ខេត្តមណ្ឌលគិរី! ជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ផ្ទៃដីចេញពីរបៀងជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ទំហំ ៦០០០ហិកតា នៅខេត្តមណ្ឌលគិរី ដោយធ្វើអនុបយោគ (កែប្រភេទដី) ពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋវិញ សម្រាប់អនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ ស្ថិតនៅភូមិរវាក់ និងភូមិមេមុំ ឃុំរយ៉ និងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ នេះបើតាមអនុក្រឹត្យ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ តាមរយៈលិខិតលេខ ១៥៨/២២ LASED III ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ឱ្យដឹងថា ទីតាំងដីសម្រាប់គោលដៅសម្បទានដីសង្គមកិច្ចខាងលើ ដែលស្ថិតក្នុងភូមិសាស្ត្រចំណុចប្រសព្វនៃ ភូមិរវ៉ាក់ និងភូមិមេមុំ ឃុំរយ៉ និងភូមិស្រែធំ ឃុំសុខសាន្ត ស្រុកកោះញែក គឺជាដីតំបន់វាលទំនាប មានជីជាតិ និងមានប្រភពទឹក (ភាគច្រើនជាអូរធម្មជាតិ) អាចបង្កបង្កើនផលបានល្អ។ ទីតាំងដីនេះ ពីមុនជាដីសាធារណៈរបស់រដ្ឋ ស្ថិតក្នុងរបៀងជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ស្ថិតក្រោមអាណត្តិគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតជាគោលការណ៍ហើយ ដើម្បីឱ្យគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ចាប់ផ្តើមធ្វើអត្តសញ្ញាណដី ផែនទី ចំណាត់ថ្នាក់ដីរដ្ឋ និងចុះបញ្ជីជាដីឯកជនរបស់រដ្ឋនៅទីតាំងខាងលើនេះ និងបន្តសកម្មភាពផ្សេងៗទៀត នៃដំណើរការរៀបចំផែនការសម្បទានដីសង្គមកិច្ច ជូនគ្រួសារក្រីក្រនៃមុខសញ្ញាអ្នកទទួលដី៕ប្រភព ឧកញ៉ាស្រុកខ្មែរ
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា