ភ្នំពេញ !បុគ្គលិកក្រុមហ៊ុនធីសុបញ្ញា ចំនួនពីរនាក់ ត្រូវបាន ម្ចាស់ក្រុមហ៊ុន ឃាត់ខ្លួន ប្រគល់អោយនគរបាលប៉ុស្តិ៍ឬស្សីកែវ បន្ទាប់ពីលួចប្រាក់ដោយលុបទិន្នន័យកុំព្យូទ័រ ការឃាត់ខ្លួននេះ ធ្វើឡើង កាលពីវេលាម៉ោងប្រមាណ២:៣០នាទីរសៀលថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២២ នៅចំណុច ស្នាក់ការក្រុមហ៊ុន ដែលស្ថិតនៅទីតាំងផ្ទះលេខ៣៨៤DF ផ្លូវ៩៩R ភូមិបឹសាឡាង សង្កាត់/ខណ្ឌឬស្សីកែវ។ ជនសង្ស័យទាំងពីរនាក់មាន ឈ្មោះវែន ភក្ត្រា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនធីសុបញ្ញា ស្នាក់នៅផ្ទះជួលម្តុំស្ទឹងមានជ័យ ខណ្ឌមានជ័យ និងម្នាក់ទៀត ឈ្មោះយ៉ុង ប៊ុនធី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត អោយក្រុមហ៊ុនធីសុបញ្ញា ស្នាក់នៅផ្ទះជួលនៅ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែក ជនរងគ្រោះ ឈ្មោះលី រិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ ជាប្រធានក្រុមហ៊ុនធីសុបញ្ញា។ តាមប្រភពពីនគរបាលអោយដឹងថា កាលពីកំឡុង ខែមីនា ឆ្នាំ២០២២ ប្រធានក្រុមហ៊ុនសុធីបញ្ញា (លក់ថ្នាំដុះធ្មេញនិងសាប៊ូ) បានបាត់លុយ នៅទិន្នន័យក្នុងម៉ាស៊ីនកុំព្យូទរ័ មិនដឹង បាត់ទៅទីណា។ ខណៈនោះ ប្រធានក្រុមហ៊ុនមានការសង្ស័យជនទាំងពីរខាងលើ ហើយ ក៍បានឃាត់ខ្លួនពួកគេកាលពីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ប្រគល់អោយសមត្ថកិច្ច ។ នៅចំពោះមុខ ជនសង្ស័យ បានសារភាពថាខ្លួនបានលួចលុប ទិន្នន័យប្រាក់ក្នុងកំព្យូទ័រពិតប្រាកដមែន ។ ពេលនេះជនសង្ស័យ ត្រូវបាននគរបាលបញ្ជូន ទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមច្បាប់៕reaksmey kampuchea
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា