ថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
សោកស្ដាយណាសពេលនេះ Elon Musk ឆ្នាំនេះ ទើបតែជួបរឿងរ៉ាវបន្តកន្ទុយគ្នា ឥលូវត្រូវគេប្ដឹងទារសំណង ២៨៥ពាន់លានដុល្លារដោយសារ Dogecoin
Sat,18 June 2022 (Time 12:01 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 8នាក់)


បរទេស !យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo នៅថ្ងៃទី១៧ ខែមិថុនា នេះ បានឱ្យដឹងថា មហាសេដ្ឋី Elon Musk ត្រូវបានវិនិយោគិន Dogecoin ប្ដឹងទាមទារសំណងចំនួន ២៥៨ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ដោយចោទប្រកាន់ពីបទដំណើរការគម្រោងពីរ៉ាមីតដើម្បីគាំទ្ររូបិយប័ណ្ណគ្រីបតូ។ នៅក្នុងពាក្យបណ្ដឹងដែលដាក់នៅតុលាការសហព័ន្ធក្នុងទីក្រុង Manhattan ដើមបណ្ដឹង Keith Johnson បានចោទប្រកាន់នាយប្រតិបត្តិក្រុមហ៊ុន Tesla Inc និង SpaceX ពីបទបំផុសបំផុលថា Dogecoin នឹងមានតម្លៃថ្លៃ តែផ្ទុយទៅវិញតម្លៃបានធ្លាក់ចុះ។ ដើមបណ្ដឹងបាននិយាយទៀតថា៖ “លោក Elon Musk បានដឹងតាំងពីឆ្នាំ២០១៩ ថា Dogecoin មិនទាន់មានតម្លៃដើម្បីផ្សព្វផ្សាយ ឱ្យមានការជួញដូរហើយរកប្រាក់ចំណេញបានទេ តែគាត់បានប្រើនាម និងឥទ្ធិពលជាអ្នកមានបំផុតលើលោករបស់ខ្លួន ដើម្បីធ្វើប្រតិបត្តិការ និងរៀបចំគម្រោង Dogecoin​ ជាទម្រង់ ពីរ់ាមីត (Pyramid Scheme) ដើម្បីរកប្រាក់ចំណេញ, ការបង្ហាញ និងជាការកម្សាន្ត”។ ជាមួយគ្នានេះដែរ លោក Keith Johnson បាន​នឹងកំពុងស្វែងរកការខូចខាតចំនួន ៨៦ពាន់លានដុល្លារ ដែលតំណាងឱ្យការធ្លាក់ចុះនៃតម្លៃទីផ្សាររបស់ Dogecoin ចាប់តាំងពីខែឧសភា ឆ្នាំ២០២១ ហើយគាត់ចង់ទទួលសំណងពីការខាតបង់នេះ គុណនឹង ៣ ពីមហាសេដ្ឋី Elon Musk។ លោកក៏បានត្អូញត្អែរថា ការលក់របស់ Dogecoin បានចាប់ផ្តើមនៅចំពេលដែល Musk ធ្វើជាម្ចាស់ផ្ទះកម្មវិធី “Saturday Night Live and, playing a fictitious financial expert on a “Weekend Update” ដែលហៅថា Dogecoin “a hustle” របស់ទូរទស្សន៍ NBC។ មិនតែប៉ុណ្ណោះ លោកក៏ចង់រារាំង Musk និងក្រុមហ៊ុនរបស់គាត់ពីការផ្សព្វផ្សាយ Dogecoin និងចង់ឱ្យចៅក្រម ប្រកាសថា ការជួញដូរ Dogecoin គឺជាការលេងល្បែងនៅក្រោមច្បាប់សហព័ន្ធ និងច្បាប់នៅទីក្រុងញូវយ៉ក។ ទោះជាយ៉ាងណាក្ដី ទាំង Tesla, SpaceX និងមេធាវីរបស់ Musk មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ហើយចំពោះមេធាវីរបស់ Johnson វិញក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើភស្តុតាងជាក់លាក់ណាមួយ ដែលកូនក្តីរបស់គាត់មាន ឬរំពឹងថានឹងមាន ដើម្បីបញ្ជាក់ថា Dogecoin គ្មានតម្លៃ ហើយចុងចោទបានដំណើរការគម្រោង ពីរ់ាមីត (Pyramid Scheme) ពិតមែន៕business news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2200 នាក់
ម្សិលមិញ :
960 នាក់
សប្តាហ៍នេះ :
7647 នាក់
ខែនេះ :
24307 នាក់
3 ខែនេះ :
78057 នាក់
សរុប :
631361 នាក់