ថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
ជ្រូកវៀតណាម រាប់រយក្បាល បន្តឆ្លងដែនចូលមកប្រទេសកម្ពុជា នៅច្រក ព្រំដែន #ស្វាយអាង៉ោង ខណៈមន្ត្រីជំនាញ នៅតែបង្រ្កាប មិនទាន់បានជោគជ័យ
Fri,13 May 2022 (Time 05:35 PM)
ដោយ ៖ psr (ចំនួនអ្នកអាន: 28នាក់)


#ខេត្តព្រៃវែង៖ ឈ្មួញនៅតែបន្តនាំសត្វជ្រូករស់ពីប្រទេសវៀតណាមឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជាទាំងថ្ងៃទាំងយប់ ប្រមាណ២០០ក្បាលទៅ៥០០ក្បាលនៅ ត្រង់ចំណុចច្រកទ្វាព្រំដែនស្វាយអាង៉ោងស្ថិតនៅភូមិចាមឃុំចាមស្រុកកំពង់ត្របែកខេត្តព្រៃវែង។ សមត្ថកិច្ចនគបាលវរការពារព្រំដែនប៉ុស្ត៍ច្រកទ្វាព្រំដែនស្វាយអាង៉ោង បានបំភ្លឺយ៉ាងខ្លីថា ករណីឈ្មួញលួចនាំជ្រូកពីប្រទេសវៀតណាមចូលមកពិតប្រាកដមែន គឺក្រុមហ៊ុនគេមានអាជ្ញាបន័នាំជ្រូករស់ចូល ក៏ប៉ុន្តែក្រុមឈ្មួញ បានលួចនាំចូលតាមច្រករបៀងផ្សេងៗទៀត នៅចំណុចពាមទា មន្ត្រីប៉ុស្ត៍ការពារព្រំដែនគ្រប់គ្រងមិនបានទេ ដោយនៅឆ្ងាយពីប៉ុស្ត៍ ពិបាកបង្ក្រាប ដោយភូមិសាស្ត្រ ព្រំដែនវែង គៀកភូមិអ្នកស្រុកនិងឈ្មួញអាចគេចពីសមត្ថកិច្ចយ៉ាងឆាប់រហស័។ បើតាមសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា នៅថ្ងៃទី១១ ឧសភា២០២២នៅវេលាម៉ោង៧និង០០នាទីព្រឹករហូតដល់ម៉ោង១និង១៥នាទីរសៀល មានឈ្មួញនាំសត្វជ្រូករស់ពីប្រទេសវៀតណាមប្រមាណ១៥០ក្បាលឆ្លងព្រំដែន តាមច្រករបៀងនៃប៉ុស្ត៍ច្រកទ្វាព្រំដែនស្វាយអាង៉ោង កាតមុខវរៈការពារព្រំដែនតែម្តង ដឹកតាមម៉ូតូ និងតាមម៉ូតូរ៉ឺម៉ក ឃ្លុំជិត ទៅទម្លាក់នៅផ្ទះ កន្លែងស្តុកជ្រូកដ៏ធំមួយ របស់ឈ្មោះ វឿន ស្ថិតនៅក្នុងភូមិការធំ ឃុំចាម ស្រុកកំពង់ត្របែកខេត្តព្រៃវែង រួចសាងលើរថយន្តសាំយ៉ុងនិងរថយន្តម៉ាក្សហីយិនដាយ កូរ៉េចំណុះ២តោន បិតឃ្លុំជិត រួចបើកឡើងតាមផ្លូវកៅស៊ូឆ្ពោះទៅផ្សារកអណ្តើកនិងឡើងលើផ្លូវជាតិលេខ១ បត់ឆ្វេងទៅលិច ឲ្យទៅក្រុមហ៊ុនធំមួយដឹកទៅរាជធានីភ្នំពេញ។ ប្រភពបន្តថា នៅពេលមានបទល្មើសកើតឡើង សមត្ថកិច្ចនគបាលវរការពារព្រំដែនប៉ុស្ត៍ច្រកទ្វាព្រំដែនស្វាយអាង៉ោងមិនបានធ្វើការបង្ក្រាបនោះទេតែងតែឆ្លើយយករួចខ្លួន ទំនងជាត្រូវជាមួយឈ្មួញហើយមើលទៅ។ហើយចំពោះអ្នករកស៊ី នាំជ្រូករស់ ពីប្រទេសវៀតណាមឆ្លងដែនចូលមកចំណុចប៉ុស្តច្រកទ្វាស្វាយអាង៉ោង និងស្លាបទាំងពីរនៃប៉ុស្ត៍ស្វាយអាង៉ោងភូមិចាម ឃុំចាមនេះមានច្រើននាក់ខ្លះគេនាំយកឲ្យក្រុមហ៊ុន ដឹកទៅរាជធានីភ្នំពេញខ្លះយកទៅចែកចាយក្នុងខេត្តព្រៃវែង។ បើតាមលោក ចិន វិសាល ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តព្រៃវែងបានឲ្យដឹងថា បញ្ហា ក្រុមហ៊ុនដែល មានអាជ្ញាបន័នាំជ្រូករស់ពីប្រទេសវៀតណាមចូលមក កម្ពុជានោះគឺ ច្បាប់សុំនាំជ្រូកមេពូជ មកផ្គត់ផ្គង់ដល់កសិករចិញ្ចឹម ក្នុង១ថ្ងៃ៥០ក្បាល ក៏ប៉ុន្តែឈ្មួញបន្លំដឹកជ្រូកសាច់ «កន្ទេលធំបន្លំដេក» កន្លងមក មន្ត្រីពេទ្យសត្វបានចុះល្បាតទប់ស្កាត់និងបង្ក្រាបដែរ ដោយមានបទបញ្ជាពីឯកឧត្តមអភិបាលខេត្តឲ្យមន្រ្តីជំនាញសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ចុះទប់ស្កាត់និងបង្ក្រាប មិនអនុញ្ញាតិឲ្យនាំជ្រូករស់ឬសាច់ជ្រូកពីប្រទេសជិតខាងទៀតទេ ហើយនៅព្រឹកថ្ងៃទី១១ឧសភា២០២២នេះមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តនិងក្រុមការងារចុះល្បាតនៅតាមតំបន់ព្រំដែន បើមានបទល្មើស ការនាំជ្រូកឆ្លងដែនដោយខុសច្បាប់ គឺបង្ក្រាបហើយអនុវត្តតាមនីតិវិធី។ សូមបញ្ជាក់ថា ជុំវិញ បញ្ហាដូចខាងលើនេះបានរាយការណ៍ ជូនលោក ចិន វិសាល ប្រធានបសុពេទ្យ និង ព្យាបាល ខេត្តព្រៃវែង ម្តងរួចមកហើយ តែគេនៅសង្កេតឃើញថា ក្រុមឈ្មួញ នៅតែបន្តដឹកជញ្ជូនសត្វជ្រូក ម្តងបន្តិចៗ ដោយដាក់តាម ទូក ឬ ក្បូន រួចយកទៅ ស្តុកនៅឃ្លាំងមួយកន្លែងរបស់មេឈ្មួញ ឈ្មោះ វឿន ។ បន្ទាប់ដឹកជញ្ជូន បានរាប់រយក្បាល ទើបមានរថយន្ត ដឹកជញ្ជូន ប្រភេទ ធន់ធំ មកយកជ្រូកទាំងនោះ ដើម្បីយកទៅចែកចាយបន្ត ។ ខណៈមន្ត្រីប្រាប់ថា កម្លាំងរបស់លោក ចុះល្បាតរាល់ថ្ងៃយប់ តែមិនឃើញ មានការនាំជ្រូកចូលកម្ពុជា តាមច្រករបៀងឡើយ ។ មហាជន កំពុង មានការព្រួយបារម្ភថា ជ្រូកត្រូវបានក្រុមឈ្មួញ នាំចូលកម្ពុជា តាមច្រករបៀង ជាបន្តបន្ទាប់ ដូច្នេះបើមន្ត្រី ល្បាតមិនដែលជួប ឬ បង្រ្កាបមិនបាន មានន័យថា សត្វជ្រូក នាំចូលទាំងនោះ គឺមិនបាន ពិនិត្យសុខភាព ឲ្យបានត្រឹមត្រូវ នោះទេ ។ ចុះបើជ្រូកទាំងនោះ មានជម្ងឺ តើពលរដ្ឋខ្មែរ ប៉ុន្មាននាក់ដែលរងផលប៉ះពាល់ ដល់សុខភាព ។ ហើយអ្វីដែលពិសេសទៀតនោះ មានន័យថា សូម្បីតែ ចំណូលពន្ធរដ្ឋក៏ខាតបង់ដែរ ព្រោះជ្រូកទាំងនេះ លួចចេញតាមច្រករបៀង ក្បែច្រក ស្វាយអាង៉ោល ៕Friday daily news

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2176 នាក់
ម្សិលមិញ :
960 នាក់
សប្តាហ៍នេះ :
7623 នាក់
ខែនេះ :
24283 នាក់
3 ខែនេះ :
78033 នាក់
សរុប :
631337 នាក់