ថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០៥០
គេទំព័រទំនាក់ទំនងសង្គម Website: psrtvonline.com , Phone Number 012 967 555 / 015 967 555
បង្រ្កាបានហើយ ឈើជាច្រើនសន្លឹកដែលក្រុមឈ្មួញ ដឹកតាមម៉ូតូយកមកលាក់ទុក បម្រុងសាងបន្តត្រូវរដ្ឋបាលព្រៃឈើចុះបង្រ្កាប
Thu,09 September 2021 (Time 09:13 AM)
ដោយ ៖ psr (ចំនួនអ្នកអាន: 19នាក់)


ខេត្តស្ទឹងត្រែងៈ ឈើជាច្រើនសន្លឹកប្រភេទសុគ្រំសរុបជាង៦០សន្លឹកដែលក្រុមឈ្មួញដឹកយកមកលាក់ទុក បម្រុងសាងដឹកបន្តដោយសណ្ឋានភាពជម្ងឺកូវិដ បន្តរីករាលដាលឆ្លងចូលសហគមន៍ ជាបន្តបន្ទាប់ទើបធ្វើឲ្យឈ្មួញអាក់ខានមិនបានសាងបន្ត។ ទើបធ្វើឲ្យលោកសួនម៉េង លី នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ ចុះបង្ក្រាបតែម្តង នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចផ្ទះសំណងយោធិនចូលនិវត្តន៍ ស្ថិតនៅក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ជុំវិញរឿងចុះបង្ក្រាបនេះលោក សួន ម៉េងលី នាយសង្កាត់រដ្ឋបាលព្រៃឈើដុំក្រឡ បានឲ្យដឹងថា: ឈើដែលចុះបង្ក្រាបបាននេះនៅចំណុចខាងលើនោះ ជាឈើសុគ្រំប្រភេទលេខ១ រាប់រួចរាល់មានចំនួន៥០សន្លឹក ប្រភេទខ្លំុមុខកាត់២៥×២៥×២,២ម៉ ចំនួន៥ដុំ ក្នុងនោះប្រភេទកូនក្រឡឹង៧ដុំ សរុប១២ដុំនិង៥០សន្លឹក។ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើដំក្រឡ បានបញ្ជាក់ថា ក្រោយពីរាប់បានដឹងនៅចំនួនឈើរួចរាល់ហើយនោះ លោកក៏បានហៅគោយន្តកន្ត្រៃមកដឹកជញ្ជូនយកឈើនោះ មករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រួចរាល់អស់ហើយនៅល្ងាចថ្ងៃដដែល រីឯចំនួនម៉ែត្រគូបលោកថា: នៅមិនបានទាន់វាស់វែងដឹងនៅឡើយនោះទេ ព្រោះព្រលប់ហើយវាស់មិនទាន់ ចាំស្អែកព្រឹកទើបបានធ្វើការវាស់វែងឲ្យដឹងចំនួនម៉ែត្រគូបពិតប្រាកដ។ សូមបញ្ជាក់ថា: ទីតាំងដែលឈ្មួញដឹកជញ្ជូនឈើយកមកលាក់ទុកនៅចំណុចខាងលើនោះ ជាកន្លែងចាស់ដែលក្រុមឈ្មួញដឹកតាមម៉ូតូ ចល័តយកមកលាក់ទុកជាប្រចាំ ដែលជាកន្លែងសុខស្រួលហើយសមត្ថកិច្ចមួយចំនួន ក៍បានលាបសក្ការៈដើម្បីថ្នូបិតព៍ត៌មាន និងជួយលាក់បាំងផងដែរ។ ហើយក៏ជាកន្លែងសមត្ថកិច្ចធ្លាប់ចុះបង្ក្រាបជាច្រើនលើកផងដែរ តែឈ្មួញដដែលនោះនៅមិនព្រមរាងចាល នៅតែបន្តការដឹកជញ្ជូនផលអនុផលព្រៃឈើ ទាំងនោះយកមកលាក់ទុកដដែលព្រោះមានមន្ត្រីគ្រាប់ល្ពៅស្ងោរជួយលាក់បាំង នៅចំណុចខាងលើនេះដដែលជាដដែល ហេតុដូច្នេះហើយទើបធ្វើឱ្យប្រជាពលរដ្ឋ ពួកគាត់រស់នៅទីនោះមានការងឿងឆ្ងល់ ថាសមត្ថកិច្ចចុះបង្រ្កាបជារៀយៗដែរ ហេតុអីនៅតែមានការដឹកជញ្ចូនឈើទាំងនោះ យកមកលាក់ទុកនៅពេលយប់មិនរៀងចាលសោះ៕ taprum

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

 អន្តរជាតិ អ៊ីរ៉ង​ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

Bar B Q Plaza នឹង​បើក​ភោជនីយដ្ឋាន​ចម្អិនម្ហូប ដោយ​ខ្លួនឯង​ដំបូងបង្អស់​នៅក្នុង​ផ្សារ​ទំនើប Aeon Mall ទីក្រុង​ភ្នំពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចបាល់ទាត់ពិភព លោកជនជាតិអាហ្សង់ ទីនបានទាញយកប្រ ជាប្រីយ៏ភាពជូនBarca ដោយគ្រាប់​បាល់​ទី ៥០០ របស់​ម៉េ​ស​ស៊ី​ស៊ុត​ឱ្យ Barca ពន្លិច​ក្រុម​អធិរាជ​ Real Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះចេង កំពុងល្បី ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ យ៉ាងពេញបន្ទុក (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
174 នាក់
ម្សិលមិញ :
1992 នាក់
សប្តាហ៍នេះ :
3681 នាក់
ខែនេះ :
16573 នាក់
3 ខែនេះ :
60101 នាក់
សរុប :
425057 នាក់