង្ហាញពីកាតព្វកិច្ចរបស់ខ្លួនជាប្រជាពលរដ្ឋល្អ។នេះពិតជាបង្ហាញអោយឃើញពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែរឹងមាំពីអាណត្តិមួយទៅអាណត្តិមួយ។       ការលើកឡើងបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើង នាព្រឹកថ្ងៃទី០៥ មិថុនា ២០២២ ខណៈលោកនិងលោកស្រីបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់  នៅការិយាល័យបោះឆ្នោត ក្នុងកាំកូសុីធី ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។      លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា៖ មានបងប្អូនប្រជាពលរដ្ឋ ខ្លះបានមកដល់ការិយាល័យបោះឆ្នោតរបស់ខ្លួន តាំងពីម៉ោង៥និង៣០នាទី ខ្លះមកតាំងពីម៉ោង៦ព្រឹក ដើម្បីមកចូលរួមការបោះឆ្នោតនាថ្ងៃទី០៥ខែមិថុនានេះ ។ នេះពិតជាបង្ហាញអំពីការយល់ដឹងច្បាស់លាស់ពីសំណាក់ប្រជាពលរដ្ឋ អំពីកាតព្វកិច្ចរបស់ខ្លួនដែលត្រូវបំពេញជាពលរដ្ឋល្អ។   លោកក៏បានបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃបោះឆ្នោតនេះចរាចរណ៍នៅតាមដងផ្លូវហាក់មិនសូវជាមមាញឹកដូចថ្ងៃធម្មតាទេ ។ នេះក៏ដោយសារតែបងប្អូនប្រជាពលរដ្ឋខ្លះ  ,ក្រុមការងារគណបក្ស ដូចជាកម្មករកម្មការិនី ពួកគាត់ចាកចេញពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីចូលរួមបំពេញកាតព្វកិច្ចក្នុងការបោះឆ្នោតនាថ្ងៃ០៥ មិថុនានេះ។      ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនៅរាជធានីភ្នំពេញក្នុងយុទ្ធនាការអានេះការឃោសនាបោះឆ្នោតដូចជាការបោះឆ្នោតនៅពេលនេះ នៅរាជធានីភ្នំពេញមានសន្តិសុខ សន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរទាំង គណបក្សនយោបាយ គ្មានអ្វីព្រួយបារម្ភនោះទេ។ ផ្ទុយទៅវិញពួកគាត់បានសំដែងនូវការអរគុណចំពោះអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ដែលបានចាត់ចែងដូចជាការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជូនគណបក្សនានាបានល្អប្រសើរ។ ពួកគាត់ក៏បានបញ្ជាក់ផងដែរថា កម្ពុជាបានឈានទៅរកការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សកាន់តែរឹងមាំ ពីអាណត្តិមួយទៅអាណត្តិមួយហើយ។   បើតាមរបាយការណ៏របស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញបានឲ្យដឹងថា៖នៅរាជធានីភ្នំពេញ មានចំនួនអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការ ចំនួន៨៩៩.៦៨៨ នាក់,ចំនួនការរិយាល័យបោះឆ្នោតសរុបមាន២.១៩៧ការិយាល័យ,ចំនួនទីតាំងការិយាល័យបោះឆ្នោតមាន២៦៥ទីតាំង, ចំនួនការិយាល័យសង់រោងតាមផ្លូវ ឬទីសាធារណៈមាន ៦៨៩ការិយាល័យ,ចំនួនការិយាល័យទោលមានចំនួន៨សង្កាត់ មាន១៩ការិយាល័យ។ គណបក្សនយោ បាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ឆ្នាំ២០២២ មានចំនួន១១គណបក្សសំរាប់ នៅរាជធានីភ្នំពេញ ក្នុងចំណោម១៧គណបក្សដែលបានចូលរួមបោះឆ្នោតនៅទូទាំងប្រទេស។ គណបក្សទាំង១១ រួមមាន៖ គណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា,គណបក្សភ្លើងទៀន,គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ,គណបក្សខ្មែររួបរួមជាតិ,គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សឆន្ទះខ្មែរ,គណបក្សកម្ពុជាជាតិនិយម,គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរស្រឡាញ់ខ្មែរ៕ nkd news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2177 នាក់
ម្សិលមិញ :
960 នាក់
សប្តាហ៍នេះ :
7624 នាក់
ខែនេះ :
24284 នាក់
3 ខែនេះ :
78034 នាក់
សរុប :
631338 នាក់