រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធករណីទិញ-លក់អាវុធ ដោយគ្មានការអនុញ្ញាត ប្រភេទដាវសាំម៉ូរ៉ៃ ដែលស្ថិតនៅចំណុចបន្ទប់ជួលលេខ១០៧ ផ្លូវលេខ៦៧បេតេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ទីវ ឈុនទី អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ៣៧០ បន្ទប់លេខ១០៧ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯវត្ថុតាងដែលកម្លាំងសមត្ថកិច្ចជំនាញបានដកហូតរួមមាន៖ ដាវសាំម៉ូរ៉ៃ ចំនួន១៩១ដើម។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យជាឈ្មួញបានធ្វើការឡាយផ្ទាល់នៅលើបណ្តាញសង្គមគណនីហ្វេសប៊ុករបស់ឈ្មោះ Seven Tii និងតាមផេកឈ្មោះ Seven Cambo Samoria ដើម្បីលក់ដាវសាំម៉ូរ៉ៃ។ រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ជាអ្នកលក់ និងដកហូតបានដាវសាំម៉ូរ៉ៃចំនួន ១៩១ដើមតែម្តង។ ក្រោយពីធ្វើការបង្ហាញមុខជនសង្ស័យ រួមនឹងវត្ថុតាងខាងលើរួចមក កម្លាំងសមត្ថកិច្ចជំនាញបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ នេះជាសារដាស់ទឿនដល់ប្អូនៗយុវវយ័សូមមេត្តាកុំយកតម្រាប់តាមយុវជនខាងលើនេះអី គួរតែគិតបញ្ហាអនាគតអោយបានត្រឹមត្រូវោង។khmer note news
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា