ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងបានបេីកទាក់ខ្លោងទ្វារវត្តត្រពាំងឈូកបណ្តាលឱ្យដួលរលំរងការខូចខាតត្រូវបានសមត្ថកិច្ចចុះមកឃាត់សួរនាំបែរជាមេការបញ្ជាឱ្យបេីកបំបុកសមត្ថកិច្ចហើយមិនត្រឹមតែប៉ុណ្ណោះមេការនោះពេលចុះមកដល់កន្លែងកេីតហេតុថែមទាំងរកវាយសមត្ថកិច្ចទៀតផង ទេីបសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យតែម្តង។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចវត្តត្រពាំងឈូក ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តក្រឡុកស៊ីម៉ងត៍ ពាក់ស្លាកលេខភ្នំពេញ5A-2216 ធ្វេីដំណេីរឆ្លងកាត់ពីក្នុងវត្តមកស្រាប់តែទាក់នឹងខ្លោងទ្វារវត្តបណ្តាលឱ្យដួលរលំរងការខូចខាត។ ភ្លាមៗនោះសមត្ថកិច្ចក៏បានចុះមកដល់ចំណុចកេីតហេតុដេីម្បីឱ្យភាគីរថយន្តបង្កសម្របសម្រួលជាមួយព្រះសង្ឃ។ ប៉ុន្តែមេការក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ខាងលេីមិនបានសម្របសម្រួលជាមួយព្រះសង្ឃនោះទេបែរជាឱ្យតៃកុងរថយន្តបេីកចេញពីកន្លែងកេីតហេតុ ហើយភ្លាមៗនោះសមត្ថកិច្ចក៏បានឃាត់រថយន្ត តែត្រូវបានតៃកុងរថយន្តបេីកបំបុកសមត្ថកិច្ចម្នាក់តែមិនរងរបួសនោះទេ ទេីបបង្កការភ្ញាក់ផ្អេីលតែម្តង។ បន្ទាប់មកមេការក្រុមហ៊ុនរថយន្តបង្កហេតុនោះបានចុះមកដល់ចំណុចកេីតហេតុថែមទាំងរកវាយសមត្ថកិច្ចទៀតផងទេីបសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី៕ដោយnkd news
ព័ត៌មានគួរចាប់អារម្មណ៍
អន្តរជាតិ ស្ទង់មតិ HappyAtWork៖ អាជីព១០ដែលសប្បាយចិត្តជាងគេនៅបារាំង (សហការី)
អន្តរជាតិ អ៊ីរ៉ងថាខ្លួនជួយផ្គត់ផ្គង់អាហារជាង១០០០ តោនឲ្យកាតារាល់ថ្ងៃ តែកាតារក្សាភាពស្ងៀមស្ងាត់ (សហការី)
Bar B Q Plaza នឹងបើកភោជនីយដ្ឋានចម្អិនម្ហូប ដោយខ្លួនឯងដំបូងបង្អស់នៅក្នុងផ្សារទំនើប Aeon Mall ទីក្រុងភ្នំពេញ (សហការី)
សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់បាល់ទី ៥០០ របស់ម៉េសស៊ីស៊ុតឱ្យ Barca ពន្លិចក្រុមអធិរាជ Real Madrid ក្នុងការប្រកួតដ៏រំភើបញាប់ញ័រ! (សហការី)
ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា