(ពោធិ៍សាត់)៖ រូបបដិមាករតូចធំ ធ្វើអំពីឈើប្រណិតជាច្រើនអង្គ ដែលមានតម្លៃខ្ទង់លានដុល្លារ ជាអំណោយដ៏ថ្លៃថ្លា របស់សប្បុរសជនជាក្រុមគ្រួសារ និងកូនចៅ លោកឧកញ៉ា ថៃ សេងឡុង និងលោកជំទាវ កែ វណ្ណច័ន្ទ ត្រូវបានដង្ហែរចូលវត្តបាកាន ដែលស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ ព្រះតេជគុណ ឡាយ កន មានសង្ឃដិកាបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ ឱ្យដឹងថា៖ គោលបំណងនៃការប្រគេនរូបបដិមាករតូចធំខាងលើនេះ គឺកើតឡើងពីសទ្ធាជ្រះថ្លារបស់ក្រុមគ្រួសារ និងកូនចៅ លោកឧកញ៉ា ថៃ សេងឡុង និងលោកជំទាវ កែ វណ្ណច័ន្ទ ដែលបានឧទ្ទិសកុសលផលបុណ្យទាំងនេះ ជូនដល់វិញ្ញាណក្ខន្ធ លោកឧកញ៉ា និងលោកជំទាវ ដែលបានលាចាកលោក ទៅកាន់ទីឋានបរមសុខ។ ជានិច្ចកាល ក្រុមគ្រួសារ និងកូនចៅ លោកឧកញ៉ា ថៃ សេងឡុង និងលោកជំទាវ កែ វណ្ណច័ន្ទ តែងតែបានប្រគេនបច្ច័យ និងសម្ភារ តាមរយៈព្រះអង្គ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារមនុស្សធម៌ ជួយដល់ជនចាស់ជរា គ្រួសារក្រីក្រ និងក្មេងកំព្រា...។ល។ ព្រះអង្គសូមប្រគេនបុណ្យកុសលទាំងអស់នេះ ជូនដល់ក្រុមគ្រួសារ និងកូនចៅ លោកឧកញ៉ា ថៃ សេងឡុង និងលោកជំទាវ កែ វណ្ណច័ន្ទ សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងសូមឱ្យវិញ្ញាណក្ខន្ធ លោកឧកញ៉ា និងលោកជំទាវ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ព្រះតេជគុណមានសង្ឃដិកាបន្តថា រូបបដិមាករតូចធំខាងលើនេះ នឹងត្រូវតម្កល់ទុកក្នុងទីកន្លែងដ៏សមរម្យមួយ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានគោរពបូជា ទៅតាមតម្រូវការ និងជំនឿសាសនារៀងៗខ្លួន ពិសេសក៏ជាការចូលរួមចំណែក យ៉ាងសំខាន់មួយ ដល់ការកែលំអរ និងលើកស្ទួយសោភ័ណ្ឌភាព ទីវត្ត អារាម ឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត។ ព្រះតេជគុណ ឡាយ កាន មានសង្ឃដិកាគូសបញ្ជាក់បន្ថែមថា វិស័យ ពុទ្ធចក្រ និងអាណាចក្រ គឺដើរទន្ទឹមគ្នា ហើយវិស័យទាំងអស់នេះ អាចដើរមកដល់សព្វថ្ងៃនេះបាន គឺដោយសារការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រែក្លាយ ទឹក ដី ពោរពេញដោយភ្លើង សង្រ្គាម ទៅជាទឹកដី ដែលមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមដំបូល នៃសុខសន្តិភាព ស្របតាមរយៈ គោលនយោ បាយឈ្នះៗរបស់សម្ដេច៕fresh news
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា