ហុងកុង៖ ភោជនីយដ្ឋានបណ្តែតទឹកខ្នាតយក្សមួយគ្រឿងរបស់ទីក្រុងហុងកុងបានលិចនៅលើដែនសមុទ្រចិនខាងត្បូង នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់កាសែត USA Today កាលពីថ្ងៃអង្គារ ទី២១ ខែមិថុនាម្សិលមិញនេះ។ ភោជនីយដ្ឋានបណ្តែតទឹកខ្នាតយក្សនោះមានឈ្មោះថា Jumbo Floating Restaurant ជាកម្មសិទ្ធរបស់ក្រុមហ៊ុន Aberdeen Restaurant Enterprises Ltd. ដែលដាក់ទុនវិនិយោគ ៣០លានដុល្លារហុងកុង (ប្រហែលជាង ៣,៨លានដុល្លារអាមេរិក) ហើយនាពេលកន្លងមកភោជនីយដ្ឋានបណ្តែតទឹកមួយនេះគឺជាទិសដៅទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយសម្រាប់ទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ប្រភពខាងលើបានបន្តថា Jumbo Floating Restaurant បានចេញដំណើរពីទីក្រុងហុងកុងដោយបើកកាត់តាមបណ្តុំកោះ Paracel Islands ឆ្ពោះទៅកាន់ដែនសមុទ្រចិនខាងត្បូង ហើយក៏បានជួបឧប្បត្តិហេតុអកុសលមួយកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដោយទឹកសមុទ្របានផ្តើមលិចក្នុងភោជនីយដ្ឋានបន្តិចម្តងៗរហូតដល់កម្រិតមួយដែលគេត្រូវទាញសញ្ញាអាសន្នជាបន្ទាន់។ នៅចំពោះស្ថានភាពគ្រោះថ្នាក់នេះគេបានហៅក្រុមហ៊ុនជួយសង្គ្រោះមួយដើម្បីមកធ្វើអន្តរាគមន៍ជួយជម្លៀសអ្នកដំណើរចេញពីភោជនីយដ្ឋាន និងជួយសង្គ្រោះភោជនីយដ្ឋានមិនឲ្យលិចចូលទៅក្នុងសមុទ្រ។ យ៉ាងណាក្តី ដោយសារទឹកមានជម្រៅជ្រៅខ្លាំងពេលទើបគេមិនអាចជួយសង្គ្រោះភោជនីយដ្ឋានបាននោះទេ ហើយនៅទីបំផុតវាក៏បានលិចកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះតែម្តង។ បើទោះជាភោជនីយដ្ឋានបានលិចក៏ដោយចុះ តែហេតុការណ៍អកុសលនេះមិនបានបណ្តាលឲ្យមានអ្នកណាម្នាក់ស្លាប់ឬរងរបួសនោះទេ៕khmer note news
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា